សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។

ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ក្រសួងព័ត៌មាន ដឹកនាំស្ថាប័នសារព័ត៌មាន១៣ ស្ថាប័ន ពិនិត្យភស្តុតាងសំណង់បែកបាក់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ លោកស្រី ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាស្ថាប័នសារព័ត៌មានចំនួន១៣ ទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវសំណង់បែកបាក់ដែលបន្សល់ទុកពីការទម្លាក់គ្រាប់ផ្លោងរបស់យោធាថៃ រយៈពេល១ឆ្នាំ នៃការឈ្លានពានលើទឹកដីកម្ពុជា។

អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់

ចំនួនអ្នកទស្សនា: Views

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីចង់ដឹងពីបញ្ហាប្រឈម​ចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកម្ពុជា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក (ឯកអគ្គរដ្ឋទូតចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃ US-ABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចធុរកិច្ចជាផ្លូវការនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។

របៀបវារៈ ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនោះរួមមាន៖

លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ឱ្យបន្តបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយទាំងផ្នែកជីវភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំថ្ងៃ។

សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សិទ្ធិស្ត្រី ការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ សម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០។

ពិធីដ៏សំខាន់នេះ បានរៀបចំឡើងនៅអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលខេត្តតាកែវជំរុញគរុសិស្សថ្មីឱ្យបណ្ដុះស្មារតីស្នេហាជាតិ និងគុណធម៌ដល់កុមារតាំងពីក្មេង

ចំនួនអ្នកទស្សនា: Views

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជំរុញ និងលើកទឹកចិត្តដល់គរុសិស្សកម្រិតបឋមសិក្សាជំនាន់ទី៤០ ដែលនឹងក្លាយជាគ្រូបង្រៀននាពេលខាងមុខ ឱ្យប្រឹងប្រែងបណ្ដុះបណ្ដាលចំណេះដឹង គុណធម៌ សីលធម៌ វិន័យ និងជាពិសេសស្មារតីស្នេហាជាតិដល់សិស្សានុសិស្សតាំងពីក្មេង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។

ក្រសួងសុខាភិបាល និង ក្រុមហ៊ុន Abbott Nutrition International ចុះ MOU ដើម្បីពង្រីកវិសាលភាពការថែទាំ តាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Abbott Nutrition International នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រយៈពេល៣ឆ្នាំ (២០២៦–២០២៩) ក្នុងគោលបំណងពង្រីកវិសាលភាព និងលើកកម្ពស់ស្តង់ដារនៃដំណើរការថែទាំបែបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបជាមួយគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មសំព្រោជមានជ័យ នៅឃុំសំព្រោជ ស្រុកស្ទោង។

អភិបាលខេត្តតាកែវ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រវាត់បឹងតាកែវ ប្រវែង១៨គីឡូម៉ែត្រ

ចំនួនអ្នកទស្សនា: Views


អភិបាលខេត្តតាកែវឯកឧត្តម វ៉ី​ សំណាង នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងដូនកែវ ចុះពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ គម្រោងសាងសង់ផ្លូវក្រវាត់ជុំវិញបឹងតាកែវ ដែលមានប្រវែងសរុប១៨គីឡូម៉ែត្រ ព្រមទាំងពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន លើកទឹកចិត្តអង្គការ Transform Cambodia បន្ដធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ជំរុញការកសាងធនធានមនុស្សនៅកម្ពុជា ពិសេសជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី២០ឆ្នាំ អង្គការ Transform Cambodia ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សដ៏រឹងមាំ និងចូលរួមជួយកែប្រែអនាគតកុមារកម្ពុជាជាច្រើននាក់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយរបស់ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបក្រុមហ៊ុន GUANGDONG HONGSHENG TECHNOLOGY Co., LTD.

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក YIN Jingming ប្រធានក្រុមហ៊ុន GUANGDONG HONGSHENG TECHNOLOGY Co., LTD. និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម សល់ មករា អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋឃុំ ស្វាយទងខាងជើង និង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច

ចំនួនអ្នកទស្សនា: Views

ខេត្តកំពត៖ ឯកឧត្តម សល់ មករា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញជាអធិបតីវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ស្ថិតក្នុងឃុំ ស្វាយទងខាងត្បូង កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ និង វេទិកានៅឃុំស្វាយទងខាងត្បូង កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦។

ក្រុមលេខាធិការដ្ឋាន (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាង៊ាំ

ចំនួនអ្នកទស្សនា: Views

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។

ក្រុម(AOT-KH) ដឹកនាំដោយប្រធានហ្វីលីពីន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅវត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងផ្លូវសំខាន់ៗ រួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងបណ្តាផ្លូវសំខាន់ៗ មានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ដោយផ្លូវដែលមានពន្លឺអំពូលភ្លើងគ្រប់គ្រាន់ នឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តគ្រប់តួអង្គពាក់ព័ន្ធ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹមដើម្បីធានាឲ្យមូលដ្ឋានគ្មានបទល្មើស

ចំនួនអ្នកទស្សនា: Views

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឲ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឲ្យបានលើសពី៨០%។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អភិបាលខេត្តបាត់ដំបង ចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកភ្នំព្រឹកចំនួន២៣គ្រួសារ

ចំនួនអ្នកទស្សនា: Views

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes