សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អាជ្ញាធរស្រុកឆែបសហការជាមួយអង្គការដៃគូ រួមគ្នាកែលម្អជីវភាពសហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង

ចំនួនអ្នកទស្សនា: Views

 



វិទ្យុជាតិកម្ពុជា៖  គឹមហឿន ពី ព្រះវិហារ


MC ៖ អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារសហការជាមួយអង្គការដៃគូ រួមគ្នាកែលម្អជីវភាព សហគមន៍តាមរយៈផលិតផលចង្កឹះទ្រាំង  បន្ទាប់ពីប្រជាសហគមន៍ផលិតចង្កឹះទ្រាំងនៅភូមិ ឃុំឆែប១ និងឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារបានត្អូញត្អែរពីផលិតផលចង្កឹះទ្រាំងនៅឆ្នាំ២០២០នេះ   ពុំមានអតិថិជនគាំទ្រធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូលនិងឈានទៅបាត់បង់មុខរបរមួយនេះនៅក្នុងឆ្នាំខាងមុខ។

ក្នុងកិច្ចប្រជុំស្វែងយល់ពីការបង្កើនប្រាក់ចំណូលសហគមន៍មូលដ្ឋាននៅសាលាស្រុកឆែបខេត្តព្រះវិហារកន្លងទៅថ្មីៗនេះ លោក ស៊ីម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជាបានបញ្ជាក់ថា៖ការព្រួយបារម្ភរបស់ប្រជាសហគមន៍ជាប្រធានបទមួយសម្រាប់ឱ្យអាជ្ញាធរនិងផ្នែកដៃគូប្រឹងប្រែងស្វែងរកដំណោះស្រាយជូន  ព្រោះកិច្ចគាំពារមុខរបរជាគោលនយោបាយផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ សហគមន៍  និងជាយន្តការមួយសម្រាប់តម្រូវឱ្យយើងរួមគ្នាអភិរក្សធនធានធម្មជាតិបានថែមទៀត។លោកបន្តថា៖ជាក់ស្តែងក្នុងឱកាសនេះអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើបាននាំអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកជួយផ្សព្វផ្សាយពីផលិតផលចង្កឹះទ្រាំងដែលប្រជាសហគមន៍ផលិតបាន ដើម្បីបង្ហាញដល់អ្នកនិយមប្រើប្រាស់ឱ្យចាប់អារម្មណ៍ និងរកទីផ្សារ នាំចេញផងដែរ។

លោក ឃួន រ៉ាត់ សមាជិកសហគមន៍ទ្រាំង ឃុំឆែប១ស្រុកឆែប  បានសាទរចំពោះការគិតគូរជួយថែរក្សាអាជីពរបស់ប្រជាសហគមន៍ ព្រោះជាងពីរឆ្នាំមកនេះ សម្ភារប្រើប្រាស់ផលិតពីដើមទ្រាំង មានអតិថិជនតិចតួចណាស់ទិញយកទៅប្រើប្រាស់  ដោយសារតែបងប្អូនខ្លះមិនទាន់បានយល់ពីគុណភាព របស់វានៅឡើយ។

លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយរៀបចំឱ្យមានទីតាំងលក់ដូរ ឱ្យបានច្បាស់លាស់មួយ នៅក្នុងខេត្តព្រះវិហារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ឬភ្ញៀវទេសចរជាតិ  មកឃើញបានទិញយកទៅប្រើប្រាស់ប្រចាំគ្រួសារផង  និងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ផង។

លោកអ៊ុំ សុភឿនអភិបាលរងស្រុកឆែបខេត្តព្រះវិហារ បានគាំទ្រចំពោះការស្នើឡើងនេះ  ព្រោះវាជាដំណោះស្រាយរួម និងអាចលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យកាន់តែមានការអភិវឌ្ឍមុខរបរនិងថែរក្សាអាជីពមួយនេះកុំឱ្យបាត់បង់  ឈានទៅរួមគ្នាបង្កើតជាភូមិមួយ ផលិតផលមួយបន្ថែមទៀត។

លោកបន្តថា៖គោលការបង្កើតឱ្យមានទីផ្សារលក់ពិតប្រាកដ នោះលោកនឹងពិគ្រោះជាមួយអង្គការដៃគូ មន្ទីរពាក់ព័ន្ធ នាំយកផលិតផលនេះទៅលក់នៅទីផ្សារចុងសប្តាហ៍  និងឱ្យបងប្អូនអាជីវករនៅតាមទីប្រជុំជនឬតំបន់ទេសចរណ៍សំខាន់ៗលក់បន្ថែមទៀត  តែក៏សូមឱ្យប្រជាសហគមន៍ជាម្ចាស់ផលិតផល ធ្វើពីទ្រាំងនេះ ឱ្យមានស្តង់ដារ ទាំងបរិមាណ គុណភាពនិង សោភ័ណភាពផង។

សូមបញ្ជាក់ថា៖សហគមន៍ផលិតចង្កឹះទ្រាំងនៅស្រុកឆែប ខេត្តព្រះវិហារមានចំនួន៥ ក្នុងនោះនៅឃុំឆែប១ចំនួន៣សហគមន៍ និងនៅឃុំសង្កែចំនួន២សហគមន៍  ដែលកំពុងដំណើរការផលិតសព្វថ្ងៃក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា (NTFP-EP)ប្រចាំកម្ពុជាទទួលជំនួយពីអង្គការអាមេរិក USAID ៕

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គបណ្តុះបណ្តាល ជំនាញបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ

ចំនួនអ្នកទស្សនា: Views

 


ក្នុងពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ឧត្តមសេនីយ៍ នាយសេនាធិការ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលាទាំងពីរ ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់ តំណាងអោយស្ថាប័ន ចំណុះក្រសួងការពារជាតិ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមភូមិន្ទ វរសេនីយ៍ សហប្រតិបត្តិការបារាំង ប្រចាំកម្ពុជា អាជ្ញាធរដែនដី នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ យោធាចារ្យ និងសិក្ខាកាមជាច្រើននាក់។

បន្ទាប់ពីលោកវរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡើងអានរបាយការណ៍វគ្គបណ្តុះបណ្តាល បើកបររថយន្តជំនាន់ទី២ រួមមកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនៅចំពោះមុខពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបើកបររថយន្តជំនាន់ទី២ របស់សិក្ខាកាមជំនាន់ទី៤៤ ដែលនេះជាលើកទី២ ដែលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ បានបញ្ចូលជំនាញ បើកបររថយន្ត ទៅក្នុងកម្មវិធីបណ្តុះបណ្តាល។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដូចអ្វីដែលយើងបានដឹងរួចហើយ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរយៈពេល ២២ឆ្នាំហើយ សន្តិភាពនេះ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ នៅក្នុងពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពនេះ គួរណាស់ប្រទេសយើង កាត់បន្ថយពីការស្លាប់ រងរបួស ឬការខូចខាតទ្រព្យសម្បត្តិ ផ្ទុយទៅវិញជារៀងរាល់ថ្ងៃចំនួនគ្រោះថ្នាក់ ស្លាប់បាត់បង់អាយុជីវិត របួសពិការ និងការខូចខាតទ្រព្យសម្បត្តិ នោះគឺការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ការបង្រៀនបើកបររថយន្ត ដើម្បីឲ្យចេះច្បាប់ចរាចរណ៍ គោរពក្រមសីលធម៌ និងជាការរួមចំណែកឲ្យកាន់តែជាក់ស្តែងថែមទៀត ក្នុងឋានៈកងរាជអាវុធហត្ថជាមន្ត្រី ប្រតិបត្តិច្បាប់ ដែលមានតួនាទីបង្ខំឲ្យមនុស្សនៅក្នុងសង្គមគោរពច្បាប់ ហើយខ្លួនឯងមានត្រូវដើរតួនាទី ជាគំរូក្នុងការអនុវត្តច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរំលឹកបន្ថែមថា មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសកល ជំងឺកូវីដ១៩ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងក្រើនរំលឹកជាញឹកញាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា កងរាជអាវុធហត្ថ បានរួមចំណែកជាមួយកងកម្លាំងមានសមត្ថកិច្ចដទៃទៀត ក្នុងការទប់ស្កាត់បទល្មើស និងបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់ រក្សាបានសន្តិសុខ ជូនប្រទេសជាតិ ពិសេសបានធ្វើជាសេនាធិការ ជូនរាជរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ។

ជាមួយនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកបន្ថែមដល់សិក្ខាកាមទាំងអស់ ថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាបន្តទៀត ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ ដើម្បីកសាងប្រទេស ជាប្រទេសនីតិរដ្ឋ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲ្យខ្ពស់ផលប្រយោជន៍ខ្លួន។

លោកថា អាវុធហត្ថ ជាកងទ័ពសូមបន្តរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាជន ស្រឡាញ់ រាប់អាន ទុកចិត្តនិងគោរព ចាត់ទុកយើងជាកូន ជាចៅ ហើយយើងជាអ្នកបម្រើឪពុក ម្តាយរបស់យើង នោះគឺប្រជាជន យើងការពារប្រទេសយើង ប្រជាជនយើង ការពារច្បាប់ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ហើយខិតខំអត់ធ្មត់ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបានចំពោះការមិនយល់ដឹងរបស់បុគ្គលខ្លះ ព្រោះភារកិច្ចរបស់យើង ការពារប្រជាជន បម្រើប្រជាជន។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ អគ្គិសនីកម្ពុជា អាជ្ញាធរដែនដីស្រុកសាមគ្គីមានជ័យ ក្រសួងការពារជាតិ អគ្គបញ្ជាការ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន សូមអរគុណ ចំពោះស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គភស្តុភារ អគ្គបច្ចេកទេស នាយកដ្ឋានបុគ្គលិក នាយកដ្ឋានកិច្ចការនយោបាយការបរទេស នាយកដ្ឋានយុទ្ធសេវា អគ្គលេខាដ្ឋានក្រសួងការពារជាតិ ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់មកលើកម្លាំងកងរាជអាវុធហត្ថ និងសូមថ្លែងអំណរគុណ ចំពោះសហប្រតិបត្តិការបារាំង បណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ការគាំទ្រ ចំពោះការកសាងសមត្ថភាពបុគ្គលិក កងរាជអាវុធហត្ថកម្ពុជា៕


សម្តេចតេជោ ហ៊ុន សែន៖ ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ បង្កើតដោយក្រុមប្រឆាំង និងក្រុមឱកាសនិយម

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្ថាប័នព័ត៌មាន គឺជាផ្នែកមួយដែលបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន។


នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។


សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងសារលិខិតនោះថា ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង

និងក្រុមឱកាសនិយមមួយចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ។


«ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយ អំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។


ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ ទោះបីសភាពការណ៍នៅលើសកលលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏អ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គ ដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានា ដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹង ដើម្បីស្វែងយល់អំពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។


បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ទោះបីជាកម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ ក៏បញ្ហានេះរាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ គឺចំនួនអ្នកឆ្លងមេរោគកូវីដ-១៩នៅកម្ពុជា មានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។


សម្តេចបានចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំធេងដោយមានការទទួលខុសត្រូវ និងកិច្ចសហការល្អរបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់ និងចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ និងឆ្លើយតបបានទាន់ពេលវេលា។ កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាសុខសន្តិភាពនៅកម្ពុជា។


បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ផងដែរ៕


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមានចាត់វិធានការព្យួរ ឬលុបអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករទូរគមនាគមន៍ណា ដែលមិនតភ្ជាប់ និងបញ្ជូនទិន្នន័យមក DMC

ចំនួនអ្នកទស្សនា: Views

 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្កេតឃើញថា ប្រតិបត្តិករភាគច្រើន បានធ្វើការតភ្ជាប់ជាមួយមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) នៅពេលដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើក។

ក្រសួងសង្កត់ធ្ងន់ថា «ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត»។

ក្រសួងព្រមានថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាបណ្ណ ព្រមទាំងវិធានការផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាន៕


អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ថ្ងៃទី១៧ ខែធ្នូនេះ មានយានយន្ត ៩៥៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ចំនួនអ្នកទស្សនា: Views

 

បើតាមអ្នកនាំពាក្យអគ្គស្នងការ រយៈពេល ២៣១ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៣៥,៦៥៥គ្រឿង ក្នុងនោះមានម៉ូតូ ១៧៣,២១៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦២,៤៤០គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក លើសចំណុះ អត់ស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៣១ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០៣នាក់ របួស ១៣នាក់ (របួសធ្ងន់ ០៨នាក់)។

ដោយឡែក រយៈពេល ២៣១ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨៩៧ លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៥នាក់ របួស ២,៨៣៦នាក់ (របួសធ្ងន់ ១,៧១២នាក់)៕

អគ្គពន្ធដារ៖ ត្រឹមថ្ងៃទី១៦ ខែធ្នូ ការប្រមូលចំណូលពន្ធ ឆ្នាំ២០២០ សម្រេចបាន ២,៦៩៧លានដុល្លារ ខណៈឆ្នាំ២០២១ ត្រូវប្រមូលឲ្យ ២,២៧១លានដុល្លារ

ចំនួនអ្នកទស្សនា: Views

 

ជាមួយគ្នានេះ នៅការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២០ ដែលសល់ប៉ុន្មានថ្ងៃទៀតនោះ លោកអគ្គនាយករំពឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានតាមផែនការ។

ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន ក្នុងកម្មវិធីពិសេសស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាព ព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» លោក គង់ វិបុល បានឲ្យដឹងថា «គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារទទួលបាន ៩៤.៦៣ភាគរយនៃផែនការ គិតជាតួលេខបានចំនួន ២,៦៩៧លានដុល្លារសហរដ្ឋអាមេរិក ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័ត [ច្បាប់បង្កើតមុនការរីករាលដាលនៃជំងឺកូវីដ១៩] តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លារ»។

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២០នេះ ទោះបីជាស្ថិតក្នុងពេលមានជំងឺកូវីដ១៩ក្ដី តែឥទ្ធិពលក្នុងឆ្នាំ២០១៩ ដែលអាជីវករ អាជីវកម្ម និងសហគ្រាសមួយចំនួន រកទទួលទានមានផលចំណេញក្នុងឆ្នាំ២០១៩ច្រើន និងត្រូវដាក់លិខិតប្រកាស ក្នុងឆ្នាំ២០២០នេះ។ ប្រសិនបើមើលចំណូលក្នុងខែនីមួយៗ ពន្ធដារទទួលបានចំណូលគ្រាន់បើនៅឡើយ កត្តាទាំងនេះហើយដែលធ្វើឲ្យ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលខ្ពស់ ដោយផ្អែកលើលទ្ធផលនៃការចំណេញ ក្នុងឆ្នាំ២០១៩ ជះឥទ្ធិពលក្នុងឆ្នាំ២០២០។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំនួន៧៨ភាគរយ នៃថវិកាក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ ការថយចុះនេះដោយសារតែ រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងឆ្នាំនេះ ដែលអាចជះឥទ្ធិពលរហូតដល់៣-៥ឆ្នាំយ៉ាតិច គិតតាមច្បាប់ពន្ធដារ អ្នករកស៊ីខាតក្នុងឆ្នាំនេះ អាចនឹងយោងខាតក្នុងរយៈពេល៥ឆ្នាំ ដូច្នេះបានជាការព្យាករណ៍ក្នុងឆ្នាំ២០២១ មានការថយចុះជាងឆ្នាំ២០២០នេះ។

លោកបន្ថែមថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរកឲ្យបានចំណូល ឲ្យបានចំនួន ២,២៧១លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ តែទោះបីជាធ្លាក់ចុះក្តី ក៏ពិបាកក្នុងការទទួលបាន ព្រោះមានការប៉ះពាល់ច្រើន ជាក់ស្ដែងក្នុងខេត្តសៀមរាប វិស័យទេសចរណ៍ថយចុះស្ទើរតែ៩៥ភាគរយ ដែលប៉ះពាល់ធ្ងន់ធ្ងរ ហើយក្នុងឆ្នាំ២០២១នេះ ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលដោយច្បាប់កំណត់ ចាត់ទុកជាជោគជ័យមួយដ៏ធំធេងមួយ។

សូមជម្រាបថា នៅឆ្នាំ២០១៩ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២,៨១៩ លានដុលល្លារ៕

 


អភិបាលខេត្ត​កណ្ដាល ទទួល​ថវិកា​ពី​កង​រាជ​អាវុ​ធហត្ថ​ខេត្ត បរិច្ចាគ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

ចំនួនអ្នកទស្សនា: Views



AKP កណ្ដាល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានទទួល​ថវិកា​ចំនួន ២៦.៦៥០.០០០​រៀល ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​រដ្ឋបាល​ខេត្តកណ្តាល ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​នៅក្នុង​ពិធី​ទទួល​ថវិកា​នាឱកាស​នោះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា និង​កងកម្លាំង​រាជ​អាវុធហត្ថ​ទាំងអស់​ក្នុង​ខេត្តកណ្តាល ដែល​បាន​រួមគ្នា​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកណ្ដាល ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា តាំង​នាម​រដ្ឋបាលខេត្ត និង មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ពិត​ជាមាន​សេចក្ដីរំភើប​រីករាយ​ឥតឧបមា និង​សូម​ថ្លែងអំណរគុណ​ចំពោះ​កង​រាជ​អាវុធ​ហាត់​ទូទាំង​ខេត្ត ដែល​បាន​រួមចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រួមចំណែក​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិដ​-១៩ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ផ្តល់អំណោយជូនពលរដ្ឋខ្មែរឥស្លាម៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ អំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិការបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននាំយកទៅចែកជូនបងប្អូខ្មែរឥស្លាមចំនួន៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១២ ខេធ្នូឆ្នាំ២០២០កន្លងទៅនេះ ។

ក្នុងឱកាសនាំយកអំណោយជូនជនររងគ្រោះនេះ ឯកឧត្តមសេ្លះ ណាស៊ីបានសម្តែងនូវការរំលែកទុក្ខដ័ក្រៀមក្រម និងបានពាំនាំបណ្តាំសាកសួរសុខទុក្ខក៏ដូចជាសាររំលែកទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ហើយសង្ឃឹមថាអំណោយរបស់ឧត្តមនាពេលនេះ នឹងចូលរួមរំលែកទុក្ខលំបាកខ្លះរបស់បងប្អូនផងដែរ។ អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ត្រីខ ២យូរ កន្សែងពោះគោ២ និងថវិកា៤០០,០០០រៀល ។

គួររំលឹកផងដែរកាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០នេះដោយសារបញ្ហាឆ្លងចរន្តអគ្គីសនី អគ្គីភ័យបានបំផ្លាញផ្ទះចំនួន២ខ្នងនិងទ្រព្យសម្បត្តិជាច្រើនដែលមានប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥គ្រួសាររស់នៅ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា)


ទូតនៃបណ្ដាប្រទេសកាន់សាសនាឥស្លាមជំរុញវិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

MC៖ ទូតនៃបណ្ដាប្រទេសអ៊ិស្លាម បានបង្ហាញពីបំណងក្នុងការជួយជំរុញវិនិយោគ និងការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីឱ្យកម្ពុជាកាន់តែទទួលបានការរីកលូត លាស់ ផ្នែកសេដ្ឋកិច្ច បានឆាប់រហ័ស។

ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសអ៊ិស្លាមចំនួន៦ ជាសមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម ដែលមាននិវេសន ដ្ឋាននៅកម្ពុជា បានបង្ហាញពីបំណងក្នុងការខិតខំធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសអ៊ិស្លាម ដែលជាសមាជិករបស់អង្គការសហប្រតិបត្តិការអ៊ិស្លាមទាំង៥៧ នៅលើពិភពលោក ដើម្បីទាក់ទាញជំនួយមនុស្សធម៌ ជំនួយអភិវឌ្ឍន៍ និងអ្នកវិនិយោគទុនមកកាន់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជួយដល់កម្ពុជា។

ការបង្ហាញពីបំណងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអ៊ិស្លាមជាសមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម នៅមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ដែលមានវត្តមានចូលរួមពីឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម, សាធារណរដ្ឋឥណ្ឌូនេស៊ី ,ម៉ាឡេស៊ី, ទួកគី, គុយវ៉ែត និង ប៉ាគីស្ថាន ដែលជាទូតនៃបណ្តាប្រទេសមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយកម្ពុជា ហើយតែងបានជួយឧបត្ថម្ភគាំទ្រដល់ ដំណើរការអភិវឌ្ឍន៍នៅ កម្ពុជាជារៀងរហូតមក។

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ បានឯកភាព ចំពោះគោលបំណងក្នុងការជំរុញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ឯកឧត្តម បានជម្រាបជូនបណ្តាអង្គទូតថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហ ការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី ជាពិសេស ស្វាគមន៍គ្រប់វិនិយោគទុន មិនថាតូចឬធំនោះឡើយ ឱ្យតែមានបំណងចូលមកបោះទុនវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាផ្តល់លទ្ធភាព និងលើកទឹក ចិត្តជួយសម្រួល និងបង្កបរិយាកាសងាយស្រួលដល់គ្រប់អ្នកវិនិយោគទាំងអស់។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានស្នើដល់ឯកអគ្គរាជទូត និង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអ៊ិស្លាមទាំងអស់ឱ្យ ជួយធ្វើទំនាក់ទំនងជាមួយអង្គការអន្តរជាតិនានា ក៏ដូចជា ប្រទេសជាសមាជិករបស់អង្គការសហប្រតិបត្តិការអ៊ិស្លាម ដែលមានជិត៦០ ប្រទេសនៅលើពិភពលោក ដើម្បីឱ្យគេមកសិក្សាស្វែង យល់ពីឱកាសវិនិយោគនៅកម្ពុជា ឬក៏អាចជួយផ្តល់ នូវជំនួយសម្រាប់ការអភិវឌ្ឍដល់កម្ពុជាផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យបណ្តាអង្គទូតប្រទេសអ៊ិស្លាមនៅកម្ពុជាទាំងអស់ គួរពិនិត្យពីលទ្ធភាពជួយលើគម្រោងអភិវឌ្ឍន៍នានា សម្រាប់មជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការគាំទ្រ ដល់សហគមន៍អ៊ិស្លាម ក៏ដូចជាការគាំទ្រដល់ កុមារកំព្រា និងចាស់ជរាជាដើម៕វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នឡើយ ដោយសុខចិត្តទទូចឱ្យពលរដ្ឋ ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំនួសវិញ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ជំហរជាថ្មី គ្រាដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូ នៅលើបណ្ដាញទូរទស្សន៍ជាតិ និងទូរទស្សន៍សំខាន់ៗនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចប្តេជ្ញាមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងភាពមានអាសន្ន នាពេលនេះឡើយ គឺសម្តេចសុខចិត្តអំពាវនាវដោយទទូច ឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំនួសវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឯកសារមួយចំនួន ដែលគណបក្សប្រជាជនកុម្ពុជា បានត្រៀមបម្រុងសំដៅលើពង្រាងព្រះរាជក្រឹត្យ ស្ដីពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ពង្រាងអនុក្រឹត្យស្ដីពីវិធានការសម្រាប់ការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ នៅក្នុងសហគមន៍ និងលិខិតថ្វាយព្រះមហាក្សត្រ ក៏ដូចជាលិខិតទៅប្រធានរដ្ឋសភា និងព្រឹទ្ធសភាផងដែរ ដើម្បីសុំការយល់ព្រមស្របទៅតាមច្បាប់។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែខ្ញុំប្ដេជ្ញាថា ខ្ញុំនឹងមិនប្រើប្រាស់វាទេ ខ្ញុំសុខចិត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជំនួសវិញ ព្រោះប្រសិនប្រើប្រាស់ គឺប្រជាពលរដ្ឋយើងនឹងត្រូវបាត់បង់ធំធេងណាស់»។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃថា សភាពការណ៍នៅពេលនេះប្រជាពលរដ្ឋកម្ពុជាពិតជាបាន ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចបានបញ្ជាក់ថា «បើគ្មានការចូលរួមពីប្រជាពលរដ្ឋកុំសង្ឃឹមថាយើងអាចត្រួតត្រាសភាពការណ៍បាន ឥឡូវនេះសភាពការណ៍ស្ថិតនៅក្រោមការត្រួតត្រារបស់យើងហើយ»។

«ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ត្រូវបានប្រមុខរដ្ឋស្តីទី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជា និងពិភពលោក រងនូវការវាយប្រហារដោយជំងឺកូវីដ១៩។

ច្បាប់នេះជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់ រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

ទោះជាយ៉ាងនេះក្តី ក្នុងស្ថានការណ៍ចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នឹងបញ្ចប់ក្រោមវិធានការមួយចំនួន ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ រក្សាស្ថានភាពដែលកម្ពុជាកំពុងអនុវត្តនេះ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយអនុវត្តរាល់វិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕


ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងថ្ងៃចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 

នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

គណៈកម្មការផ្សារអូឡាំពិក ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារទាំងមូល

ចំនួនអ្នកទស្សនា: Views


MC៖ គណៈកម្មការផ្សារអូឡាំពិក បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារទាំងមូល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
លោក ឡូយ ស៊ាងអាំង ប្រធានគណៈកម្មការផ្សារអូឡាំពិកបានឱ្យដឹងថា ការដឹកនាំកម្លាំងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ទាំងមូលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានបន្តថា ចំពោះអាជីវករនិងប្រជាពលរដ្ឋ ដែលចេញចូលនៅក្នុងផ្សារនេះ គឺតម្រូវឱ្យពួកគាត់ចូលទូបង្វិល ដើម្បីបាញ់អាល់កុលជាមុនសិន ព្រមទាំងវាស់កម្តៅ និង ពាក់ម៉ាស់ជាដាច់ខាត ទើបអនុញ្ញាតឱ្យចូលទៅក្នុងផ្សារបាន។ លោកបានបន្តទៀតថា នៅក្នុងផ្សារអូឡាំពិកនេះ ក៏មានការ យកចិត្តទុកដាក់ ពីអាជ្ញាធរខណ្ឌផងដែរ ដោយពួកគាត់មានការចុះចែកម៉ាស់ ដែលជាអំណោយរបស់សម្តេចតេជោ ជូនទៅ ដល់អាជីវករ និងប្រជាពលរដ្ឋដែលចូលមកក្នុងផ្សារទៀតផង។
ខ្ញុំគិតថាវាជាការងារមួយដែលយើងត្រូវតែគិតគូរ បងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករនៅផ្សារអូឡាំពិចយើង គាត់ព្រួយបារម្ភពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍អាចចូលមកដល់ផ្សារ។ចឹងដោយគិតឃើញពីការងារ នេះ ខាងគណៈកម្មការផ្សារ បានសហការជាមួយក្រុមហ៊ុនមជ្ឈមណ្ឌលអូឡាំពិកដើម្បីធ្វើការបាញ់ថ្នាំ។
និយាយទៅការងារបាញ់ថ្នាំ យើងបានធ្វើកន្លងមករយះពេលជាង១ខែហើយ ដោយសារការផ្ទុះម្ដងទៀត ខាងអាជីវករគាត់ សំណូមពរឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនេះ ហើយខ្ញុំចង់រំលេចឱ្យឃើញដែរ ការងារពាក់ព័ន្ធជាមួយនឹងអនាម័យ របស់ក្រសួងសុខាភិបាលខាងផ្សារយើងខ្ញុំតែងតែបានយកចិត្តទុកដាក់ជាប្រចាំ ដោយនៅតាមច្រកនីមួយៗ គឺយើងមាន អាល់កុលសម្រាប់លាងដៃ ហើយនិងការវាស់កម្តៅជាដើម។ មួយរយះចុងក្រោយនេះ ដោយបានអំណោយជាម៉ាស់របស់​សម្តេច តាមរយៈឯកឧត្តមអភិបាលរាជធានី យើងបានធ្វើការចែកជូនដល់បងប្អូនដែលគាត់មានការខ្វះខាត បើគាត់អត់មាន ម៉ាស់ពាក់គឺយើងឱ្យគាត់។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវជាប្រចាំដល់បងប្អូន ប្រជាពលរដ្ឋ​ ឱ្យចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួននិងការពារអ្នកដទៃ កុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ៕ 

វិទ្យុជាតិកម្ពុជា៖ ស្រីផល

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes