-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌា

ចំនួនអ្នកទស្សនា: Views

 

សំណើខាងលើនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានបញ្ជាក់នៅក្រោយជំនួបថា «ឆ្លៀតឱកាសនោះដែរតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោបានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ជាលើកដំបូង។ លោកនាយករដ្ឋមន្ត្រី បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់ទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ប្រជាពលរដ្ឋពលរដ្ឋម្នាក់ នឹងត្រូវចាក់វ៉ាក់សាំងចំនួន២ដូស។ លោកបន្តថា ការចាក់វ៉ាក់សាំងលើកទី១ និងទី២ មានគម្លាតមួយខែ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes