













កិច្ចប្រជុំបានពិនិត្យ ពិភាក្សា អំពីការរៀបចំជួលជុលកែលម្អផ្លូវ-ស្ពាន ការងារសាងសង់ច្រាំងស្ទឹងព្រែកត្នោត ចំណុចអ្នកតាសានថៃជឺ ស្តារប្រព័ន្ធផ្លូវទឹក ទ្វារទឹក បង្កើតផ្លូវថ្មី ស្ពានថ្មី បំពាក់អំពូលភ្លើងតាមផ្លូវចាំបាច់មួយចំនួន ដើម្បីជាប្រយោជន៍សាធារណៈ សោភណភាព និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ជាពិសេសបម្រើដល់ការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនអាជីវករ ពាណិជ្ជករទូទៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
នៅថ្ងៃដដែលនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យសម្រេច លើការរៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង ស្រុក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីបច្ចេកទេស និងលោក លោកស្រីមេឃុំពាក់ព័ន្ធ តាមប្រព័ន្ធ online Zoom meeting ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ធូ កុសល




សម្ដេចក្រឡាហោម សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានសង្កត់ធ្ងន់អំពីពាក្យអរគុណសន្តិភាព ដោយសម្ដេចបានថ្លែងពន្យល់បន្ថែមថា មូលហេតុ នៃការអរគុណសន្តិភាព គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់។ ដូច្នេះកម្ពុជាត្រូវចងចាំប្រវត្តិដ៏ជូរចត់ ការដណ្ដើមបានសន្តិភាពដោយលះបង់សាច់ស្រស់ ឈាមស្រស់ ការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ការប្រារព្ធពិធីសម្ពោធអគារសិក្សានាឱកាសនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ ក្រោមការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីមោទកភាព ចំពោះការរីកចម្រើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំ ដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋ មានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រ ជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។
ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី ក៏បានបង្ហាញមោទកភាពផងដែរ ដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោម ខេត្តមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានច្រើនជាងគេ ក្នុងនោះខេត្តមានសិស្សជាប់និទ្ទេស Aចំនួន១២៣រូប និងដោយឡែកសិស្សនៅស្រុកបវេលក៏បានជាប់និទ្ទេស A ចំនួន៧រូបដែរ។ សម្ដេចបន្ថែមថា អគារសិក្សាមួយខ្នងដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលចំណងដៃមួយទៀតជូនស្រុកបវេល ហើយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា វិស័យអប់រំក្នុងស្រុកមួយនេះនឹងកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកវិនិយោគបន្ថែមទៀត នូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara



Posted in: ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលកម្ពុជា ទៅ ចូលរួមដោយផ្ទាល់ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESC AP) នៅព្រះរាជាណាចក្រថៃ ក្រោមមូលបទ «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលនឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគី ជាមួយលោក ជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានUN ESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅ លើវិស័យមីន ដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៏ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ហើយទេសរដ្ឋមន្ត្រី ក៏នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី «ការធានាឱ្យបានភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់» ។
សូមបញ្ជាក់ផងដែរ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីវិធានការជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផល ប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ផងដែរ៕















ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ ជួសជុល កែលម្អ និងកសាងរួចរាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន :
ចាក់ដី ចាក់កំទេចថ្ម និងខ្សាច់បំពេញក្នុងទីតាំងសាលាទាំងមូល ចំនួន១៩២ឡាន ។
ចាក់សាបបេតុងលើទីធ្លាសាលាទាំងមូល ទំហំ១,១៨៨ម៉ែត្រការ៉េ ។
រៀបការ៉ូឡាជុំវិញបរិវេណទីធ្លា និងដងទង់ជាតិទំហំ២១០ម៉ែត្រការ៉េ ។
ជួសជុលកែលម្អសួនច្បារ ដងទង់ជាតិ ដាំផ្កាឡើងវិញ និងដាំដើមឈើធ្នង់បន្ថែមចំនួន៣៥ដើម ។
ជួលជុលក្លោងទ្វារ របង បន្ទប់ទឹក ចាក់សាបបាតអគារនិងលាបថ្នាំអាគារឡើងវិញទាំងអស់ ។
ធ្វើរោងសម្រាប់ដាក់ម៉ូតូ កង់ ធ្វើតារាងបាល់បោះ រៀបចំសួនកំសាន្តនិងបំពាក់ឧបករណ៍ក្មេងលេង ក្នុងបរិវេណសាលា។
កសាងប្រព័ន្ធលូរំដោះទឹកក្នុងបរិវេណសាលាទាំងមូល ដោយធានាបាន១០០% ។
ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា មានសន្តិភាព គឺមានការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព និងមានអ្វីៗទាំងអស់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ទើបនាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ដូចសព្វថ្ងៃ និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។
ជាក់ស្តែង ការកសាងសមិទ្ធិផលក្នុងសាលា ផ្តល់ឱកាសឲ្យសិស្សានុសិស្សបានរៀនសូត្រគ្រប់កម្រិតដោយគ្មានការព្រួយបារម្ភនាថ្ងៃនេះ ក៏បានមកពីសន្តិភាព ដែលសម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំគ្រប់រូប ប្រឹងប្រែងរកបានមកដោយលំបាក។ លើសពីនេះ ដោយមានទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩យ៉ាងឆាប់រហ័ស ធ្វើឲ្យការរស់នៅប្រកបរបរចិញ្ចឹមជីវិត ការសិក្សា ការដើរកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ត្រឡប់មកប្រក្រតីវិញ។
ឯកឧត្តម រ័ត្ន ស៊្រាង បានសម្តែងនូវទឹកចិត្ត សប្បាយរីករាយបំផុត ដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ និប្រគល់ដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី ក្នុងថ្ងៃនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បាននាំយកអាហារសម្រន់ ទៅទទួលទាន ជាមួយ សមាជិក សមាជិកា សិស្សានុសិស្ស ដែលចូលរួមទាំងអស់ ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង។ ព្រមទាំងបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា ខោអាវកីឡាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងអាណាព្យាបាលសិស្ស គ្រប់ៗគ្នា រួមមាន៖
ជូនថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន០៣សាលាក្នុងសង្កាត់ព្រែកកំពឹស ស្មើនឹង ១១១នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ។
មាតាបិតាអាណាព្យាបាលសិស្ស យុវជន (សសយក)សង្កាត់ សរុបចំនួន ១៩៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។
សិស្សបឋមសិក្សាចំនួន៤៥០នាក់ ម្នាក់ៗទទួលបាន សៀវភៅ០១ក្បាល ប៊ិច០១ ខ្មៅដៃ០១ និងថវិកា ៥ពាន់រៀល។
កុមារា កុមារី ចាប់ពីអាយុ២ឆ្នាំ រហូតដល់យុវជនរៀនមហាវិទ្យាល័យ ដែលរស់នៅក្នុងទូទាំងសង្កាតព្រែកកំពឹស ក៏ដូចជាសិស្សរស់នៅក្រៅមូលដ្ឋាន ដែលបានមករៀននៅសាលាទាំង០៣ ក្នុងសង្កាត់ព្រែកកំពឹស សរុប ៤,២៨៥ នាក់ ក្នុងម្នាក់ៗ ទទួលបានខោអាវកីឡា ១កំប្លេគ្រប់ៗគ្នា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។
ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។
លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ។





Posted in: ព័ត៌មានជាតិ
ហាណូយ :ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កីឡាករ សំ យូដេត បានឈ្នះមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម ខណៈកីឡាករ ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធិលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៨គីឡូក្រាម នៃប្រភេទកីឡាតេក្វាន់ដូ WT កាលពីល្ងាចថ្ងៃ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ពេលនេះប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជាបានបញ្ចប់ចំនួន៧វិញ្ញាសាហើយ ហើយវិញ្ញាសាដែលនៅសល់ដែលត្រូវប្រកួតបន្តនៅសល់៦វិញ្ញាសាទៀត នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន១៣។ ដោយឡែកប្រភេទកីឡាមួយចំនួនកំពុងដំណើរការប្រកួតឆ្ពោះទៅស្វែងរកមេដាយបន្ថែមទៀតផងដែរ។ ដោយឡែកប្រភេទកីឡាវ៉ូវីណាម ស្នូកឃ័រ ប្រដាល់មួយចំនួនជាដើមចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី១៨ ឧសភានេះ។
គួរបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃនេះ មេដាយសរុប ដែលអត្តពលិកកម្ពុជា ដណ្តើមបានជាបន្តបន្ទាប់ក្នុងស៊ីហ្គេម នៅប្រទេសវៀតណា នាពេលនេះ មានចំនួន ១៧គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់៥គ្រឿង និងសំរឹទ្ធិ ១០គ្រឿង៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ dara






Posted in: កីឡា

