សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃ ៦៥គ្រួសារនៅតំបន់បឹងកក់ ទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់, ពលរដ្ឋទាំងអស់ធ្វើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយបញ្ហានេះ

ចំនួនអ្នកទស្សនា: Views

 


ពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដោយលោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

លោក សុខ ពេញវុញ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ទើបមានពិធីនៅថ្ងៃនេះ។ លោកបន្តថា ជាប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋ រស់នៅតំបន់បឹងកក់ ចំនួន៦៥គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ស្របច្បាប់ តាមតម្រូវការ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នុងសុរិយោដី បានថ្លែងថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ ដូចនេះសូមថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកស្នើពលរដ្ឋពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។

លោក សារិន វណ្ណា បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសាររដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសម្បទានឲ្យដល់ប្រជាពលរដ្ឋទាំងអស់នោះ។

លោកបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ធិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូល ចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។

ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយការចុះវាស់វែងដី និងផ្តល់ប័ណ្ណនាពេលនេះ ប្រជាពលរដ្ឋ បង់ថ្លៃតែ៥០០រៀលទេ គឺជាការប្រទានកម្មដីធ្លីពីសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលគាត់រង់ចាំអស់ជាង២០ឆ្នាំ កន្លងមកហើយ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ ក្រោយបងប្អូនរង់ចាំជាយូរមកនេះ»។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៦៥គ្រួសារ បានធ្វើលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីផងដែរ ដែលបានយកចិត្តទុកដាក់ និងខិតខំរកដំណោះស្រាយជូនពួកគាត់៕

ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views



(សៀមរាប)៖ នៅថ្ងៃ ២៧ មករា ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប។


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ, ពង្រីកកិច្ចសន្ទនា និងពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

ទន្ទឹងនឹងនេះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ៕


មន្ត្រីជំនាញនៃមន្ទីរទេស ចរណ៍និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស

ចំនួនអ្នកទស្សនា: Views



ស្ទឹងត្រែង៖ មន្ត្រីជំនាញនៃ មន្ទីរទេសចរណ៏និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងរួមគ្នាចុះពិនិត្យតំបន់សក្តានុពលធម្មជាតិនៅឃុំក្បាលរមាស ស្រុកសេសាន បន្ទាប់មានការស្នើសុំពីបងប្អូន ជនជាតិព្នង ឱ្យជួយរៀបចំជា រមណីយដ្ឋានធម្មជាតិទេស ចរណ៍បែបវប្បធម៌នៅឆ្នាំ ២០២១នេះ។

ក្នុងឱកាសចុះពិនិត្យធន ធានធម្មជាតិនៅក្នុងបរិវេណវត្តក្បាលរមាសថ្មី នៅថ្ងៃទី២៦ មករាឆ្នាំ២០២១នេះ លោកស្រីញើច សារឿនប្រធានស្តីទី មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានគាំទ្រចំពោះការស្នើឡើងនេះ ហើយក្នុងនាមស្ថាប័នពាក់ព័ន្ធលោកស្រីនឹងធ្វើលិខិតជាផ្លូវការស្នើសុំទៅអាជ្ញាធរខេត្តដើម្បីសុំការឯកភាព។

លោកស្រី ស្នើឱ្យអាជ្ញាធរភូមិឃុំនិងប្រជាពលរដ្ឋ ត្រូវសម្អាតទីធ្លានេះ ឱ្យបានស្អាត ចំណែកសម្បត្តិធម្មជាតិពាក់ព័ន្ធ ត្រូវរក្សាទុក ដូចជាថ្មធំៗ ដើមឈើធំមានម្លប់ និងធនធានផ្សេងៗទៀត សម្រាប់ទុកតុបតែងលំអទាក់ ទាញភ្ញៀវទេសចរឱ្យមកទស្សនា ។

លោកអ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា សក្តានុពលនេះអាចរៀបចំជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ធម្មជាតិបាន ព្រោះមានវត្តអារាមផង មានដុំថ្មធំៗខ្លះត្រួតគ្នាហាក់បីដូចជាមរតកនៅសេសសល់ពីដូនតាយើងជំនាន់ដើមមក ។

លោកបន្តថា ការងារអភិវឌ្ឍន៏រមណីយដ្ឋាននេះ មន្ទីទេសចរណ៏នឹងជួយផ្តល់ជាបច្ចេក ទេស រៀបចំឱ្យត្រូវទៅតាមស្តង់ដារ តាមបែបវប្បធម៌ជនជាតិ។

លោក គ្រុ យូរ ជនជាតិព្នងជាមេភូមិក្បាលរមាស បានបញ្ជាក់ថា ទីកន្លែងនេះ (ដុំថ្មធំៗ)ជាទីតាំងប្រវត្តិសាស្ត្ររបស់បងប្អូនជនជាតិព្នង ក្នុងសម័យដើម ទៅណាមកណាតែងនាំគ្នាមកធ្វើការបន់ស្រន់សុំសេចក្តីសុខ ជាពិសេសនៅពេលពួកគាត់ចេញទៅរកឃ្មុំព្រៃជាដើម។

លោកបន្តថា មកដល់បច្ចុប្បន្ននេះបងប្អូនជនជាតិ ចាត់ទុកសម្បត្តិធម្មជាតិទាំងនេះ មានសក្តានុពលបំរើឱ្យវិស័យទេស ចរណ៍ ហើយកំពុងត្រូវបាននាំគ្នាធ្វើការអភិរក្សព្រោះចង់ ឱ្យមានអភិវឌ្ឍធ្វើជាកន្លែងទេសចរណ៏ធម្មជាតិបែបវប្បធម៌។

សូមបញ្ជាក់ថា តំបន់វប្បធម៌បែបប្រវត្តិសាស្ត្រនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧៨ស្ទឹងត្រែង-រតនគីរី នៅ ក្នុងភូមិក្បាលរមាសថ្មី មានចំងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង៧០គីឡូម៉ែត្រ៕

អត្ថបទលោកគឹមហឿន:សម្រួលការផ្សាយ:mcntvonline


រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង។

អនុក្រឹត្យ​នេះ​មាន​គោលបំណង ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់, ​កម្រិត​ដល់​ការប្រើប្រាស់​ធន​ធា​នំ​ជីវៈ​ចម្រុះ​ ធនធានធម្មជាតិ​ ធនធាន​វប្បធម៌​ និង​មុខងារ​នៃ​តំបន់​នេះ, ​ការពារ​សោភ័ណភាព ​ទេសភាព​ធម្មជាតិ ​និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ​ សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ​ការ​ទស្សនា ​ការអប់រំ ​ការ​សិក្សាស្រាវជ្រាវ​វិទ្យា​សា​ស្រ្ត ​និង​ជំនឿ ​ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ​ និង​វ​ប្ប​ធម៌​ នៅក្នុង​មូលដ្ឋាន។

អនុក្រឹត្យខាងលើ ក៏ផ្តល់​សេវាកម្ម​ធម្មជាតិ​ និង​វប្បធម៌​សម្រាប់​ការប្រើប្រាស់​ ប្រកបដោយ​និរន្តរភាព ​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការគ្រប់គ្រង​ ការ​ការពារ​ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ធនធានធម្មជាតិ ​និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។

អនុក្រឹត្យនោះ បានតម្រូវឲ្យ ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច ​រៀបចំ​និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះ​គុហា​រ​ហ្លួង ​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្តកំពត ​និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ​ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ​ការ​អភិរក្ស​ជីវៈ​ចម្រុះ ​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ ប្រកបដោយ​និរន្តរភាព​ស្របតាម​បទប្បញ្ញត្តិ ​នៃ​ច្បាប់ជាធរមាន​៕

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ: ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងលើវិស័យអប់រំកាយ និងកីឡា ដែលបានប្រារព្ធធ្វើឡើងពេញមួយថ្ងៃ នាថ្ងៃ១៣កើត ខែមាឃ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវ ជន និងកីឡា ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ រួមជាមួយនឹងការចូលរួមពីតំណាងកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងតំណាងសហព័ន្ធកីឡជាតិទាំងប្រភេទកីឡាអូឡាំពិក និងមិនអូឡាំពិកចំនួន ៤២សហព័ន្ធ។

កិច្ចពិភាក្សានេះសង្កត់ធ្ងន់ទៅលើការប្រមូលធាតុចូល ព្រមទាំងពិភាក្សាលើជំពូកទី២ ស្ដីពីការបង្កើតតួនាទីភារកិច្ច និងសិទ្ធិអំណារបស់អង្គការ និងស្ថាប័នកីឡា ដោយជំពូកទី២នេះ មាន៦០មាត្រា ចែកចេញជា១០ផ្នែក។ ផ្នែកទី១ ដែលមាន៧មាត្រានោះ គឺចែងពីរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។ ផ្នែកទី២ មាន៤មាត្រានោះ ចែងពីឋានានុក្រមចាត់តាំងរចនាសម្ព័ន្ធកីឡា។ ផ្នែកទី៣ ដែលចែងពីទំនាក់ទំនងរវាងអង្គការរដ្ឋ និងអង្គការសង្គមកីឡាមាន ១៣មាត្រា។ ផ្នែកទី៤ ដែលចែងពីសហព័ន្ធកីឡាជាតិដែលមាន ២មាត្រា។ ផ្នែកទី៥ ដែលចែងពីការបង្កើតសហព័ន្ធកីឡាជាតិមានចំនួន ៤មាត្រា។ ផ្នែកទី៦ ដែលមាន៥មាត្រា គឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។ ផ្នែកទី៧ ដែលមាន៧មាត្រានោះ គឺចែងពីក្លិបកីឡាស្ម័គ្រចិត្ត។ ផ្នែកទី៨ ដែលមាន ២មាត្រានោះ គឺចែងពីក្លិបកីឡាអាជីព។ ផ្នែកទី៩ ដែលមានចំនួន ៦មាត្រានោះ គឺចែងអំពីកីឡាកងយោធពលខេមរភូមិន្ទ ។ ផ្នែកទី១០ ដែលចែងពីកីឡានគរបាលជាតិនោះមានចំនួន ៩មាត្រា។

សូមបញ្ជាក់ថា ច្បាប់ស្ដីអំពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡាមានចំនួន៨ជំពូក ដែលមានជាង ២៥០មាត្រា។ កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីប្រមូលធាតុចូលដែលប្រមូលបានពីការពិភាក្សាគ្នា ដើម្បីធ្វើឱ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តទៅមានប្រសិទ្ធភាព៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ mcntvonline


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes