សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

កូនប្រុសបង្កើត និងកូនប្រសាររបស់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត និងលោក សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។

ដោយឡែកសម្រាប់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន វិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃនោះដែរ លើកលែកតែលោក ហ៊ុន ម៉ានី ពេលនោះផ្តាសាយធំ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ ទើបតែចាក់លើកទី១ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ។


នាយឧត្តមសេនីយ៍ សៅ សុខា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី២ ដែលជាចំនួនដូសចុងក្រោយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។

គួរជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

កម្លាំងអាវុហត្ថ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានអាវុហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់៕

អភិបាលរងខេត្ដកំពង់ស្ពឺលើកឡើងថា ជនពិការ គឺជាកោសិកាអភិវឌ្ឍន៍សង្គមមិនអាចខ្វះបាន ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបង្កលក្ខណៈងាយស្រួលដល់ជនពិការ

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១​ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពុងស្ពឺបានលើកឡើងថា ជនពិការ គឺជាកោសិកាអភិវឌ្ឍន៍សង្គមមិនអាចខ្វះបាន ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមលើកកម្ពស់ និងបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ ការលើកឡើងរបស់លោកជំទាវនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបង្កលក្ខណៈងាយស្រួលដល់ជនពិការ កុមារ និងស្ត្រី កាលពីព្រឹកថ្ងៃទី ០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១។ លោកជំទាវ ឡុង បូណារេត បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលទទួលបានទៅធ្វើផ្សព្វផ្សាយបន្តនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាសំដៅលើកកម្ពស់ និងការបង្កលក្ខណៈងាយស្រួលស្របតាមគោលការណ៍ជាសកលសម្រាប់ការចេញ-ចូល ការផ្លាស់ទី និងការប្រើប្រាស់ទស្សនទាន នៃការរចនាជាសកល និងការសម្របសម្រួលសមស្រប ក្នុងសមភាព និងសមធម៌ សម្រាប់ជនពិការ។ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការបានបញ្ជាក់ថា ដើម្បីឆ្លើយតបនូវកង្វល់ទាំងអស់នេះបាន លុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំង ស្ថាប័នជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមគ្រួសារឱ្យបានផុសផុលនៅក្នុងការគាំទ្រនឹងបង្ករលក្ខណៈដល់បងប្អូនជាជនមានពិការភាពឱ្យមានឱកាសចូលរួម និងបញ្ចេញនូវសមត្ថភាពរបស់បងប្អូនដែលជាជនមានពិការភាព។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធដែលបានខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ទៅលើជនពិការ ស្ត្រី និងកុមារ នៅក្នុងទូទាំងខេត្តកំពង់ស្ពឺ ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ ៕ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សម្រួលផ្សាយដោយ៖ mcn



ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ផ្ដល់ម៉ាស់៣០ម៉ឺន ជូនរដ្ឋបាលខណ្ឌ និងអធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 


ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនឯងផ្ទាល់ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់ និងលោក សុត គឹមសាន ចំនួន៥ម៉ឺនម៉ាស់។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ការឧបត្ថម្ភនាពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះសុខទុក្ខរបស់ ប្រជាជនកម្ពុជា និងការចូលរួមរបស់ក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោកស្រីក៏បានសំណូមពរអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ សូមយកចិត្តទុក្ខដាក់បន្ថែមទៀត និងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេសត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាក ចំពោះទីតាំង និងមនុស្សដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងត្រូវចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលរាជធានីភ្នំពេញ ក៏ដូចជាខេត្តមួយចំនួនបាននឹងកំពុងរងនូវផលប៉ះពាល់ នៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់៕

ក្រសួងសុខាភិបាលបន្តប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី១៥នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍១៤នាក់

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មាន១៤នាក់ ដែលភាគច្រើនជាជនជាតិចិន។

ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes