សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងការងារ៖ រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើននោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួន ២០,៧៧១កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕



(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ៕


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១។

 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត

ចំនួនអ្នកទស្សនា: Views




ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការពង្រឹងលើកិច្ចការងារសាធារណៈមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីពាក់ព័ន្ធ ប្រធាន និងប្រធានស្តីទីនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ដើម្បីពិភាក្សាអំពីការងារសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន សាធារណៈមតិ និងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការបង្ហាញនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងនោះអ្វីដែលសំខាន់គឺបញ្ហាប្រឈម និងសំណូមពរ ។ជាមួយនេះ ក៏លើកនូវរបាយការណ៍នៃការរៀបចំ វេបសាយ របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលបានធ្វើកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងរបៀបរបបការអនុវត្តការងារនៅតាមមន្ទីរព័ត៌មាន,ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅតាមខេត្ត,ការផលិត និងការផ្សព្វផ្សាយព័ត៌មានក្នុងខេត្ត ដោយផ្តោតលើស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត ការទទួលបន្ទុកលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនត្រូវបានបិតទ្វារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរព័ត៌មានរាជធានី ខេត្ត បន្តពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានានៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងជួយលើកកម្ពស់ទំនុកចិត្តសាធារណៈ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមន្ទីរព័ត៌មាននៅតាមរាជធានី ខេត្ត បន្តធ្វើការយ៉ាងសកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើជាសេនាធិការជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យកាន់តែមានប្រសិទ្ធភាព៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes