សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕




ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រមាណជាង៤០ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៣ថ្ងៃ

ចំនួនអ្នកទស្សនា: Views




ខេត្តសៀមរាប :ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់១៦ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តមានចំនួនប្រមាណ ៤០០.៥៩១នាក់។ ក្នុងនោះភ្ញៀវទេសចរ បានកោតសរសើរ ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តទេសចរណ៍មួយនេះ ជាពិសេសតំបន់រមណីយដ្ឋានអង្គរ។

កញ្ញា លាង ស៊ីម ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ បានបង្ហាញ ពីអារម្មណ៍របស់ខ្លូនថា បន្ទាប់ពីខកខានមិនបានមកទស្សនាខេត្តសៀមរាប រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ឃើញថា ក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្ន មានភាពខុសប្លែកគ្នាខ្លាំង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំសោភ័ណភាព ទាំងនៅជុំវិញ និងបរិវេណប្រាសាទផ្ទាល់។ កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរទាំងមូល បានកែប្រែជាខ្លាំង ដោយមានទាំងសួនច្បារវាលស្មៅ និងដើមឈើតូចធំ មានភាពបៃតងគ្រប់រដូវកាល ធ្វើឱ្យភ្ញៀវទេសចរមកទស្សនាម្តងហើយចង់មកម្តងទៀត។

ឃើញខុសប្លែកខ្លាំងមានទែនសឹងតែ៩៩ភាគរយ កាលខ្ញុំមកលើកមុនមានបញ្ហាផ្លូវ ផ្លូវមិនសូវល្អយើងជិះមកពិបាក តែឥឡូវផ្លូវស្អាត មានសណ្តាប់ធ្នាប់ មានប៉ូលីសចរាចរណ៍ មានការអនុវត្តន៍ច្បាប់ល្អ ហើយមកលើកហ្នឹងឃើញស្អាតមានទែនទាំងដើមឈើ វាគួរឱ្យទាក់ទាញភ្ញៀវទេសចរ និងមានដាំដើមឈើច្រើនជាងមុន”។

ចំណែកលោកសេង ឈន ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញដែរនោះ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលបាន មកទស្សនាប្រាសាទអង្គរវត្ត លើទឹកដីអច្ឆរិយៈរបស់ខេត្តសៀមរាប ដោយបានឃើញអំពីប្រាង្គប្រាសាទដ៏ល្អវិចិត្រ ដែលបុព្វបុរសបានបន្សល់ទុក។ លោកបន្តថា នៅឆ្នាំបន្តបន្ទាប់ លោកនឹងមកកម្សាន្តក្នុងខេត្តសៀមរាប ឱ្យបានញឹកញាប់ ព្រោះថា ទីនេះមានផ្លូវស្រស់ស្អាត និងភ្លើងបំភ្លឺគ្រប់ទីកន្លែង ជាពិសេសទៀតនោះ នៅពេលដែលបានមកលេងរមណីយដ្ឋានអង្គរ បានឃើញអំពីទេសភាពបៃតងខ្ចី ដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។

លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋានអង្គរទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានពិសេសចូលរួមទុកដាក់សំរាមដែលខ្លួនបានប្រើប្រាស់រួចហើយឱ្យបានត្រឹមត្រូវ ពិសេសចូលរួមអនុវត្តន៍ទៅតាមក្រមប្រតិបត្តិអង្គរឱ្យបានត្រឹមត្រូវដើម្បីចូលរួមលើកតម្លៃវប្បធម៌ជាតិយើង។

ប្រាសាទអង្គរពិតជាអស្ចារ្យណាស់ព្រោះអីប្រាង្គប្រាសាទគឺក្បាច់រចនាល្អឥតខ្ចោះ ជំនាន់ដើមការកសាងប្រាសាទអត់មានសម្ភារៈវាអត់ ទំនើបដូចបច្ចុប្បន្ន ប្រើសុទ្ធតែថ្មល្អៗ ដែលអាចគង់វង្ស ទីមួយយើងអាចចូលរួមថែរក្សា ភ្ញៀវទេសចរទាំងអស់ចូលរួមទៅតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា ដោយគាត់មានដាក់ស្លាកការហាមឃាត់កុំឱ្យប៉ះរូបចម្លាក់ និងយើងចូលរួមថែរក្សាអនាម័យទាំងអស់គ្នាផង ពិសេសយើងចូលរួមពាក់ម៉ាស់ការពារគឺ៣កុំ៣ការពារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី កុំឱ្យមានហានិភ័យពេលយើងសប្បាយ។

សូមជម្រាបផងដែរថា យោងតាម របាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនប្រមាណ ៤០០.៥៩១ នាក់ ក្នុងនោះ ៖

*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០%ប្រមាណជា ១៨០.០០០-១៩០.០០០នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ - រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៤៨.០០០ នាក់

- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ២៤.៥០០ នាក់

- តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០ នាក់

- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ២២.០០០ នាក់ ។

* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣.៥៩១ នាក់ ៕


សម្តេចពិជ័យសេនា ទៀ បាញ់ បន្តចូលរួមកម្សាន្តជាមួយប្រជាជនក្នុងថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views















ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថាសំណេះសំណាល ក្នុងពិធីអភិសេករូបសំណាកព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន កោតសរសេរលើឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

* សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពេញចិត្តជាខ្លាំងចំពោះរូបភាពព្រះថោងនាងនាគ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ

* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន

* សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ប៉ុន្តែ៣ថ្ងៃនេះ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល ទោះបីជាសម្តេចអំពាវនាវឱ្យអាជ្ញាធរកុំអនុវត្តវិធានការលើពលរដ្ឋ ដែលមិនអនុវត្តវិធានការសុខាភិបាលក៏ដោយ

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សរាល់ថ្ងៃ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ យកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ ហើយសម្តេចក៏បានកោតសរសើរផងដែរចំពោះអាជ្ញាធរ ក្នុងការការពារផ្ទះសម្បែង និងពលរដ្ឋ ២ថ្ងៃមកនេះបានយ៉ាងល្អប្រសើរ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំនៅឆ្នាំនេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ១៩ ទៅទៀត

* សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិនៅក្នុង និងក្រៅប្រទេស ទទួលបានសេចក្តីសុខ ចម្រើនរុងរឿង ជាមួយពុទ្ធពរ៥ប្រការ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦។






















 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes