សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រុមសេនាតេជោសន្តិភាព នាំយកទឹកបរិសុទ្ធកម្ពុជាចំនួន ១ ០០០កេស ជូនវីរកងទ័ព និងវីរនគបាលជាតិ ឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោក កែង ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងលោក ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលលោកតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់វីរកងទ័ព និងវីរនគរបាលទាំងអស់ កំពុងឈរជើងជួរមុខ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពនូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក កែង ផុង​ និងលោក ព្រហ្ម ប៊ុនឡុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

ឯកអគ្គរដ្ឋទូត៖ កម្ពុជានិងឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដែលអាចឲ្យប្រជាជនទាំងពីរ ធ្វើដំណើរទេសចរណ៍ទៅវិញទៅមក។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសស្ថានទូតឥណ្ឌានៅកម្ពុជា បានរៀបចំកម្មវិធីការធ្វើដំណើរទាក់ទងពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ឆ្នាំ២០២៦ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri- La Phnom Penh ដោយមានការគាំទ្រពីសមាគមទេសចរណ៍កម្ពុជា និងផ្នែកការទូតសេដ្ឋកិច្ច ក្រសួងការបរទេសឥណ្ឌា។

មូលហេតុដែលលោកឯកអគ្គរដ្ឋទូតលើកឡើងបែបនេះ ក៏ព្រោះថា នៅកម្ពុជាមានប្រាសាទបុរាណ និងរូបបដិមាជាច្រើន ដែលត្រូវបានសាងសង់ឡើង ដោយសារទទួលឥទ្ធិពលសាសនាហិណ្ឌូ ខណៈឥណ្ឌាជាប្រទេសដែលមានប្រជាជនកាន់សាសនានេះច្រើនបំផុត។ ជាពិសេស ប្រជាជនឥណ្ឌា ចង់ទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវបានកសាងឡើងដំបូងបែបសាសនាហិណ្ឌូ និងក្រោយមកបែបពុទ្ធសាសនា។ ចំណែកឯប្រជាជនកម្ពុជាវិញ ចង់ទៅលេងពុទ្ធគយា និងប្រាសាទមហាដើមពោធិដ៏ពិសិដ្ឋ ដែនដីដែលព្រះពុទ្ធត្រាស់ដឹង ព្រមទាំងប្រាសាទសារណាត (Sarnath temple) ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។

បន្ថែមលើនេះ ជើងហោះហើររវាងកម្ពុជានិងឥណ្ឌា ក៏ចាប់ផ្តើមកើនឡើង ក៏ជាហេតុផលដែលប្រជាជនប្រទេសទាំងពីរងាយធ្វើដំណើរ។ ជាក់ស្តែងថ្មីៗនេះ មានជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោភ្នំពេញ ទៅកាន់ដែនដីពុទ្ធគយា ព្រមទាំងពីខេត្តសៀមរាប ទៅទីក្រុងកុលកាតា ផងដែរ។

សូមជម្រាបថា នៅក្នុងកម្មវិធីនេះ មានបទបង្ហាញពីកន្លែងទេសចរណ៍សំខាន់ៗដូចជា ប្រាសាទអង្គរវត្ត នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏មានបង្ហាញពីពុទ្ធគយា (Bodhgaya) ដែនដីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលជាកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ពិសិដ្ឋបំផុតនៅលើពិភពលោកកន្លែងដែលព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិ។ វាមានប្រាសាទមហាដើមពោធិ (Mahabodhi) ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ បន្ថែមលើនេះ ក៏មានបង្ហាញពីប្រាសារណាត ដែលជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋបំផុតមួយក្នុងចំណោមទីសក្ការៈបូជាព្រះពុទ្ធសាសនាទាំងបួន ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។ ទីតាំងនេះ មានស្តូបបុរាណ Dhamek (សាងសង់ដោយព្រះបាទ អសោក), Mulagandhakuti Vihara និងប្រាសាទផ្សេងៗទៀត។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងកម្ពុជា មានប្រមាណ ៥ ៥៧០ ០០០នាក់ ក្នុងនោះមានទេសចរឥណ្ឌាមកទស្សនាប្រទេសកម្ពុជាចំនួន ៧១ ០៤៦នាក់ ខណៈចំនួនទេសចរកម្ពុជាទៅលេងនៅប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ មិនទាន់ទិន្នន័យនោះទេ។ ចំណែករបាយការណ៍របស់ក្រសួងទេសចរណ៍ឥណ្ឌា មានប្រជាជនកកម្ពុជា ១១ ៣២៦នាក់ បានទៅលេងប្រទេសឥណ្ឌា នៅឆ្នាំ២០២៤៕

លោក ត្រាំ ទុកពេល ១០ ទៅ១៥ថ្ងៃ ឱ្យអ៉ីរ៉ង់ចុះកិច្ចព្រមព្រៀង បើមិនចង់ឱ្យរឿងអាក្រក់កើតឡើង

ចំនួនអ្នកទស្សនា: Views


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៉ីរ៉ង់ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើននឹងកើតឡើង ជាមួយការទុកពេល ១០ ទៅ១៥ថ្ងៃឱ្យធ្វើការសម្រេចចិត្ត ខណៈតេហេរ៉ង់គំរាមជាថ្មីថានឹងវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈការបង្កើនវត្តមានយោធាអាមេរិកយ៉ាងសម្បើមក្នុងតំបន់មជ្ឈិមបូព៌ា បាន និងកំពុងបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ លោក ត្រាំ បាននិយាយថាកិច្ចចរចា ជាមួយអ៉ីរ៉ង់ដើម្បីបំបែកភាពជាប់គាំងបានដំណើរទៅយ៉ាងល្អ តែទាមទាំងឱ្យតេហេរ៉ង់ឈានដល់កិច្ចព្រមព្រៀងដ៏មានអត្ថន័យមួយ។ «បើពុំដូច្នោះទេ រឿងអាក្រក់ៗជាច្រើន នឹងកើតឡើង»។ នេះជាការគូសបញ្ជាក់បស់លោក ត្រាំ ដែលគំរាមម្ដងហើយម្ដងទៀតពីការវាយប្រហារលើអ៉ីរ៉ង់ ប្រាប់ទៅកាន់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ ក៏បានរំឮកឡើងវិញផងដែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា «សក្តានុពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ដូច្នេះយើងប្រហែលជានឹងត្រូវចាត់វិធានការបន្ថែម ឬក៏មិនចាំបាច់។ អ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែល ១០ថ្ងៃទៀត»។ នៅពេលត្រូវបានសាកសួរបន្ថែម លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថា «ខ្ញុំគិតថា១០ ទៅ១៥ថ្ងៃ វាគ្រប់គ្រាន់ហើយ»។

គួរបញ្ជាក់ថា ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អ៉ីរ៉ង់បានបញ្ជាក់ថាខ្លួននឹងមិនចាប់ផ្ដើមសង្រ្គាមមុននោះទេ ប៉ុន្តែក្នុងករណី ដែលខ្លួនរងការវាយប្រហារ ឬឈ្លានពានដោយយោធា នោះអ៉ីរ៉ង់នឹងសងសឹកឱ្យបានខ្លាំងក្លា និងសមស្របទៅតាមសិទ្ធិស្វ័យការពារខ្លួន៕

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តថ្លែងប្រាប់ការពិតទៅកាន់ពិភពលោកនូវរឿងធំៗចំនួន៣ ដែលកំពុងកើតឡើងនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក !

ចំនួនអ្នកទស្សនា: Views

(វ៉ាស៊ីនតោន)៖ តាមរយៈបណ្តាញសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក។ ទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបណ្តាញព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់ទាំងអស់នេះជាមួយនឹងកុងតឺន័រ និងលួសបន្លា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះគឺហួសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ។ ហើយតំបន់នេះជាកម្មសិទ្ធិរបស់ភូមិកម្ពុជា ដែលឥឡូវនេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។

នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង។

សំណួរ៖ ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។

សំណួរ៖ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងវិញដោយថវិការបស់ចិន ហើយកាលពីខែមករា ឆ្នាំ២០២៦ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានចូលចតនៅទីនោះ !

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងមានអគារពហុជាតិសាសន៍នៅទីនោះ រចនាសម្ព័ន្ធអចិន្ត្រៃយ៍នោះ វិធីនោះដើម្បីទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ គ្មានអ្វីត្រូវលាក់បាំងនៅក្នុងរឿងនេះទេ។

ដូច្នេះខ្ញុំគិតថា ដើម្បីច្បាស់លាស់អំពីមូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ។ ដូច្នេះសកម្មភាពជាក់ស្តែងនៃការស្វាគមន៍ដំណើរទស្សនកិច្ចនាវាពហុជាតិសាសន៍ វាបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមែនកំពុងប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ សម្រាប់តែកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនតែប៉ុណ្ណោះនោះទេ។

សំណួរ៖ ក្រសួងការបរទេសធ្លាប់បានជំរុញឲ្យកម្ពុជាធ្វើ ការងារបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអ៉ិនធឺណិត។ តើលោកអាចនិយាយអំពីវឌ្ឍនភាពណាមួយ ដែលលោកសម្រេចបាននៅទីនោះបានទេ ហើយតើលោកកំពុងធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកលើរឿងនេះដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងបង្កើនអន្តរកម្មជាមួយដៃគូរបស់យើងជាពិសេស FBI បានធ្វើការជាមួយភ្នាក់ងារគណៈកម្មាធិការ និងនគរបាលជាតិ របស់យើងផងដែរ ដោយធ្វើការរួមគ្នាលើឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត។ ដូច្នេះនេះគឺជាភាពជោគជ័យកាន់តែខ្លាំងឡើង។ ថ្មីៗនេះយើងបានបង្ក្រាបករណីធំមួយ ដែលពាក់ព័ន្ធនឹងឧកញ៉ា ដោយយើងបានចាប់ខ្លួនគាត់ ហើយយើងបានបិទបរិវេណធំមួយ។ នេះគឺជាភាពជោគជ័យជាមួយ FBI៕

ទូតជប៉ុន៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹង

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងបែបនេះ ក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(SERVER) សម្រាប់ការគ្រប់គ្រង ទិន្នន័យអ្នកបោះឆ្នោតដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។ អត្ថបទ : វង្ស សុភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា: Views


(អាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ! សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ

ចំនួនអ្នកទស្សនា: Views

   

(វ៉ាស៊ីនតោន)៖​ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សាសន្តិភាពអាចនឹងដើរតួនាទីមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្ដោយព្រំដែនដែលសម្ដេចចាត់ទុកថាមានភាពផុយស្រួយ បើទោះជាមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ក៏ពិតមែន។ ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងដើម្បីតាមដានផែនការសន្តិភាពហ្កាហ្សា ប៉ុន្តែលោក ត្រាំបាននិយាយថាក្រុមប្រឹក្សានេះនឹងដើរតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរផងដែរពីទំនាក់ទំនងកំពុងល្អប្រសើរឡើង ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើយុទ្ធនាការបង្រ្កាបទីតាំងឆបោកតាមអនឡាញ។ ជុំវិញបញ្ហាព្រំដែន សម្ដេចធិបតីបានគូសបញ្ជាក់ប្រាប់ Reuters ថា «កងទ័ពថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជាជាច្រើន ទីតាំង។ ការកាន់កាប់នេះគឺវាហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត»។ សម្ដេចបន្តទៀតថាមិនតែប៉ុណ្ណោះ កងទ័ពថៃទាំងបានដំឡើងទូរកុងតឺន័រ និងបន្លារលួសនៅក្នុងអ្វី ដែលថៃបានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីរបស់កម្ពុជា ដោយរារាំងមិនឱ្យជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាននោះទេ។ នេះមិនមែនជាការចោទប្រកាន់ទេ តែវាគឺការពិតដែលកំពុងកើតឡើង។

តាមសម្ដេចធិបតី កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យ ឬបូរណភាពទឹកដីរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ដើម្បីផ្ទៀងផ្ទាត់ការពិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺត្រូវប្រើប្រាស់យន្ដការបច្ចេកទេសដែលយើងមាន ឈរលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន»។ ដូច្នេះសម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

អ្នកនាំពាក្យក្រសួងការងារ៖ អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនមូលដ្ឋាន សរុបជិត ៣ពាន់នាក់ បានចូលរួមនិងទទួលបានឱកាសការងារ ក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២,៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់(តួលេខបឋម) ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រោយធ្វើដំណើរជាង២០ម៉ោង សម្តេចមហាបវរធិបតី អញ្ជើញដល់អាមេរិក ដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


(អាមេរិក)៖ បន្ទាប់ពីចំណាយពេលជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សហរដ្ឋអាមេរិកហើយនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិក។

ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក កែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។

ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes