-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

កូនប្រុសបង្កើត និងកូនប្រសាររបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត និងលោក សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។

ដោយឡែកសម្រាប់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន វិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃនោះដែរ លើកលែកតែលោក ហ៊ុន ម៉ានី ពេលនោះផ្តាសាយធំ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ ទើបតែចាក់លើកទី១ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes