-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិភាក្សាកែសម្រួលលើលក្ខណៈសម្បត្តិមួយចំនួន នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីបណ្ដាក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពផ្សេងៗ ដែលមានកាតព្វកិច្ចតាមដាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះផងដែរ។

គួរជម្រាបថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញឡើង ដើម្បីធ្វើយ៉ាងណាឲ្យតាមមូលដ្ឋាន រក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ គ្មានបទល្មើសគ្រប់ប្រភេទ គ្មានក្មេងទំនើង និងបញ្ហាផ្សេងៗ ដែលបង្កអសណ្ដាប់ធ្នាប់ក្នុងសង្គម។ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានកំណត់នូវលក្ខណៈសម្បត្តិចំនួន៩ចំណុច ដើម្បីឲ្យភូមិឃុំអនុវត្ត។

ដោយមើលឃើញថា បច្ចុប្បន្ន៩ចំណុចនេះ ហាក់នៅមានភាពខ្វះខាត ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខណៈសម្បត្តិមួយចំនួនទៀត របស់ភូមិឃុំ មានសុវត្ថិភាពនេះ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes