ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ហ៊ុន កុសនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តន៍សកម្មភាពការងារកន្លងមក ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយពីការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅទូទាំងខេត្ត បានយ៉ាងមានប្រសិទ្ធភាព។
លោកជំទាវក៏បានផ្ដាំផ្ញើដល់គណៈកម្មាធិការ ក៏ដូចជាលេខាធិការដ្ឋានសូមបន្តខិតខំអនុវត្តន៍ឱ្យបានជោគជ័យ នូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២១ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបាននូវអំពើជួញដូរមនុស្សគ្រប់រូបភាព ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ធូ កុសល


.j.jpg)



Wednesday, January 13, 2021
mcntvonline
Posted in:
0 Comments:
Post a Comment