សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អត្តពលិកជាង ១២,០០០នាក់ រត់អបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» នៅព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» នៅខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៕

ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ១ ០០០កេស ជូនវីរកងទ័ព និងវីរនគបាលជាតិ ឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោក កែង ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងលោក ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

ឯកអគ្គរដ្ឋទូត៖ កម្ពុជានិងឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដែលអាចឲ្យប្រជាជនទាំងពីរ ធ្វើដំណើរទេសចរណ៍ទៅវិញទៅមក។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសស្ថានទូតឥណ្ឌានៅកម្ពុជា បានរៀបចំកម្មវិធីការធ្វើដំណើរទាក់ទងពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ឆ្នាំ២០២៦ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri- La Phnom Penh ដោយមានការគាំទ្រពីសមាគមទេសចរណ៍កម្ពុជា និងផ្នែកការទូតសេដ្ឋកិច្ច ក្រសួងការបរទេសឥណ្ឌា។

មូលហេតុដែលលោកឯកអគ្គរដ្ឋទូតលើកឡើងបែបនេះ ក៏ព្រោះថា នៅកម្ពុជាមានប្រាសាទបុរាណ និងរូបបដិមាជាច្រើន ដែលត្រូវបានសាងសង់ឡើង ដោយសារទទួលឥទ្ធិពលសាសនាហិណ្ឌូ ខណៈឥណ្ឌាជាប្រទេសដែលមានប្រជាជនកាន់សាសនានេះច្រើនបំផុត។ ជាពិសេស ប្រជាជនឥណ្ឌា ចង់ទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវបានកសាងឡើងដំបូងបែបសាសនាហិណ្ឌូ និងក្រោយមកបែបពុទ្ធសាសនា។ ចំណែកឯប្រជាជនកម្ពុជាវិញ ចង់ទៅលេងពុទ្ធគយា និងប្រាសាទមហាដើមពោធិដ៏ពិសិដ្ឋ ដែនដីដែលព្រះពុទ្ធត្រាស់ដឹង ព្រមទាំងប្រាសាទសារណាត (Sarnath temple) ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។

បន្ថែមលើនេះ ជើងហោះហើររវាងកម្ពុជានិងឥណ្ឌា ក៏ចាប់ផ្តើមកើនឡើង ក៏ជាហេតុផលដែលប្រជាជនប្រទេសទាំងពីរងាយធ្វើដំណើរ។ ជាក់ស្តែងថ្មីៗនេះ មានជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោភ្នំពេញ ទៅកាន់ដែនដីពុទ្ធគយា ព្រមទាំងពីខេត្តសៀមរាប ទៅទីក្រុងកុលកាតា ផងដែរ។

សូមជម្រាបថា នៅក្នុងកម្មវិធីនេះ មានបទបង្ហាញពីកន្លែងទេសចរណ៍សំខាន់ៗដូចជា ប្រាសាទអង្គរវត្ត នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏មានបង្ហាញពីពុទ្ធគយា (Bodhgaya) ដែនដីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលជាកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ពិសិដ្ឋបំផុតនៅលើពិភពលោកកន្លែងដែលព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិ។ វាមានប្រាសាទមហាដើមពោធិ (Mahabodhi) ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ បន្ថែមលើនេះ ក៏មានបង្ហាញពីប្រាសារណាត ដែលជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋបំផុតមួយក្នុងចំណោមទីសក្ការៈបូជាព្រះពុទ្ធសាសនាទាំងបួន ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។ ទីតាំងនេះ មានស្តូបបុរាណ Dhamek (សាងសង់ដោយព្រះបាទ អសោក), Mulagandhakuti Vihara និងប្រាសាទផ្សេងៗទៀត។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងកម្ពុជា មានប្រមាណ ៥ ៥៧០ ០០០នាក់ ក្នុងនោះមានទេសចរឥណ្ឌាមកទស្សនាប្រទេសកម្ពុជាចំនួន ៧១ ០៤៦នាក់ ខណៈចំនួនទេសចរកម្ពុជាទៅលេងនៅប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ មិនទាន់ទិន្នន័យនោះទេ។ ចំណែករបាយការណ៍របស់ក្រសួងទេសចរណ៍ឥណ្ឌា មានប្រជាជនកកម្ពុជា ១១ ៣២៦នាក់ បានទៅលេងប្រទេសឥណ្ឌា នៅឆ្នាំ២០២៤៕

លោក ត្រាំ ទុកពេល ១០ ទៅ១៥ថ្ងៃ ឱ្យអ៉ីរ៉ង់ចុះកិច្ចព្រមព្រៀង បើមិនចង់ឱ្យរឿងអាក្រក់កើតឡើង

ចំនួនអ្នកទស្សនា: Views


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។ នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៉ីរ៉ង់ ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។ នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ វាគ្រប់គ្រាន់ហើយ»។

គួរបញ្ជាក់ថា ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តថ្លែងប្រាប់ការពិតទៅកាន់ពិភពលោកនូវរឿងធំៗចំនួន៣ ដែលកំពុងកើតឡើងនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក !

ចំនួនអ្នកទស្សនា: Views

(វ៉ាស៊ីនតោន)៖ តាមរយៈបណ្តាញសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក។ ទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបណ្តាញព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់ទាំងអស់នេះជាមួយនឹងកុងតឺន័រ និងលួសបន្លា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះគឺហួសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ។ ហើយតំបន់នេះជាកម្មសិទ្ធិរបស់ភូមិកម្ពុជា ដែលឥឡូវនេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។

នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង។

សំណួរ៖ ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។

សំណួរ៖ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងវិញដោយថវិការបស់ចិន ហើយកាលពីខែមករា ឆ្នាំ២០២៦ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានចូលចតនៅទីនោះ !

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងមានអគារពហុជាតិសាសន៍នៅទីនោះ រចនាសម្ព័ន្ធអចិន្ត្រៃយ៍នោះ វិធីនោះដើម្បីទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ គ្មានអ្វីត្រូវលាក់បាំងនៅក្នុងរឿងនេះទេ។

ដូច្នេះខ្ញុំគិតថា ដើម្បីច្បាស់លាស់អំពីមូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ។ ដូច្នេះសកម្មភាពជាក់ស្តែងនៃការស្វាគមន៍ដំណើរទស្សនកិច្ចនាវាពហុជាតិសាសន៍ វាបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមែនកំពុងប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ សម្រាប់តែកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនតែប៉ុណ្ណោះនោះទេ។

សំណួរ៖ ក្រសួងការបរទេសធ្លាប់បានជំរុញឲ្យកម្ពុជាធ្វើ ការងារបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអ៉ិនធឺណិត។ តើលោកអាចនិយាយអំពីវឌ្ឍនភាពណាមួយ ដែលលោកសម្រេចបាននៅទីនោះបានទេ ហើយតើលោកកំពុងធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកលើរឿងនេះដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងបង្កើនអន្តរកម្មជាមួយដៃគូរបស់យើងជាពិសេស FBI បានធ្វើការជាមួយភ្នាក់ងារគណៈកម្មាធិការ និងនគរបាលជាតិ របស់យើងផងដែរ ដោយធ្វើការរួមគ្នាលើឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត។ ដូច្នេះនេះគឺជាភាពជោគជ័យកាន់តែខ្លាំងឡើង។ ថ្មីៗនេះយើងបានបង្ក្រាបករណីធំមួយ ដែលពាក់ព័ន្ធនឹងឧកញ៉ា ដោយយើងបានចាប់ខ្លួនគាត់ ហើយយើងបានបិទបរិវេណធំមួយ។ នេះគឺជាភាពជោគជ័យជាមួយ FBI៕

ទូតជប៉ុន៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹង

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងបែបនេះ ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(SERVER) សម្រាប់ការគ្រប់គ្រង ទិន្នន័យអ្នកបោះឆ្នោតដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ អត្ថបទ : វង្ស សុភាព

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes