(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥៤នាក់ និងមានអ្នកជាសះស្បើយ ១៨នាក់។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើនេះ មាន៥៣នាក់ ជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី។
ដោយឡែក ករណីជាសះស្បើយនាថ្ងៃនេះ សុទ្ធតែជាអ្នក ជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១៦៣២ករណី ក្នុងនោះអ្នកជំងឺ៩៣៥នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បីនាក់។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១១១៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៤៣១នាក់ផងដែរ៕










Saturday, March 20, 2021
mcntvonline

Posted in:
0 Comments:
Post a Comment