ព្រះវិហារៈ អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើទោះស្ថិតក្នុងដំណាក់កាល នៃការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ពិតមែនប៉ុន្តែការជួសជុល ថែទាំផ្លូវ លូ ប្រឡាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត នៅតែបន្តធ្វើ មិនមានការអាក់ខានឡើយ ដើម្បីបង្ក ភាពងាយស្រួល ជូនប្រជាពលរដ្ឋ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោក សំ លាងទ្រី បានបន្តកិច្ចខិតខំប្រឹងប្រែង ជួសជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បី សម្រេចផែនការ ដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ ទៅមករបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យ ទេសចរផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ អនុវត្តតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែង ជួសជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រេចផែនការ ដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យ ទេសចរណ៍ផងដែរ៕



Monday, March 29, 2021
mcntvonline







Posted in:
0 Comments:
Post a Comment