សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោក សាយ សំអាល់ ប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានសន្តប៉ូល

ចំនួនអ្នកទស្សនា: Views

   

តាកែវ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សំអាល់ បានចូលរួមក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ចំនួន១១៤នាក់ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិត។ជាមួយគ្នាលោកបានក្រើនរម្លឹកដល់ យុវជនជំនាន់ក្រោយ ត្រូវតែត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន។

ថ្លែងបញ្ជាក់ទៅកាន់និស្សិតក្នុងពិធីនេះលោក សាយ សំអាល់ បានផ្តល់នូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២) ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាសម្រាប់ ៣ចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ៕

                     

ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​

ចំនួនអ្នកទស្សនា: Views

  ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​


​ភ្នំពេញ​៖​ក្រៅពី​មាន​តួនាទី​ជា​ម្តាយ​ដ៏​ល្អ​លើ​ការងារ​គ្រប់គ្រង​និង​ថែទាំ​ក្រុមគ្រួសារ ស្ត្រី​គឺជា​ដៃគូ​សហការ និង ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិ វ​ឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​កម្មវិធី​អបអរ​ទិវា​អន្តរជាតិ​នារី នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២​។​

​ឆ្លងកាត់​ការងារ​ក្នុង​ពិភព​អាជីវកម្ម លោក​ឧកញ៉ា​សង្កេតឃើញ​ថា ម្ចាស់​អាជីវកម្ម​ធន​តូច​និង​មធ្យម​ភាគច្រើន​ស្ត្រី​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ ដូចជា​ការលក់​ចាប់ហួយ​ម្ហូប អាហារ​សំលៀកបំពាក់​មុខរបរ​កសិកម្ម​និង​សម្ភារៈ​ផ្សេងៗ​ទៀត​លើសពីនេះ​រួមទាំង​ការងារ​ចាត់ចែង​ការចំណាយ​ផ្សេងៗ​ក្នុង​ក្រុមគ្រួសារ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​ជាក់ស្តែង​នៅ​បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​មាន​បុគ្គលិក​ជា​ស្ត្រី​ជិត​៧០​ភាគរយ​បាននិងកំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​គាំទ្រ និង​អភិវឌ្ឍ​សាលារៀន​។​

​ចំពោះ​សមាសភាព​រវាង​បុរស និង​ស្ត្រី​វិញ លោក​ឧកញ៉ា​បាន​បន្តទៀតថា ក្នុងការ​បំពេញការងា​រ​និង​ការសម្រេចចិត្ត​លើ​ការអភិវឌ្ឍ​ស្ថាប័ន និង​សង្គមជាតិ​គឺ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ចូលរួម​សហកា​រ​ពី​ស្ត្រី​តាមរយៈ​សកម្មភាព​ចូលរួម​និង​ការបញ្ចេញ​គំនិត​យោបល់​ដើម្បី​ទទួលបាន​ការសម្រេចចិត្ត​ល្អ​មួយ​។​

​លោក​ឧកញ៉ា​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ត្រូវមាន​ចក្ខុវិស័យ និង​គោលដៅ​ដ៏​ច្បាស់លាស់​នៅពេល​អនាគត ផ្តល់​តម្លៃ​និង​អំណាច មាន​ទំនុកចិត្ត​ខ្ពស់​និង​មិន​រើសអើង​នឹង​ខ្លួន ឯង បង្កើន​ភាព​ពេញលេញ​និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ការងារ អភិវឌ្ឍ​សមត្ថភាព​និង​បង្ហាញ​ពី​សក្តានុពល​ខ្លួនឯង ដើម្បី​ទទួលបាន​ឋានៈ​និង​តួនាទី​ក្នុង សង្គម​បន្តទៀត​។

​សម្រាប់​ទិសដៅ​របស់​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​ស្ត្រី លោក​ឧកញ៉ា​នឹង​ពិភាក្សា​ស្វែងរក​លទ្ធភាពផ្តល់​អាហារ​រូបករណ៍​ដល់​កុមារី យុវតីរៀបចំ​វគ្គ​បណ្តុះបណ្តាលនិង​សិក្ខាសាលា​នានា​ដោយ​អញ្ជើញ​វាគ្មិន​ល្បីៗ ផ្នែក​អាជីវកម្ម ឬ​វិស័យ​ផ្សេងៗ​មក​ចែករំលែក​បទពិសោធនិង​ចំណេះដឹង ដើម្បី​កសាង​ភាព​អង់អាចនិង​ពង្រឹងសមត្ថភាព​បុគ្គលិក​ស្ត្រី​ឲ្យ​កាន់ តែ​ប្រសើរឡើង​បន្ថែមទៀត ៕








ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ

ចំនួនអ្នកទស្សនា: Views

  



(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏សំខាន់សម្រាប់គាំពារ ដល់សុខុមាលភាពប្រជាពលរដ្ឋនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ទំនើបលើកដំបូងលើដីជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មិនត្រឹមតែបម្រើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ត្បូងឃ្មុំ និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ មានប្រទេសជាច្រើនខ្វះខាតអុកស៊ីហ្សែន តែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន ក្នុងខេត្ត និងខេត្តជិតៗនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងឆ្លើយតបកាន់តែប្រសើរសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការកសាងខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងសាងសង់សមិទ្ធផលនានានៅក្នុងខេត្តនេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន។ សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ទទួលបានការយកចិត្តទុកដាក់ដោយផ្ទាល់ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា គឺសម្តេចមិនអាចចេញក្រៅប្រទេសបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈវត្តមានមន្ទីរពេទ្យទាំងនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលស្គាល់ថាកម្ពុជាខ្វះខាតនូវបរិក្ខារទំនើបសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមិនច្រើននោះទេ ដែលជឿថាកម្ពុជាអាចយកឈ្នះលើជំងឺកូវីដ១៩ ព្រោះថាវិស័យសុខាភិបាលកម្ពុជានៅទុនខ្សោយ តែទីបំផុតកម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានលើក្នុងចំណោមប្រទេសនានាលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនស្វិតដៃជើងនេះ រាល់ពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងកម្ពុជា សម្តេចតែងស្នើដល់ប្រទេសទាំងនោះ ផ្តល់ឱកាសឱ្យកុមារកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលកម្ពុជាបានជួបការលំបាកវេទនាយ៉ាងខ្លាំង ក្នុងការដឹកអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងដោះស្រាយនូវតម្រូវការរបស់ជនបទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនធ្លាប់មកកាន់ប្រទេសកម្ពុជា នៅពេលគេចូលមកកម្ពុជា ពួកគេនឹងប្លែកភ្នែកនូវការរីកចម្រើន និងការអភិវឌ្ឍន៍សង្គមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្នអាយុសង្ឃឹមរស់ មានរហូតដល់ជាង ៧០ឆ្នាំ។ ក្តីសង្ឃឹមនេះ ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើនជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកជំងឺទាំងអស់ ត្រូវការការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

* សម្តេចតេជោ បានថ្លែងថា ការបំបែកខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម ឆ្នាំ២០១៣ គឺបានដោះស្រាយបញ្ហាជាច្រើន មិនមែនគ្រាន់តែបញ្ហាសុខាភិបាលមួយមុខ រួមទាំងបញ្ហារដ្ឋបាល និងតុលាការផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្តីក្តាំនៅតុលាការខាតបង់ច្រើនណាស់។ ដូច្នេះកុំទាស់ទែងគ្នា ហើយឡើងតុលាការ ប្រឹងប្រែងដោះស្រាយបញ្ហាជាមួយគ្នាទៅ។

* សម្តេចតេជោ ហ៊ុន សែន ជម្រាបឯកអគ្គរដ្ឋទូតចិនថា ខេត្តត្បូងឃ្មុំ ជាទឹកដីស្លាក់ស្នាមអនុស្សាវរីយ៍ដ៏ជូរចត់ក្នុងអតីតកាលរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ជំទាស់ចំពោះការនិយាយលេងសើចថា «មិនកើតកូវីដមិនទាន់សម័យ» ព្រោះថាមិនដឹងថ្ងៃក្រោយមេរោគនេះនឹងបង្កការលំបាកយ៉ាងណា ទោះបីពេលនេះមិនបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពសាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ចក៏មិនអាចដំណើរការបានដែរ។

* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់វ៉ាក់សាំងជូនដល់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាអត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំងដែលហួសសុពលភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់មុន ត្រូវប្រឹងប្រែងកសាងសមិទ្ធផលដល់អ្នកជំនាន់ក្រោយ ហើយត្រូវធ្វើបែបនេះជាបន្តបន្ទាប់ តែមិនត្រូវឱ្យមានសង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហប្រធានជាមួយ UN លើបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញមានការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុទ្ធអ៊ុយក្រែននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំងទៅចាក់នៅលើភ្លើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរកំពុងចាប់អារម្មណ៍នឹងសម្តីប្រធានាធិបតីអ៊ុយក្រែន ដែលលើកឡើងថា «សន្តិភាព» មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ចំពោះប្រទេសរបស់លោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ត្រូវក្តាប់ឱ្យមាំ ដើម្បីឱ្យកម្ពុជាបន្តដំណើរទៅមុខ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃដដែល


អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា

ចំនួនអ្នកទស្សនា: Views

 


កណ្តាល :ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត មេបញ្ជា ការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះបានផ្សព្វផ្សាយលិខិតលេខ ៨១២២ សហវ/អទច ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីសំណើសុំរៀបចំដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២ តាមនីតិវិធីដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូល បង់ចូលថវិការាជធានី ខេត្ត។ ផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លិខិតលេខ ១៧៦ ប្រក.សក.ដជគ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់ប័ណ្ណបើកបរ។ ផ្សព្វផ្សាយប្រកាសអន្តរក្រសួង លិខិតលេខ ៥០០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងថវិកា និងធនធាន សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង លិខិតលេខ ៥២៥ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ស្តីពីការកែសម្រួល និង កំណត់គោលរបបឧបត្ថម្ភ សម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ផ្សព្វផ្សាយអនុក្រឹត្យ លេខ ១៦៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ។ ផ្សព្វផ្សាយ លិខិតលេខ ១៨៥០ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ ផ្សព្វផ្សាយ អនុក្រឹត្យលេខ ៨០១២ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីក្រមសីលធម៌មន្ដ្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។

ក្រៅពីនេះកិច្ចប្រជុំនូវមានរបៀបវារៈសំខាន់ៗចំនួន៤ផ្សេងទៀតដែល ទី១-ពិនិត្យ និង ពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ ទី២-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារដែលជាសមិទ្ធផលសំខាន់ៗ សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ (២០១៧ ដល់ ២០២១) របស់រដ្ឋបាលខេត្តកណ្តាល។ ទី៣-ពិនិត្យ និងពិភាក្សាសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១។ ទី៤-បញ្ហាផ្សេងៗ និង មតិបូកសរុបបិទអង្គប្រជុំ ៕


អាជ្ញាធរខេត្ត និង អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ក្នុងស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល

ចំនួនអ្នកទស្សនា: Views

 


កណ្តាល: ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ នៅរសៀលថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទីទី២៥ ខែមករា ឆ្នាំ ២០២២ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និង លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុង ស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកមុខកំពូល និងលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និង ដើម្បីអនុវត្តន៍គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនីជាតិខាងលើឱ្យបានបញ្ចប់ទៅតាមកាលកំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនី នៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អគ្គិសនីកម្ពុជា និងចាប់ផ្តើមអនុវត្តន៍ការងារសាងសង់ខ្សែបញ្ចូនខាងលើ ចាប់ពីដើមខែមករា ឆ្នាំ២០២២នេះតទៅ ។ ដូចនេះអគ្គិសនីកម្ពុជា សូមសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាផ្ដល់ការគាំទ្រព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យ ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរដល់ខាងអគ្គីសនីកម្ពុជា ពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះ ពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួល ពេលដែលក្រុមការងារចុះទៅ ប្រកបដោយភាពរលូន៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara

យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ចំនួនអ្នកទស្សនា: Views


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(AstraZeneca) ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ គឺជាប្រទេសទី៧ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់ ជាដើម៕

ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំង

ចំនួនអ្នកទស្សនា: Views



 បាត់ដំបង: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង(UME) ដែលដឹកនាំដោយ លោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចសម្តែងការគួរសមនោះលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង (UME) បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ជូនដល់ឯកឧត្តម អភិបាលខេត្ត សម្រាប់ផ្តល់ជូនបន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្ត មសិក្សា ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ទុន ភក្តី និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ មកដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់បន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានោះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes