សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង
ចំនួនអ្នកទស្សនា: Views
កំពង់ធំ :ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទមេឃុំ ចៅសង្កាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំ ណាលជាមួយប្រជាពលរដ្ឋចំនួន ៣៩០គ្រួសារ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឡើងធ្វើរបាយការណ៍ពីបញ្ហាប្រឈម គឺដីអភិរក្សសត្វខ្សឹប និងដីសហគមន៍ព្រៃឈើ បានគ្របដណ្តប់ទៅលើ ភូមិកំពឺត វត្តតាគាំសួស្តីសិរីគន្ធា (ហៅវត្តកំពឺត) ព្រៃបច្ឆា (ព្រៃកប់ខ្មោច) ព្រៃអ្នកតា និងគ្របដណ្តប់លើដីស្រែប្រជាពលរដ្ឋភូមិកំពឺតទាំងស្រុង និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ទាំងការប្រើប្រាស់អាស្រ័យផលលើដីកសិកម្ម និងដីលំនៅឋាន ។ ប្រជាពលរដ្ឋមានការភ័យខ្លាច ពីមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាការ គម្រាមការចាប់ត្រាក់ទ័រភ្ជួររាស់ដីដាំដំណាំ ឧបករណ៍សម្រាប់កសិកម្ម ពិន័យជាប្រាក់ និងដកហូតឧបករណ៍ប្រើប្រាស់របស់ប្រជាកសិករជាដើម។ ដើម្បីស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន ៣៩០គ្រួសារ មានផ្ទៃដី ២ ៦៣០ហិកតា បានប្រើប្រាស់អាស្រ័យផលដោយស្របច្បាប់។
នៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា ជាលទ្ធផលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ថ្ងៃនេះប្រជាពលរដ្ឋក្នុងឃុំសាមគ្គី ចំនួន ៣៩០គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក និងប្រជាពលរដ្ឋឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ទទួលបានការឆ្លើយតបពីថ្នាក់ដឹកនាំ និងបានធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះ។
ប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ។យើងខ្ញុំនឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំទន្ទ្រានដីក្នុងតំបន់សត្វខ្សឹបបន្តទៀត ត្រូវចូលរួមថែរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស។ លើសពីនេះទៅទៀត សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងរក្សា បីកុំ បីការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ dara



Posted in: ព័ត៌មានជាតិព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួនពីរ
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ដែលលើកមកពិនិត្យ និងពិភាក្សានាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
ដូចទម្លាប់នៃកិច្ចប្រជុំនាពេលកន្លងទៅដែរ ក្រៅតែពីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើហើយនោះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏នឹងពិនិត្យ និងពិភាក្សាទៅលើបញ្ហាផ្សេងៗ ពាក់ព័ន្ធសកម្មភាពសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕
Posted in: ព័ត៌មានជាតិស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ តម្លៃ ២២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលបានបាក់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាក្រុមហ៊ុនសំណង់ក្នុងស្រុកក្នុងរយៈពេល៣០ខែ ដោយចំណាយថវិកាសរុបប្រមាណ ២២លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋចំពោះសមិទ្ធិផលថ្មីនេះ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងលើកកំពស់សោភ័ណភាព និងការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញផងដែរ។
រាជធានីភ្នំពេញបច្ចុប្បន្នមានស្ពានអាកាសចំនួន៦៖ ស្ពានអាកាសក្បាលថ្នល់បានសម្ពោធនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ។ ស្ពានអាកាស ៧ មករា ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២; ស្ពានអាកាសស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤; ស្ពានអាកាស ៥ មករា ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៦; ឈប់ស្ពានអាកាសផ្សារដីហុយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨; និងស្ពានអាកាសចោមចៅដែលទើបសម្ពោធនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ស្ពានអាកាសមួយទៀត ប្រវែង ៤៨៣ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ និង កម្ពស់ ៥ ម៉ែត្រ ត្រូវបាននិងកំពុងសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មី នៅចំនុចប្រសព្វ Century Plaza ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ២០០៤ ក៏ដូចជាមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ។ និងផ្លូវ២០១១។ គ្រោងនឹងបើកការដ្ឋានសាងសង់ បន្ទាប់ពីសម្ពោធជាផ្លូវការនូវស្ពានអាកាសចោមចៅ និងផ្លូវក្រោមដី។

Posted in: ព័ត៌មានជាតិរដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍
ចំនួនអ្នកទស្សនា: Views
កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara



Posted in: ព័ត៌មានជាតិក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លតែមួយ អនាគតតែមួយ» ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។
កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។
ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។
កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕

.j.jpg)



Posted in: ព័ត៌មានជាតិ


Thursday, April 07, 2022
mcntvonline









.j.jpg)