សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោកស្រី យក់ សម្បត្តិ ពន្យល់អំពីលក្ខខណ្ឌ និងប្រសិទ្ធភាព វ៉ាក់សាំង Sinovac ដែលកម្ពុជាទិញពីចិន១.៥លានដូស

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន១.៥លានដូស ដែលរាជរដ្ឋាភិបាល បានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនជនអាទិភាព ដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

អំឡុងចូលរួមទទួលវ៉ាក់សាំង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាព នៃវ៉ាក់សាំងថ្មីនេះ។ លោកស្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លក្ខខណ្ឌ នៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ វ៉ាក់សាំងនេះ កម្រិតចំណុះរបស់វាដូចស៊ីណូហ្វាមដែរ គឺកម្រិត១.៥មីលីលីត្រ ដោយឡែកលក្ខខណ្ឌនៃការប្រើប្រាស់ គឺមានលក្ខខណៈដូចស៊ីណូហ្វាម។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង Sinovac នេះ មានតម្លៃ១០ដុល្លារក្នុង១ដូស ដូច្នេះការបញ្ជាទិញលើកនេះចំនួន១.៥លានដូស រាជរដ្ឋាភិបាលបានចំណាយរហូតដល់ ១៥លានដុល្លារ។ ទោះជាយ៉ាងនេះក្តី លោកស្រីអះអាងថា កម្ពុជាកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះបន្ថែមទៀត ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋ១០លាននាក់។

លោកស្រី បញ្ជាក់ថា «យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់ ព្រោះបើយើងទិញច្រើនពេក ការរក្សា ការស្តុកទុកវ៉ាក់សាំង ក៏ជាបញ្ហាមួយដែរ ដើម្បីធានាគុណភាពវ៉ាក់សាំងឱ្យបានល្អ»។

លោកស្រី ក៏បានបញ្ជាក់ថា សម្រាប់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តចាក់ជូនមន្រ្តីរាជការ ជនចាស់ជរា ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ដែលជាតំបន់ប្រឈម៕




ជនបរទេសម្នាក់ រឹងទទឹងមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម

ចំនួនអ្នកទស្សនា: Views

 


ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕


អភិបាលខេត្តក្រចេះ អំពាវនាវដល់អ្នកជួបលោក វ៉ាន់ ណាក្រូ និងចូល «មន្ទីរព្យាបាល និងសម្ភពព្រាបស» ចាប់ពីថ្ងៃទី២២ មីនា ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

ចំនួនអ្នកទស្សនា: Views

 


(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន តាមរយៈអង្គភាពព័ត៌មាន បានអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។

ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ។ បើតាមលោក វ៉ា ថន ក្នុងដំណើរទៅកាន់ខេត្តក្រចេះនេះ លោក វ៉ាន់ ណាក្រូ បានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស ខណៈដែលភរិយារបស់លោកបានចូលក្នុងផ្សារក្រចេះផងដែរ។

ជាជំហ៊ានបឋមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងខេត្តនេះ លោក វ៉ា ថន បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាពស ហើយបានចាត់ចែងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរសម្រាកព្យាបាលនេះផងដែរ។

តែដើម្បីឱ្យប្រាកដថាជំងឺមិនបានរីកសាយភាយខ្លាំង លោកអភិបាលខេត្តដែលកំពុងដឹកនាំចាត់ចែងការងារនេះទាំងយប់នោះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ដែលបានដឹងថា ខ្លួនបានជួបដោយផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាភរិយារបស់លោកនោះ សូមប្រញាប់ទាក់ទងអាជ្ញាធរ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស នៅថ្ងៃទី២២ ខែមីនា ធ្វើចត្តាឡីស័កផងដែរ។ បន្ថែមពីលើនោះ បើមានលេចចេញរោគសញ្ញាពាក់ព័ន្ធជំងឺកូវីដ១៩ សូមប្រញាប់មកតេស្តសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

លោក វ៉ា ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារក្រចេះ ដោយត្រូវប្រកាន់វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឱ្យបានញឹកញាប់៕



រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មាន ផ្អាកជាបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល នៅទីតាំងមួយចំនួន បន្ទាប់ពីមន្ត្រីនគរបាលម្នាក់វិជ្ជមានកូវីដ

ចំនួនអ្នកទស្សនា: Views

 


នេះបើយោងតាម សេចក្តីប្រកាសព័ត៍មាន ដែលអង្គភាពព័ត៌មានទទួលបាននាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

ចំពោះខ្លឹមសារលម្អិត ក្នុងសេចក្តីប្រកាសព័ត៍មាន នៅខាងក្រោម៖

សម្តេចតេជោ ថ្លែងអំណរគុណ ដល់ជនរួមជាតិកម្ពុជា ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់, ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕

ដោយ៖ កន ចំណាន

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង

ចំនួនអ្នកទស្សនា: Views

 


មណ្ឌលគិរី ៖​ អាជ្ញាធរខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីជំនាញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំចំនួន ៤៧២,៨០៩ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា បន្ទាប់ពីមានគោលការណ៍ណែនាំពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាពបំពានរំលោភយកដីចម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង។

អភិបាលរងខេត្ត បន្តថា បន្ទាប់ពីក្រុមការងារចម្រុះ បានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួនមានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។ 

នៅក្នុងកិច្ចសន្យាប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្ត បានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដី ដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោក ចាន់ ប៊ុនថុល តំណាងឱ្យក្រុមហ៊ុន អ៊ូជីសាន។

ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុន បានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។ 

មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានា៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព្រឹកនេះគណៈកម្មការចំពោះកិច្ច ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ដូចអ្វីដែលបានគ្រោងទុកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង Astra Zeneca ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

យុទ្ធនាការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ជូនមនុស្សវ័យចំណាស់ក្នុងរាជធានីភ្នំពេញនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អកនៅក្នុងខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការបើកយុទ្ធនាការនាព្រឹកនេះ គេបានឃើញអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចុះពិនិត្យការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលបានកំណត់ក្នុងការចាក់វ៉ាក់សាំងផងដែរ។ លោកអភិបាលរាជធានីភ្នំពេញ បានចុះណែនាំដល់គ្រូពេទ្យឱ្យចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវបានរៀបចំ និងសម្របសម្រួលដោយអាជ្ញាធរនៅភូមិ និងសង្កាត់នីមួយៗ ដែលបង្កភាពងាយស្រួលដល់ការចាក់។ នៅកន្លែងចាក់វ៉ាក់សាំងនីមួយៗ ក៏បានយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។

ខាងក្រោមនេះជាទីតាំងទាំង១៤ សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ពលរដ្ឋវ័យ៦០ឆ្នាំ នៅរាជធានីភ្នំពេញ៖


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes