(បាត់ដំបង)៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។
(បាត់ដំបង)៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។
Posted in: ព័ត៌មានជាតិ
ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីបានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
Posted in: ព័ត៌មានជាតិ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១២:៥៤នាទីរសៀល ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់។
កម្ពុជាសូមសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
Posted in: ព័ត៌មានជាតិ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Akira Yoshimoto ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ លើបច្ចុប្បន្នភាពប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។
Posted in: ព័ត៌មានជាតិ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។
Posted in: ព័ត៌មានជាតិ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកស្រី យូរីកូ កូអ៉ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុង សកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
Posted in: ព័ត៌មានជាតិ
(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែមេសា ឆ្នាំ២០២៦ ជាមួយនឹងការដាក់ចេញទិសដៅណែនាំថ្មីៗបន្ថែមទៀត ជាពិសេសការទប់ស្តាត់ និងបោសសំអាត និងប្រឆាំងដាច់ខាតមិនឱ្យមានបញ្ហា Online Scams នៅមូលដ្ឋានស្រុកតាំងគោក (ប្រសិនបើមាន) ដើម្បីរួមចំណែកដល់ការបោសសំអាត សកម្មភាពនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រោះបញ្ហានេះគឺជាសត្រូវដ៏ធំ និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។
Posted in: ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។
ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖
១- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។
២- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្របដូចជា ដងវិថី និង
ទីតាំងសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារ ដូចខាងក្រោម៖
- អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
- រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ
- ប្តេជ្ញាបន្តជំរុញ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»
- រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ
- រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិតនិងនិយោជក
- រួមគ្នាធានាឱ្យបាននូវរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត
- សន្តិភាពជាមូលដ្ឋានគ្រឹះនៃនិរន្តរភាពមុខរបរនិងការងារ
- សុវត្ថិភាពនិងសុខភាពការងារ ជាមូលដ្ឋានគ្រឹះភាពធន់នៃកម្លាំងពលកម្ម
- ជំរុញការវិនិយោគនិងបង្កើនឱកាសការងារសមរម្យ
- មានការងារ បង្កើនជំនាញ បង្កើនផលិតភាពការងារ។
៤- ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំចងបដាពាក្យស្លោក ដូចមានខ្លឹមសារក្នុងចំណុចទី៣ ខាងលើនេះ នៅច្រកចេញចូលនិងនៅតាមអគារសហគ្រាស ក្រុមហ៊ុន រោងចក្ររបស់ខ្លួន។
៥- អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជកនៃសហគ្រាស ក្រុមហ៊ុន រោងចក្រនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញ ពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។
៦- ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាល រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ឱ្យបានល្អ។
៧-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការជាមួយនឹងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជក ដូចតទៅ៖
- រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម រាជធានី ខេត្តនីមួយៗ
- ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម សហគ្រាស ក្រុមហ៊ុន រោងចក្រនីមួយៗ តាមស្ថានភាពជាក់ស្តែង។
៨- មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរនិងកម្មវិធីនានា។
៩- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារនិងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក បងប្អូនកម្មករនិយោជិតខ្មែរនិង បរទេសទាំងអស់ ចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាស សោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាទិវាការងាររបស់ជាតិយើង៕


Posted in: ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ដាតូ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រី ការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។
យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុបនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំ២០២៧ ខាងមុខនេះ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាសមស្របមួយ ដោយផ្តល់នូវកាលានុវត្តភាពដ៏ មានតម្លៃ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ច សហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកំណត់ទិសដៅនាពេលអនាគត ក្នុងគោលបំណងពង្រឹង បន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។
បណ្តារដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាទូឡាហ៍ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។
លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ជាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូសូហ្វ ដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាព ដ៏ជិតស្និទ្ធបន្ថែមទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ។ ខណៈដែលប្រទេសកម្ពុជា និងប៊្រុយណេនឹងប្រារព្ធខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ នឹងផ្តល់សនៈថ្មី ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកអាងប្រទេស និងប្រជាជនទាំងពីរ៕


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ដាតូ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រី ការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។
យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុបនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំ២០២៧ ខាងមុខនេះ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាសមស្របមួយ ដោយផ្តល់នូវកាលានុវត្តភាពដ៏ មានតម្លៃ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ច សហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកំណត់ទិសដៅនាពេលអនាគត ក្នុងគោលបំណងពង្រឹង បន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។
បណ្តារដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាទូឡាហ៍ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។
លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ជាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូសូហ្វ ដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាព ដ៏ជិតស្និទ្ធបន្ថែមទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ។ ខណៈដែលប្រទេសកម្ពុជា និងប៊្រុយណេនឹងប្រារព្ធខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ នឹងផ្តល់សនៈថ្មី ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកអាងប្រទេស និងប្រជាជនទាំងពីរ៕


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001)។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ។ លើសពីការ រៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ លើលពីនេះ MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្ថែមថាការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕


រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ដោយមានការតម្រង់ទិស ចង្អុលបង្ហាញពីឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារទប់ស្កាត់ បោសសម្អាត បង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាសម្រេចបានលទ្ធផល និងចំណុចខ្លាំង ជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងថា នៅក្នុងភូមិសាស្ត្រខេត្ត មានអគារកាស៊ីណូនៅជាប់ព្រំដែនចំនួន២ទីតាំង ដែលមិនមានដំណើរការសកម្មភាពរួមមាន៖ ទីតាំងទី១ របស់ក្រុមហ៊ុន ទ្រី ភាព ដែលមិនទាន់បានដំណើរការ មានទីតាំង ស្ថិតនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។ បច្ចុប្បន្នទីតាំងនេះ ត្រូវបានកងទ័ពថៃ ហ៊ុំព័ទ្ធយកដោយខុសច្បាប់។ ទីតាំងទី២ របស់ក្រុមហ៊ុន ស៊ីយឿន សុវណ្ណ មានទីតាំង ជាប់នឹងព្រំដែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងភូមិ កំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ដែលបានបិទមិនដំណើរ។
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១លើក នៅចំណុចក្រុមហ៊ុន ស៊ីយឿន សុវណ្ណ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ សម្រេចបានលទ្ធផលល្អប្រសើរក្នុងនោះបានកាត់ផ្តាច់ខ្សែ Internet និងខ្សែភ្លើងទាំងស្រុង បុគ្គលិកបម្រើការងារក្នុងទីតាំងកាស៊ីណូចាកចេញអស់ ពុំបន្សល់ទុកវត្ថុតាង កុំព្យូទ័រ ឬទូរស័ព្ទទេ។ បានបិទសៀល គ្រប់អាគារទាំងអស់ និងបិទប្រតិបត្តិការមួយរយ ភាគរយ រួមមាន៖ អគារប្រតិបត្តិការ ៥អគារ ស្មើនឹង ១១៥បន្ទប់, អគារស្នាក់នៅ ២អគារ ស្មើនឹង ១៥៦បន្ទប់, បន្ទប់ស្នាក់នៅ កុងទីន័រ ៤០បន្ទប់, អាហារដ្ឋាន ៣អគារតូចៗ និងហាងលក់ ទំនិញ ១កន្លែង។លោកបញ្ជាក់ថា បន្ទាប់ពីបានបង្ក្រាបទីតាំងសង្ស័យខាងលើនេះ នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពុំមានទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាណែនាំអំពីល្បិចកល និងវិធីការពារខ្លួនដល់សាធារណជន ប្រជាពលរដ្ឋ ជាពិសេសយុវជន អោយបានទូលំទូលាយ។
កម្លាំងនគរបាលជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការគ្នាអោយបានល្អ ក្នុងការបែងចែកការ ទទួលខុសត្រូវ ដើម្បីគ្រប់គ្រង កំណត់ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ត្រូវពង្រឹងការត្រួតពិនិត្យការស្នាក់នៅ ការហូរចូល និងធ្វើការងាររបស់ជនបរទេសឱ្យស្របតាមច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ឯកឧត្តម អ៊ុំ ម៉ារ៉ា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងណែនាំឱ្យអង្គភាពពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធីសាស្ត្រការពារ និងការប្រុងប្រយ័ត្ន ព្រមទាំងលើកកម្ពស់ការចូលរួមរាយការណ៍ករណីសង្ស័យ ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបអំពើឆបោកឱ្យមានប្រសិទ្ធភាពខ្ពស់។គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវប្រើប្រាស់ «វិធានការសរុប កម្លាំងសរុប ក្នុងការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាប និងមធ្យោបាយសរុប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទល្មើសឆ្លងដែន និង បទល្មើសផ្សេងៗទៀតអោយមាន ប្រសិទ្ធភាពខ្ពស់៕
















Posted in: ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត, ពលរដ្ឋខ្មែរអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា ខណៈស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត
(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសានេះ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ។
វិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ ដោយឡែកស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។
សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាមាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។
ទន្ទឹមនេះសេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
កន្លងមកព្រះរាជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទបាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះ គ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕




Posted in: ព័ត៌មានជាតិ
ប្រទេសកម្ពុជា និងស្ថានទូតសាធារណៈរដ្ឋគុយបា បានរួមគ្នារៀបចំពិធីតាំងពិព័រណ៍រូបថត ៣១សន្លឹក ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៥ មេសា ១៩៦០ – ១៥ មេសា ២០២៦)។
Posted in: ព័ត៌មានជាតិ

