-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពត ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនោះ លោក ជាវ តាយ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំអនុវត្តការងារ នាពេលកន្លងមក ដែលធ្វើឲ្យរដ្ឋបាលខេត្ត ទទួលបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន និងទទួលបាននូវការគាំទ្រគ្រប់មជ្ឈដ្ឋាន ដៃគូអភិវឌ្ឍន៍ វិនិយោគិន ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានជ្រើសខេត្តកំពតជាគោលដៅទេសចរណ៍ សម្រាប់ការលម្ហែកម្សាន្ត ដ៏ពេញនិយម។
យោងតាមការណែនាំផ្ទាល់ ពីសម្ដេច តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋបាលខេត្តកំពត សិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរ អង្គភាពពាក់ព័ន្ធ មានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។ គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិ បានប្រមាណជា៧០% ក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចមកនឹងយកសំណើរ គម្រោងនេះស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ឲ្យខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ខិតខំរៀនសូត្រកសាងចំណេះដឹងបន្ថែមទៀត ពោលគឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ ។
លោកអភិបាលខេត្ត ជូនពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ ជៀសផុតពីជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២០នេះ និងបានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត បន្ថែមពីលើប្រាក់ឧបត្ថម្ភ ៥០.០០០រៀល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមាន៖
១/ សមាជិកក្រុមប្រឹក្សាខេត្ត ២៥នាក់ក្នុងម្នាក់ចំនួន ៥០០,០០០រៀល
២/ មន្ត្រីរាជការសាលាខេត្ត ១៤៧នាក់ ក្នុងម្នាក់ ៤០០.០០០រៀល
៣/ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តសរុប៥៩នាក់ ក្នុងម្នាក់ ២០០.០០០រៀល
៤/ នគរបាលប្រចាំការនៅសាលាខេត្ត៦នាក់ ក្នុងម្នាក់ៗ ២០០.០០០រៀល ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes