សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២៤លាននាក់ក្នុងឆ្នាំ២០៥០, ទាមទារការវិនិយោគលើប្រជាជនវ័យក្មេង ពីឥឡូវនេះ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសទិវា «ប្រជាជនពិភពលោកលើកទី៣៧» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម ១៥ឆ្នាំនឹងថយចុះដល់ ២១.៨% និងវ័យ ១៥-៣៤ឆ្នាំ នឹងថយចុះដល់ ២៨.២% ខណៈដែលប្រជាជនវ័យ ៣៥-៦៤ឆ្នាំនឹងកើនដល់ ៣៧.២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់ ១២.៧%។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថាពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)

ចំនួនអ្នកទស្សនា: Views

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.វ.ប.អ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន និងព្រមទាំងឯកឧត្ដម បណ្ឌិតសភាចារ្យ ជាសមាជិក និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !



ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ដែលបានរៀបចំឡេីងនៅស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងជាខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នៃការរស់នៅប្រកបដោយចីរភាពរបស់កូនចៅជំនាន់ក្រោយ។

សហព័ន្ធគុនខ្មែរ ជំរុញការបង្កើតអង្គការចាត់តាំងនៅបរទេស ដើម្បីពង្រីកវិសាលភាព និងឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងជំរុញការកសាងមូលដ្ឋានគ្រឹះ រហូតបង្កើតឲ្យមានអង្គការចាត់តាំងគុនខ្មែរច្បាស់លាស់នៅបរទេស ដើម្បីពង្រីកវិសាលភាព និងឥទ្ធិពលក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ទៅកាន់សកលលោក ស្របតាមទិសដៅឈានទៅរកការដាក់បញ្ចូលគុនខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិកនាថ្ងៃអនាគត។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ ដើម្បីជំរុញកំណើនពាណិជ្ជកម្មពីអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី១១។ កិច្ចប្រជុំកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃ ក.ជ.ភ. និង គ.ជ.ភ., តំណាងសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, ក៏ដូចជាមន្ត្រីជំនាញ និងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំលើកទី១១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ ចំនួន ៣ រួមមាន៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ចំនួនអ្នកទស្សនា: Views

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគ​ឦ​សាន​ប្រទេស​​កម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

ក្រុម (CLG)កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម(HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែង នៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន

English Version Below

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីរសៀល បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)  ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី

ចំនួនអ្នកទស្សនា: Views

(រតនគិរី)៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា ​ជុំវិញ​ខេត្ត​រតនគិរី ដែលជាខេត្តភាគ​ឦ​សាននៃប្រទេសកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តជិត ៨០០នាក់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកា ១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលកៀរគរតាមរយៈកម្មវិធីជិះកង់ រយៈពេល១ខែ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ចំនួនអ្នកទស្សនា: Views


(សៀមរាប)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកថវិកាសប្បុរសធម៌ចំនួន ១០០ លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យគន្ធបុប្ផា។

ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។

សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគម​អតីត​យុទ្ធ​ជន និងនិវត្តជន បានគូសបញ្ជាក់ថា សម្តេចទើបនឹងរៀបចំគ្រូបង្រៀន និងមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ។ ការសម្រេចបែបនេះ ដោយសារតែកន្លងទៅមានសមាគមគ្រូបង្រៀន ជាអ្នកធ្វើការងារលើគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍រួច​ហើយ​។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ដុះបណ្ដាលពីការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តកំពត

ចំនួនអ្នកទស្សនា: Views

(កំពត)៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត។

រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ តភ្ជាប់ទៅផ្លូវព្រលានយន្ដហោះ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបើកការដ្ឋានស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង១,១០០ម៉ែត្រ ទទឹង១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ២ម៉ែត្រ គុណ២ម៉ែត្រ​ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបានបញ្ចប់។

រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនេះ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដល់បណ្តាការរំខានដែលបង្កដោយការងារស្ថាបនាផ្លូវ ព្រមទាំងជួយចូលរួម សហការដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖



រដ្ឋមន្រ្តីសុខាភិបាល៖ អាហារូបត្ថម្ភដើរតួនាទីដ៏សំខាន់ ក្នុងការព្យាបាលអ្នកជំងឺ ដូច្នេះត្រូវខិតខំគូរគិតបន្ថែម និងកែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហាររូបត្ថម្ភរាប់បញ្ចូលទាំង លើស និងខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបង្កើនការផលិតព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបង្កើនការចុះយកព័ត៌មាន ផលិតបទយកការណ៍ និងមាតិកាថ្មីៗ ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ និងគ្រប់បណ្តាញសង្គមផ្លូវការរបស់មន្ទីរ ឱ្យបានទូលំទូលាយ គ្រប់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត, ជាពិសេសត្រូវបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលតម្រង់ទិសជាប្រចាំ ទាំងលើផ្នែកបច្ចេកទេស និងការផ្សព្វផ្សាយ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីធានាបាននូវតម្លៃវិជ្ជាជីវៈច្បាស់លាស់។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ដែលមានការអញ្ជើញពីឯកឧត្តម យឺគ ម៉ុងតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ, លោកជំទាវ ដូហ្សា ណាហ្សេមី សាល់មែន ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា ។ជំនួបនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)”

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធី “អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស – និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤” នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុកពាមជរ ចំនួន ២២៣នាក់

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពាមជរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២២៣នាក់ ស្រី ១០១នាក់ បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា

២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង

៣-វិមានឈ្នះឈ្នះ

ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្ត

ថ្មីៗរបស់កម្ពុជាគឺ៖

-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។

-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ៕

  
 

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង​កូន​ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ទេសចរណ៍ម្ហូបអាហារ បានក្លាយជាអំណាចទន់ ក្នុងការទាក់ទាញភ្ញៀវ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ការងារការទូតទេសចរណ៍ និងទេសចរណ៍ម្ហូបអាហារ ដោយផ្សារភ្ជាប់ជាមួយការទូតម្ហូបអាហារ» ដែលរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលថ្មីៗពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំជាយុទ្ធសាស្ត្រថ្មីមួយ ក្នុងការជំរុញទេសចរណ៍ម្ហូបអាហារ ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពលបំផុត ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើងៗ។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes