សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងការពារជាតិ៖ នៅម៉ោង ១០:៣៩នាទី យោធាថៃ បានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖

- ម៉ោង ១០:៣៩នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ចូលភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

បទឧទ្ទេសនាម ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

ចំនួនអ្នកទស្សនា: Views

ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេសអញ្ជើញជាគណៈអធិបតីក្នុងបទឧទ្ទេសនាម ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលឧទ្ទេសនាមដោយ ឯកឧត្តម សៀ ឈុនថោ អនុប្រធានប្រតិបត្តិនៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន (សាលារដ្ឋបាលជាតិ) ដែលមានសមាជិកចូលរួមសរុប ២០០ នាក់ នៅវិមាន៧មករា ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំគណ:ប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅម៉ាឡេស៊ី

ចំនួនអ្នកទស្សនា: Views

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណ:ប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ព

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។

កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ បើទៅបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យទៅលើរបាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗពិសេសផែនការសកម្មភាព និងលទ្ធផលសិក្សាបច្ចេកទេសបឋមសម្រាប់ការអនុវត្ត គម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម (ដែលជាផ្នែកមួយ នៃគម្រោងបូមស្តារផ្លូវនាវាចរណ៍ភ្នំពេញ-កំពង់ចាម និងភ្នំពេញ- ស្ទឹងត្រែង) និងទិសដៅអនុវត្តបន្ទាប់ដើម្បីជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

ក្រសួងការពារជាតិ៖ រយៈពេល១៣ថ្ងៃ ទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់លើជនស៉ីវិល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ ធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៣ ហើយ។

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាន នៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាន នៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចបវរធិបតី៖


រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា តាមរយៈសារព័ត៌មានបរទេសរួមមាន CNN, ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) ព្រមទាំងបណ្តាញព័ត៌មានជាច្រើនទៀត កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោក ថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់ និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) ក៏បានចូលរួមនាំការពិតពីកម្ពុជាប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃចូលជ្រៅមកក្នុងទឹកដីកម្ពុជាក្បែរជំរុំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជាបានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ ថៃមិនអាចបន្តភូតកុហកពិភពលោកបានទេ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ។ និយាយការពិតទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ! ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន្លែងថា អំឡុងពេលនៃការទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា ទីភ្នាក់សារព័ត៌មាន AFP បានផ្សាយព័ត៌មាននេះដើម្បីឱ្យពិភពលោកបានដឹង ដោយដកស្រង់សម្តីរបស់មន្ត្រីកម្ពុជាមកផ្សព្វផ្សាយ «លើកទី១ ដែលយោធាថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមិនមែនជាទីតាំងជម្លោះព្រំដែន និងទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់។ ឥឡូវនេះ ជនភៀសសឹកនៅក្បែរតំបន់ទម្លាក់គ្រាប់បែកបានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនបន្តទៀតដើម្បីរកទីសុវត្ថិភាព គេចចេញពីសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយ F16 របស់យោធាថៃ៕

ក្រសួងការពារជាតិ៖ នៅម៉ោង ១០:២៩នាទី យោធាថៃ បានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

- ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា។

កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច ដើម្បីយកទៅជួយដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

ចំនួនអ្នកទស្សនា: Views

   (ភ្នំពេញ)៖ លោកស្រី ចម ក្រស្នា ប្រធានកិត្តិយស, លោកស្រី សុភ័គ្គ ថាវី ប្រធានប្រតិបត្តិ និងសមាជិកា នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច បាននាំយកនូវអំណោយ គ្រឿងឧបភោគ បរិភោគ និងសម្ភារ បរិក្ខារ ប្រគល់ជូនសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ កណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅគេហដ្ឋានសម្ដេច។

ការប្រគល់អំណោយជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងជូនសម្ដេចកិត្តិសង្គហបណ្ឌិត ដើម្បីបន្ដចាត់ចែង ទៅសមរភូមិមុខ ក្នុងការជួយឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងភៀសខ្លួនពីសង្គា្រម បង្កឡើងដោយពួកចោរសៀមឈ្លានពាន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា អំណោយទាំងនោះ ទទួលបានពីការឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា តាមរយៈមូលនិធិសប្បុរសធម៌ របស់ក្រសួងអធិការកិច្ច គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច ព្រមទាំងក្រុមហ៊ុនសោម៉ា គ្រុប៕

ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហ គមន៍អាស៊ាន។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes