សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោក គឹម សន្តិភាព តំណាងលោក ហ៊ុន ម៉ាណែត ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណអចិន្ត្រៃយ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយដោះស្រាយការទុក្ខលំបាកមួយចំនួនរបស់ប្រជាពលរដ្ឋ។

ពិធីនេះប្រារព្ធនេះ បានធ្វើនៅទីរួមខេត្តពោធិ៍សាត់ និងមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាកខេត្តពោធិ៍សាត់ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់រ៉ា និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ផងដែរ៕

លោក ស្តើង សុខុម ប្រាប់ក្រុមការងារចុះជួយស្រុកកំចាយមារ ពង្រីកការធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ បានកត់សម្គាល់ថា វេទិកាសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរមួយ សម្រាប់ស្វែងរកការលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះលោកជំរុញឱ្យក្រុមការងារបន្តពង្រីកការធ្វើវេទិកាសាធារណៈនេះ ដើម្បីក្តាប់បាននូវបញ្ហា និងដាក់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ស្តើង សុខុម បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែឆ្នាំ២០២០ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកកំចាយមារ។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងភូមិ។

បន្ទាប់បីបានស្តាប់របាយការណ៍បូលសរុបការងាររយៈពេល៩ ខែដែលអានដោយលោក សឿង សុជាតិ អភិបាលស្រុកកំចាយមាររួចមកលោកបណ្ឌិត ស្តើង សុខុម ក៏បានអនុញ្ញាតឲ្យសមាជិកដែលចូលរួមក្នុងកិច្ចប្រជុំអាចលើកឡើងនូវមតិយោបល់ចំពោះការងារដែលបានអនុវត្តរយៈពេល៩ ខែកន្លងមក ដើម្បីជាធាតុចូលសម្រាប់ការកំណត់នៃទិស ដៅបន្តអនុវត្តន៍នាពេលខាងមុខបន្តទៀត។

លោកបណ្ឌិតប្រធានក្រុមការងាររាជរដ្ឋាភិបាល បានលើកឡើងអំពីសេណារីយ៉ូការងារដែលបានដាក់ចេញកន្លងមក ដោយលោកបានបញ្ជាក់ថាឆ្នាំ២០២០ គឺជាការចាប់ផ្តើមពិនិត្យសង្កេតការងារដែលបានអនុវត្ត និងលើកគម្រោងវិធានការសម្រាប់បន្តអនុវត្តការងារនៅឆ្នាំ២០២១ ដែលជាឆ្នាំដែលត្រូវខិតខំពុះពារដោះស្រាយបញ្ហាប្រឈមទាំងឡាយឲ្យខានតែបាន។

លោកបណ្ឌិត ក៏បានជម្រាបជូនដល់អង្គប្រជុំអពីបញ្ហាបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។ សម្រាប់បញ្ហានេះ លោក ស្តើង សុខុម បានជម្រាបអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងដោះស្រាយបានយ៉ាងល្អទាំងបញ្ហាជំងឺកូវីដ១៩ ដោយមិនមានអ្នកស្លាប់ និងឆ្លងចូលសហគមន៍។ សម្រាប់គ្រោះទឹកជំនន់វិញ សម្តេចតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខដោយផ្ទាល់ពលរដ្ឋរងគ្រោះនៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ បានដាក់បទបញ្ជានូវកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញក្រោយទឹកស្រកទៅវិញ។

ពាក់ព័ន្ធសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ លោកបណ្ឌិត ស្តើង សុខុម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកជួយដល់សង្គមជាតិនាពេលក្លងមក ធ្វើឲ្យស្រុកមានសមិទ្ធផលថ្មីៗ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ វឌ្ឍនភាពនេះ ពិតជាមានការគោរពចំពោះកាយវិការ និងការដឹកនាំចង្អុរបង្ហាញរួមទាំងការបរិច្ចាគនូវថវិកាជាអំណោយ និងជាជំនួយសម្រាប់ការសាងសង់សមិទ្ធផលសង្គមជាច្រើននៅក្នុងស្រុកកំចាយមារពីសំណាក់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួមហាផ្ទៃនិងលោកជំទាវដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

នៅក្នុងកិច្ចប្រជុំដែលមានលក្ខណៈបែបប្រជាធិបតេយ្យដោយមានការចោទឆ្លើយគ្នារវាងប្រធានអង្គប្រជុំ និងសមាជិកចូលរួមមានបញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើងដែលក្នុងនោះរួមមានបញ្ហាមិនប្រក្រតីក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលត្រូវទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលបានធ្វើការណែនាំឲ្យមន្រ្តីក្រុមការងារ និងរដ្ឋបាលស្រុក ត្រូវធ្វើការងារដោយមានការឯកភាពផ្ទៃក្នុងខ្ពស់ដោយត្រូវកំណត់គោលការណ៍ឲ្យបានច្បាស់ចំពោះមុខសញ្ញាដែលត្រូវទទួលជំនួយ និង មិនត្រូវប្រកាន់និន្នាការនយោបាយនោះទេ។

លោកបណ្ឌិត ស្តើង សុខុម បានលើកឡើងថា នៅក្នុងសង្គមមួយវាមិនខុសគ្នាពីគ្រួសារមួយនោះទេភាពច្រណែន ភាពលោភលន់ចង់បាននៅតែកើតមានទោះបីថា ខ្លួនមានហើយក្តីក៏នៅតែចង់បាន គឺជៀសមិនផុតទេ ក៏ប៉ុន្តែមិនបានសេចក្តីថា ទុកឲ្យនៅបែបនេះទេត្រូវតែមានវិធានការដោះស្រាយ។ ដើម្បីឲ្យមានយុត្តិធ៌មចំពោះជនក្រីក្រ ក្រុមការងារត្រូវប្រកាន់យកគោលការណ៍អភិបាលកិច្ចល្អ គោលការណ៍តម្លាភាព គោលការណ៍សមធ៌ម គោលការណ៍យុត្តិធម៍មកធ្វើជាចំណុចអាទិភាពក្នុងការជ្រើសរើស។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លីលោកប្រធានក្រុមការងារសូមឲ្យរដ្ឋបាលស្រុកនិងជំនាញយកចិត្តទុកដាក់ដោះស្រាយបញ្ហាឲ្យបានល្អដោយផ្អែកទៅលើទិដ្ឋភាពច្បា់និងភាពជាក់ស្តែង។ លោកក៏បានស្នើឲ្យមេឃុំទាំងអស់ត្រូវតែដឹងអំពីប្រវត្តិដីធ្លីនិមួយៗ ឲ្យបានច្បាស់មុននិងធ្វើការចុះហត្ថលេខាបញ្ជាក់ឲ្យមានការលក់ដូរដីធ្លី នោះដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញកើតឡើង។ ពាក់ព័ន្ធការចូលទន្រ្ទានរំលោភយកដីសាកកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅភូមិពពេល ឃុំក្របៅលោកប្រធានក្រុមការងារ បានស្នើឲ្យជំនាញត្រូវខិតខំដោះស្រាយឲ្យបានព្រោះវាជាដីសាធារណៈរបស់រដ្ឋមិនអាចមកបំពានបានទេទោះបីអ្នកទាំងនោះអះអាងថាខ្លួនបានអាស្រ័យផលលើដីនេះរយៈ ៥ឆ្នាំមកហើយក្តី ក៏ប៉ុន្តែនេះមានប្លង់រឹងត្រឹមត្រូវ មិនផ្អែកលើការអាស្រ័យផលនោះទេ។ ដូចនេះត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់។

ជាមួយគ្នានេះលោកប្រធានក្រុមការងារ ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់លើការរៀបចំវេទិកាសាធារណៈ ដែលត្រូវធ្វើនៅតាមឃុំឲ្យបានទៀងទាត់ ដើម្បីអាចក្តាប់បាននូវអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងសំណូមពររបស់ពួកគាត់ហើយអាចឆ្លើយតប និងពន្យល់ពួកគាត់ឲ្យបានដឹងច្បាស់នូវអ្វីដែលជាកង្វល់របស់ពួកគាត់ ហើយក៏អាចដឹងបានពីចំណុចខ្វះខាត និងចូលរួមដោះស្រាយរឿងរ៉ាវដែលកើតឡើងនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។

លោក ស្តើង សុខុម ក៏បានស្នើឲ្យរដ្ឋបាលស្រុក ឃុំខិតខំលើការងារផ្តល់សេវ៉ាសធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន។ ពាក់ព័ន្ធការបើកសាលាឡើងវិញនៅពេលខាងមុខលោកប្រធានក្រុមការងារ ក៏បានណែនាំឲ្យការិយាល័យអប់រំស្រុកត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់ក្រសួងអប់រំដោយចុះពិនិត្យមើលនៅតាមសាលារៀនក្នុងមូលដ្ឋានជាប្រចាំ។ ជាមួយនេះក៏ត្រូវតែបន្តអនុវត្តវិធានការពារជំងឺកូវីដ១៩ បន្តទៀតព្រោះជំងឺនេះមិនទាន់ផុតរលត់ទៅនោះទេ។

លោកប្រធានក្រុមការងារស្រុកកំចាយមារ ក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារឲ្យបន្តធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋ បម្រើសង្គមបន្តទៀត ហើយត្រូវជៀសវាងឲ្យបាននូវការបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យធ្វើនេះធ្វើនោះ ព្រោះមិនមានសិទ្ធិទេ គ្រាន់តែជាអ្នកផ្តល់យោបល់ពាក់ព័ន្ធប្រសិទ្ធភាពការងារក្នុងការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនិងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតែប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ លោកបណ្ឌិត ស្តើង សុខុម ក៏បានប្រគល់អំណោយជាអង្ករចំនួន ១០តោន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងភរិយា ជូនទៅគណបក្សស្រុកកំចាយមារទុកសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និង គ្រួសារសពដែលត្រូវការជំនួយឧបត្ដម្ភ។

លោក ស្តើង សុខុម និងក្រុមការងារក៏បានអញ្ជើញទៅពិនិត្យ មើលការវាយអគារចាស់នៃសាលាមតេយ្យជោរ៍ក្នុងឃុំក្របៅ ស្រុកកំចាយមារ ដើម្បីសាងសង់អគារថ្មីមួយខ្នងមាន៦បន្ទប់ ដែលជាជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕


ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ បានទទួលជំនួយអង្ករ ១០០តោន ពីក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ បានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោកអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន OCIC និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕


ឯកឧត្ដម លឹម គានហោ សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៦ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ សូមព្រះបរមរាជានុញ្ញាត​ធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាស​វៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ក្នុង​ព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់​ពោធិសម្ភារស​ម្រាប់អាណាប្រជារា​ស្ត្រ​ខ្មែរគ្រប់រូប និងសូម ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់​ប្រកប​ដោយព្រះពុទ្ធពរ​ទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិ​យ្យោភាពត​រៀង​ទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ គឺជាខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕



 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes