សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ទីប្រឹក្សាសម្តេច ហេង សំរិន ក្រើនរំលឹកឲ្យយុវជន ខំប្រឹងរៀនសូត្រ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views



(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាការរង ទទួលបន្ទុក សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានអំពាវនាវក្រើនរំលឹក ដល់ក្រុមយុវជន ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ 

លោក មួន វាសនា លើកឡើងដូច្នេះនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ ពេលប្រារព្ធបើកកម្មវិធី នៃសភាយុវជនត្រាប់ (Mock Youth Parliament) លើកទី១២ ដើម្បីពិភាក្សា និងដេញដោលទៅលើសេចក្តីព្រាងវិសោធនកម្ម ស្តីពីគោលនយោបាយ ការអភិវឌ្ឍយុវជនកម្ពុជា នៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក មួន វាសនា បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជាដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សា។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ បានយកចិត្តទុកដាក់បង្កើតគោលនយោបាយ លើកកម្ពស់ ស្តីពីការអភវិឌ្ឋន៍យុវជនកម្ពុជា ជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការក្សាសន្តិភាព ទាំងបច្ចុប្បន្ន និង អានគត សមនឹងពាក្យថា ទំពាំងស្នងប្ញសី យុវជនប្រុស ស្រីស្នងជាតិ គឺយុវជនជាសសរទ្រូង ប្រទេសជាតិ ដោយយុវជនត្រូវខិតខំ សិក្សាឲ្យមានគុណភាព និងសមត្ថភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក គ្រប់លំដាប់ថ្នាក់ទូទាំងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានមោទនភាពក្រៃលែង និងត្រៀមទទួល នូវគំនិតល្អៗដែលបានមកពីការពិភាក្សា ដេញដោល ព្រមទាំង អនុសាសន៍ល្អៗ ដើម្បីចូលរួមចំណែក អប់រំយុវជនឲ្យមានគុណភាពខ្ពស់ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅសាកលវិទ្យាល័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគតនេះ។

លោក មួន វាសនា បានបន្តថា «តាងនាមឲ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខ្ញុំសូមអំពាវនាវ ឲ្យយុវជនខិតខំក្រេបជញ្ជក់យកចំណេះដឹង ទៅតាមជំនាញនីមួយៗ ដែលយុវជនគ្រប់រូប ត្រូវប្រើប្រាស់ ពេលវេលាយុវ័យរបស់ខ្លួន ដោយខំព្យាយាម សង្វាតរៀនសូត្រ ព្រោះសេចក្តីព្យាយាម និងកិច្ចខិតខំប្រឹងប្រែងដ៏លំបាក នៅក្នុងយុវវ័យ គឺជាពេលវេលាមាស ដែលនឹងបំពាក់ប៉នសមត្ថភាពជំនាញ ភាពប៉ិនប្រសព្វ និងគំនិតច្នៃប្រឌិត ដែលកើតចេញពីការសិក្សា កាតពិភាក្សា ដេញដោល គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តភាព នៃការអភិវឌ្ឍ ការសិក្សា សន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិ នាពេលអនាគត»៕


អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០២០ មានរោងចក្រកាត់ដេរ ១២៩ បានបិទទ្វារលែងដំណើរការ ដែលប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ ដោយសារវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកសកលលោកយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅឆ្នាំ២០២០ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតជាង ៧០,០០០ នាក់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់ ព័ត៌មាន

ឱ្យដឹងថា គិតរហូតមកដល់ដើមឆ្នាំ២០២១នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រលប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០ ដែលរោងចក្រសហគ្រាសមួយចំនួនមានការព្យួរ និងបិទទ្វារលែងដំណើរការ ដោយនាំឱ្យមានផលប៉ះពាល់ខ្លះដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។

លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទលែងដំណើរការ ដែលប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១,២០២ នាក់ (ស្រី ៥៧,៧៩៤ នាក់)»។

អ្នកនាំពាក្យខាងលើបានបន្តទៀតថា ក្នុងឆ្នាំ២០២០ ដដែលនោះ ក៏មានរោងចក្រកាត់ដេរចំនួន ១១២ រោងចក្រ បានបើកថ្មីវិញដែរ ដែលបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,២០៨ នាក់ (ស្រី ១៧,៦៣៨ នាក់)។

ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ កម្ពុជារំពឹងថាចំនួនរោងចក្រដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ កន្លងទៅនោះដែរ ខណៈចុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលគេនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។

ចំពោះបញ្ហាវត្ថុធាតុដើមសម្រាប់ដំណើរការផលិតក្នុងវិស័យកាត់ដេរ ត្រូវបាន លោក ហេង សួរ បញ្ជាក់ដែរថា មិនមានការខ្វះខាតនោះឡើយ ពោលគឺមានវត្ថុធាតុដើមគ្រប់គ្រាន់តាមតម្រូវការនៃការផលិត។ រីឯការនាំចេញផលិតផលកាត់ដេរ គឺមានការធ្លាក់ចុះខ្លះ ប៉ុន្តែផលិតផលធ្វើដំណើរវិញ គឺមានការកើនឡើងជាងមុន ទោះបីជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។

បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ «វិស័យកាត់ដេរទាំងមូលនៅកម្ពុជាអាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ចប់»។

សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១៕


មន្ត្រីយោធា សុខ វិសុទ្ធ ត្រូវរដ្ឋបាលខណ្ឌឫស្សីកែវ ចេញលិខិតព្រមានរុះរើសំណង់ចេញពីផ្លូវ១០០៣ បើរឹងរូសកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 


ខាងក្រោមនេះ ជាលិខិតផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ចុះហត្ថលេខាដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាន៖

បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២គីឡូក្រាម

ចំនួនអ្នកទស្សនា: Views

 


កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សារី បុត្រសត្យា លោកនាយករង យឹម សែនឧត្តម លោកនាយករង ញ៉ុង រស់ប្រាថ្នា និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ លោក មាស ចន្ទ័ពិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបានចុះបង្រាប០៣គោលដៅផ្សេងគ្នា៖

* គោលដៅទី១៖ ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២៖ ៣០នាទី ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន: កាលតិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

* គោលដៅទី២៖ ថ្ងៃទី០៧ មករា ឆ្នាំ២០២១ វេលាម៉ោង០០៖០៥នាទី ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

* គោលដៅទី៣៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣៖១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ដោយដកហូតវត្ថុតាងសារធាតុញៀន ២១០១.២៨ក្រាម ស្មើ ២គីឡូ និង១០១.២៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី។

សូមជម្រាបថា ការបង្ក្រាបនះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕



សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណៈសម្បត្តិមួយចំនួន នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីបណ្ដាក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពផ្សេងៗ ដែលមានកាតព្វកិច្ចតាមដាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះផងដែរ។

គួរជម្រាបថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញឡើង ដើម្បីធ្វើយ៉ាងណាឲ្យតាមមូលដ្ឋាន រក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ គ្មានបទល្មើសគ្រប់ប្រភេទ គ្មានក្មេងទំនើង និងបញ្ហាផ្សេងៗ ដែលបង្កអសណ្ដាប់ធ្នាប់ក្នុងសង្គម។ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានកំណត់នូវលក្ខណៈសម្បត្តិចំនួន៩ចំណុច ដើម្បីឲ្យភូមិឃុំអនុវត្ត។

ដោយមើលឃើញថា បច្ចុប្បន្ន៩ចំណុចនេះ ហាក់នៅមានភាពខ្វះខាត ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខណៈសម្បត្តិមួយចំនួនទៀត របស់ភូមិឃុំ មានសុវត្ថិភាពនេះ៕

ព្រះរាជអាជ្ញា ចោទប្រកាន់បក្ខពួកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចំនួន២បទល្មើស និងបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ

ចំនួនអ្នកទស្សនា: Views


 


(ភ្នំពេញ)៖ ជនសង្ស័យជាអ្នកបើករថយន្ដដឹកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ ព្រោះរឿងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធី។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ ព័ត៌មាន ប្រចាំតុលាការ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន៖ សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន។ បើតាមសេចក្ដីរាយការណ៍ នៅព្រឹកនេះ តំណាងអយ្យការបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបើកការស៉ើបសួរ តាមនីតិវិធី។

គួរជម្រាបថា នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏ចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ។ បក្ខពួកខ្មាន់កាំភ្លើង ត្រូវចាប់ខ្លួនបាននៅខេត្តបាត់ដំបង ហើយបញ្ជូនភ្លាមៗ តាមរថយន្ដមកកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសួរនាំ។

បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។

បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន (ខ្មាន់កាំភ្លើង) មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចារគ្នា រឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ខ្មាន់កាំភ្លើង ដែលគេអះអាងថា ជាមន្ដ្រីយោធានោះ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ពោលកំពុងរត់គេចខ្លួននៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា ក្រោមការតាមប្រមាញ់យ៉ាងស្អិតរមួតពីកម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័ន៕ប្រភព: Fresh News=(សម្រួលកាផ្សាយ)mcn

ខួប​អនុស្សាវរីយ៍​លើក​ទី៤២ ​នៃ​ថ្ងៃ​ជ័យជំនះ ៧មករា

ចំនួនអ្នកទស្សនា: Views



បទយកការណ៍ ៖​ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៤២ ​នៃ​ថ្ងៃ​ជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២១ ) ដែលបាននាំកម្ពុជាទទួលបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ៕


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា

ចំនួនអ្នកទស្សនា: Views

 


នៅ ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបលេីកទី​ ៤២ឆ្នាំ (៧ មករា ១៩៧៩ - ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
គួររំលឹកដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។
ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហេីយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង​ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕
Image may contain: text
នេត-មករាសារព័ត៏ខ្មែរ ប្រជាប្រិយ អរគុណសន្តិភាព អរគុណសម្តេចតេជោ, San Pheara and 58K others
8.8K Comments
15K Shares
Like
Comment
Share

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន និងទាហានឈរជើងតាមព្រំដែនសមរភូមិទិសទី១ ប្រាសាទព្រះវិហារ សូមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចំនួនអ្នកទស្សនា: Views




(ព្រះវិហារ)៖ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសរភូមិទិសទី១ ប្រាសាទព្រះវិហារ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (៥មករាឆ្នាំ១៩៧៦-៥មករាឆ្នាំ២០២១)។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ជាមួយនឹងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គម្រប់ ៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរសម្តេចទាំងទ្វេ និងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកក៏នាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសមាជិកក្រុមលេខ ក្រុមជំនួយការ និងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និងលោកឧកញ៉ា ពង្ស ឃាវសែ ផងដែរ។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ ដល់នាយនិងពលទាហានទាំងអស់ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល វិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោផ្តាំផ្ញើនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់សម្តេចតេជោ របស់ក្រសួងសុខាភិបាលតទៅទៀត ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ពីការឆ្លងជំងឺកូវីដ១៩។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានប្រាប់នាយទាហាន និងពលទាហានឲ្យជ្រាបច្បាស់ពីការកែទម្រង់របស់កងទ័ព ក៏ដូចជាណែនាំឲ្យនាយទាហាន និងពលទាហាន ត្រូវថែទាំសុខភាពឲ្យបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម គឺអាកាសធាតុចុះត្រជាក់ខ្លាំង ដូច្នេះត្រូវត្រៀមអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ដែលបានផ្តល់ឲ្យនោះទុកឲ្យហើយ។ ក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ព័ន្ធមេត្រី លោកបានផ្តល់ថវិកា ៥០០០ដុល្លារ សម្រាប់កសាងអង្ភភាព សេរ៉ូម និងចែកជូនកងទ័ពក្នុងម្នាក់ៗថវិកា ១៦ម៉ឺនរៀលផងដែរ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes