សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពត ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនោះ លោក ជាវ តាយ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារ នាពេលកន្លងមក ដែលធ្វើឲ្យរដ្ឋបាលខេត្ត ទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍ សម្រាប់ការលម្ហែកម្សាន្ត ដ៏ពេញនិយម។
យោងតាមការណែនាំផ្ទាល់ ពីសម្ដេច តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋបាលខេត្តកំពត សិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរ អង្គភាពពាក់ព័ន្ធ មានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។ គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិ បានប្រមាណជា៧០% ក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចមកនឹងយកសំណើរ គម្រោងនេះស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ឲ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ខិតខំរៀនសូត្រកសាងចំណេះដឹងបន្ថែមទៀត ពោលគឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ ។
លោកអភិបាលខេត្ត ជូនពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ ជៀសផុតពីជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២០នេះ និងបានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត បន្ថែមពីលើប្រាក់ឧបត្ថម្ភ ៥០.០០០រៀល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមាន៖
១/ សមាជិកក្រុមប្រឹក្សាខេត្ត ២៥នាក់ក្នុងម្នាក់ចំនួន ៥០០,០០០រៀល
២/ មន្ត្រីរាជការសាលាខេត្ត ១៤៧នាក់ ក្នុងម្នាក់ ៤០០.០០០រៀល
៣/ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុប៥៩នាក់ ក្នុងម្នាក់ ២០០.០០០រៀល
៤/ នគរបាលប្រចាំការនៅសាលាខេត្ត៦នាក់ ក្នុងម្នាក់ៗ ២០០.០០០រៀល ៕

លោក ណុប ដារ៉ា និងលោក សឿន រិទ្ធី ចុះសួរសុខទុក្ខមន្រ្តីនៅរតនាគាជាតិខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យយោធាភូមិភាគ៥

ចំនួនអ្នកទស្សនា: Views

ក្នុងឱកាសចុះសួរសុខទុក្ខនេះ និងដើម្បីជាការចូលរួមរំលែកការលំបាក របស់លោកស្រី និងក្រុមគ្រូសារ, លោក ណុប ដារ៉ា ក៏បានចេញថ្លៃព្យាបាលទាំងអស់ រួមទាំងការសម្រាកព្យាបាលទាំងស្រុង រហូតដល់ចេញពីមន្ទីរពេទ្យ ៕

ចោរកម្មនៅខណ្ឌពោធិ៍សែនជ័យ ! គាស់ផ្ទះប្រជាពលរដ្ឋទៀតហើយ ដោយយកអស់សម្ភារៈមួយចំនួន

ចំនួនអ្នកទស្សនា: Views

ម្ចាស់ផ្ទះដែលរងគ្រោះនេះ ឈ្មោះ នី សុជិន្លី ជាមន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ករណីនេះអាចធ្វើឡើងនៅចន្លោះមុនម៉ោង១២ កណ្តាលអាធ្រាត្រ ដោយក្រុមចោរបានកាត់ដែកចម្រឹងបង្អួចហើយ យកកុំព្យូទ័រចំនួន២គ្រឿង កាមេរ៉ាទំនើបមួយគ្រឿង និងសម្ភារមួយចំនួនទៀត។
លោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោម ដោយស្នើឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនក្រុមចោរទាំងនេះមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីផ្តល់ទំនុចចិត្តដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ជាពិសេសនៅសង្កាត់សំរោងក្រោមនេះតែម្តង ក៏បានសម្តែងពីការព្រួយបារម្ភអំពីភាពអសន្តិសុខ តាមរយៈសកម្មភាពចោរគាស់ផ្ទះជាបន្ទបន្ទាប់ ហើយអំពាវសុំឱ្យសមត្ថកិច្ចបង្កើនសកម្មភាពល្បាត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ៕

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សំណេះសំណាលក្រុមការងារចុះជួយដឹកនាំ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាខេត្តជាប់ដែនសមុទ្រ

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្រុមការងារចុះជួយដឹកនាំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ ដែលប្រព្រឹត្តទៅនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯកស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការខេត្តព្រះសីហនុ និងស្នងការរង អធិការ អធិការរង នាយ នាយរងការិយាល័យជំនាញ នៃស្នងការរដ្ឋានខេត្តព្រះសីហនុ៕

សម្តេចតេជោ ណែនាំដល់អាជ្ញាធរ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នាឳកាសថ្ងៃកាន់បិណ្ឌទី៩នេះ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះតារយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

ជាមួយគ្នានោះ  សម្តេចតេជោ ក៏ណែនាំដល់ បងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ–១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី១១ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០២០៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់​គ្រួសារ អតីតយុទ្ធជនកម្ពុជា

ចំនួនអ្នកទស្សនា: Views

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុ នសែន នាយករដ្ឋមន្ត្រីជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់គ្រួសារ អតីតយុទ្ធជនកម្ពុជាដើម្បីជួយជំរុញធ្វើឱ្យជីវភាពរស់នៅរបស់បងប្អួនកាន់តែ​មានភាពប្រសើរ ថែមទៀតនោះ។
​ការថ្លែងបែបនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងឱ កាស​ប្រគល់ផ្ទះចំនួន១០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ផ្តល់អំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកា ដល់គ្រួសារអតីតយុទ្ធជនចំនួន ៤០គ្រួសារផងដែរ កាលពីរសៀលថ្ងៃ​៨រោច ខែ​ភទ្របទឆ្នាំជូត ទោស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ទី១០ ខែកញ្ញាឆ្នាំ២០២០​។
ក្នុងឱកាសនោះឯកឧត្តមឧត្តម​សេនីយ៍​ឯកហ៊ុនម៉ាណែត បានថ្លែងពាំនាំនូវ​ប្រសាស ន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន និង​សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមក៏បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបាន​តស៊ូ ដោយបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិរហូតដល់ធ្វើឱ្យប្រទេស កម្ពុជាទាំងមូលមានស្ថិរភាពពេញលេញ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើ​គ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាននោះ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មាន គុណជាមួយជាតិខ្លាំងនោះទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបងប្អូនអតីតយុទ្ធ ជនយ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះមានភាពកក់ក្តៅនិងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន ។
ជាមួយនោះឯកឧត្តម បានក្រើនរម្លឹកដល់បងប្អូននិវត្តន៍ជនទាំងអស់ដែលជាអតីត យុទ្ធជនត្រូវតែចេះតស៊ូក្នុងជីវិតរស់នៅ មិនត្រូវអស់សង្ឃឹមនោះទេ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ទាំងការផ្តល់ផ្ទះសម្បែងដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជា មួយកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ឱ្យតុល្យភាពគ្នាទៀតផង សំដៅធ្វើយ៉ាងណាឱ្យបង ប្អូនបានរស់នៅក្នុងជីវភាពមួយសមរម្យ ៕

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបនិងសម្តែងការស្វាគមន៍ប្រធានទីភ្នាក់​ងា​ រ​ស​ម្រា​ប់​កិ​ច្ច​អ​ភិ​វ​ឌ្ឍ​ន៍ និងសហប្រតិបត្តិការស្វីសថ្មី

ចំនួនអ្នកទស្សនា: Views



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ប​រធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៨កញ្ញាឆ្នាំ២០២០ បានទទួលជួប និងស​ម្តែ​ង​​​កា​​រស្វាគមន៍ ចំពោះលោក Markus Buerli នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​ឱ​កា​​សដែ​លលោ​កទើ​ប​ត្រូ​វ​បា​ន​តែ​ង​តំា​ង​ជា​ប្រ​ធា​នទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និង​សហ​ប្រ​តិ​ប​ត្តិការស្វីស (SDC) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីខែសីហាកន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោក Markus Buerli បាន​ពិ​ភា​​ក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមទាំងវិ​ធាន​កា​រគោលនយោបាយដែលបាន និង កំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដើម្បីគ្រ​ប់គ្រ​ង​ឥ​ទ្ធិ​ព​ល​នៃ​វិបត្តិជំងឺកូវីដ-១៩ លើវិស័យសេដ្ឋកិច្ច ជាពិសេស អន្តរាគមន៍របស់រាជរដ្ឋាភិបាល តា​ម​រ​យ​:កា​រដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំ​ទ្បុ​ង​ពេ​ល​ប្រយុ​ទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រកិច្ច​ដំ​ណើ​រ​កា​រ​រប​ស់មន្ទីរពេទ្យគន្ធបុប្ផា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយ និងទប់​ស្កា​ត់​ចំ​ពោះ​​ផ​លប៉ះពាល់មក លើសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បានដា​ក់ចេញនូ​វវិ​ធា​ន​កា​រ​អ​ន្ត​រា​គ​ម​ន៍​​ចំនួ​ន ៥ ជុំរួចមកហើយដោយផ្តោត លើ៖ ១. ការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និ​​ង​ប្រ​ជា​ព​លរដ្ឋដែលងាយរងគ្រោះបំផុត ការស្រោចស្រង់ និង រក្សាលំនឹងអាជីវកម្មធុរកិច្ច និង ២. កា​រត្រៀ​មស្តារសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ទ្បើងវិញ។
ក្នុងនោះរាជរ​ដ្ឋាភិ​បា​ល​បា​ន​ដា​ក់​ឱ្យ​​ដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសា​រ​ក្រី​ក្រ និងងាយរងគ្រោះ ក្នុងគោល បំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និ​ងងា​​យរងគ្រោះ ដែលមានបណ្ណសមធម៌ ។ គិតត្រឹមថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ, រាជរ​ដ្ឋា​ភិ​បា​លបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៨ ២៧០ ០០០ ដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និ​ង​ងា​យរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និង តាមដាននូវឥទ្ធិពលនៃ វិប​ត្តិ​ជំ​ងឺ​កូ​វី​ដ​-១៩ នេះ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោ​យត្រៀ​ម​ល​ក្ខ​ណៈ​ដើ​ម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ។
ពាក់ព័ន្ធនឹងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ឯកឧត្តមអ​គ្គបណ្ឌិត​សភា​ចា​រ្យ ក៏បានបន្ថែមថា នេះជាឆ្នាំទី ៣ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតទ្បើង ។ ក្នុងរ​យៈ​ពេ​ល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបា​នវិ​ភាគទា​នស​រុ​ប​ចំ​នួន ១៥ ៩៤៩ ៤៧៤ ដុល្លារអាមេរិក (រួមទាំងថវិកាដែល បរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) គឺមា​ន​កា​រថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារ តែឥ​ទ្ធិ​ព​ល​នៃ​ជំ​ងឺ​កូ​វីដ-១៩ ។
លោក Markus Buerli បានកោតសរសើរអំពីវិធានការដែលដាក់ចេញដោយ រាជរដ្ឋា​ភិបា​លក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩  និងបានទទួលស្គាល់ថា មូលនិធិ​គ​ន្ធ​បុ​ប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បី​រ​ក្សា​ចី​រ​ភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
បន្ថែមលើនេះ លោក Markus Buerli ក៏បានជម្រាបជូនថា ក្រៅពីកា​របន្ត​ជួយ​ឧ​ប​ត្ថ​ម្ភ​ដ​ល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលស្វីស​បា​ន​អ​​នុម័តថវិកាបន្ថែមទៀតចំនួន ២,៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដោយផ្តោតលើ​ការ​អ​នុ​វ​ត្ត​ក​ម្មវិធីដូចជា ការបណ្តុះបណ្តាលជំនាញសម្រាប់រយៈពេល ខ្លី,ការអភិវឌ្ឍវិស័យកសិកម្ម និង​កា​រ​ដាំដុះតាមផ្ទះ ជាដើម ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ជាថ្មីម្តង​ទៀត​ដ​ល់​រ​ដ្ឋា​ភិ​បា​ល​ស្វី​ស​ តាម រយៈ SDC ដែលបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានជូនពរសូមឱ្យលោក Ma​r​kus Buerli បំពេញ បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ៕

ថ្ងៃនេះបិណ្ឌ៧ ! សូមឈ្វេងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរ !

ចំនួនអ្នកទស្សនា: Views

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។
មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំ
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចសម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកប្រេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិ នៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកប្រេតជនទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកប្រេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ។ នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ (បបរ) ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយ ដើម្បីប្រមូលនំរៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសង្ឃសូត្រថ្វាយ បង្គំធម៌ សុខោ និង ធម៌បរាភវសូត្រ។
ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរ ឬស្លតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យ (ពេលព្រះអាទិត្យរះឡើង) ត្រូវនាំគ្នារៀប ចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ចំនួនអ្នកទស្សនា: Views

ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។ បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់​អារម្មណ៍ខ្ពស់លើ​គម្រោងមួយនេះ។
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះមានគោលបំណងបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា, កំណត់លទ្ធផល និងគោលដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+, កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន YCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង ព្រមទាំងស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។
ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ លើសពីនោះទៀត ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ាជាដើម។
បើតាមលោក ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលជាឆ្អឹងខ្នងសម្រាប់គាំទ្រគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ។
លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ដែលមានបំណងចង់សិក្សា និងវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងបានស្នើឱ្យភាគីទាំងនោះ ទាក់ទងមកក្រុមការងារបច្ចេកទេសរបស់ក្រសួង ដើម្បីឱ្យក្រុមការងារនេះជួយសម្របសម្រួល និងដោះស្រាយបញ្ហាជូន សំដៅឱ្យការអនុវត្តគម្រោងត្រូវតាមជំហាននិងកាលបរិច្ឆេទ​របស់ខ្លួនដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់៕

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ផ្ញើសារជូនពរ និងអបអរសាទរ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ចំនួនអ្នកទស្សនា: Views

ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃប្រវត្តិសាស្ដ្រនេះ និងសូមផ្ញើការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់រាប់អានយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងរយៈពេលកន្លងទៅបានខិតខំជម្នះរាល់ការលំបាក សម្រេចបានស្នាដៃធំៗជាច្រើន ជាពិសេសបានតស៊ូប្ដូរផ្ដាច់ហ៊ានបូជាជីវិតក្នុងបុព្វហេតុនៃកិច្ចការពារជាតិ និងខិតខំកសាងអង្គភាពឲ្យបានរៀបរយ និងរីកចម្រើនជាលំដាប់។
លើសពីនេះ បានសហការថែរក្សាការពារសន្ដិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជាពិសេសបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្ដិសុខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្ដរជាតិ ប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ៕

BREAKING: ក្រសួងសុខាភិបាល៖ មានករណីជនជាតិចិន២នាក់ដែលធ្វើចត្តាឡីស័ក បានរត់ចេញពីសណ្ឋាគារមួយនៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

«ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ខ្ញុំសូមជម្រាបថា មានករណីជនជាតិចិន០២នាក់បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណើរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មកក៏រត់ចេញពីសណ្ឋាគារនោះតែម្តង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលើនេះ ហើយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វើចត្តាឡីស័កជាបន្តទៀត៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes