សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោកស្រី ឱ វណ្ណឌីន ពន្យល់លម្អិតពីការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ បានលឿនតាមផែនការកំណត់ ដែលចាក់ទៅលើក្រុមមនុស្ស ដែលដល់វេនចាក់ ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) គឺបានរៀបចំផែនការមេ ដោយពង្រីកទាំងទីតាំងចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ។

ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចំនួន៥ រួមមាន ក្រសួងព័ត៌មាន, ក្រសួងសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងបរិស្ថាន និងសណ្ឋាគារ កាំបូឌីយ៉ាណា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

លោកស្រីបានបញ្ជាក់ថា «បច្ចុប្បន្នយើងមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១០៩កន្លែង ដែលសន្ទុះនៃការចាក់ជូនប្រជាពលរដ្ឋ ចំណុះប្រហែលបានចំនួន៣០ម៉ឺននាក់ ក្នុងមួយខែ។ កម្លាំងយើង ធ្វើបច្ចុប្បន្នប៉ុណ្ណឹង មិនសមស្របទៅតាមលឿន នៃការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ។ ដូច្នេះអ្វីដែលយើងចង់ឃើញ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកចង់ឃើញ ប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំង ឱ្យបានកាន់តែឆាប់បំផុត តាមដែលអាចធ្វើបាន នៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងតែមានការវាយលុក ឬកំពុងចរាចរណ៍យ៉ាងសកម្ម ពិសេសពួកបម្លែងថ្មី»។

ដូចច្នេះតាមផែនការមេ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល គ្រោងនឹងពង្រីកកន្លែងចាក់វ៉ាក់សំាង ពី ១០៩កន្លែង ទៅ២៥០កន្លែង នឹងត្រូវការកម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ជួយក្នុងការចាក់ចំនួន ២,៥០០នាក់ ដើម្បីចាក់ឱ្យបានពី១លានដូស ទៅ១,៥លានដូស ក្នុងមួយខែនេះ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដទៀតថា «បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យយើងមានប្រហែល ៩០០នាក់ ដូច្នេះត្រូវការស្វែងរកកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដបន្ថែម ដោយយើងបានកៀរគរ នូវកម្លាំងសរុបរបស់យើង ដោយប្រើប្រាស់នូវកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដ ដោយនៅពេលនេះយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ ធីតា (គ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ) ដែលកំពុងជួយយ៉ាងសកម្មជាទីបំផុត នៅក្នុងការប្រមូលសំណាក និងចាក់វ៉ាក់សាំងផង។ ក្រៅពីលោកគ្រូពេទ្យស័្មគ្រចិត្ដសម្ដេចតេជោ ធីតា យើងមានកម្លាំងស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), កម្លាំងគ្រូពេទ្យស្ម័គ្រចិត្ដខាងយោធា ដើម្បីឱ្យការចាក់វ៉ាក់សំាងនេះ មានសន្ទុះឡើងទៅតាមគោលដៅដែលបានកំណត់ យ៉ាងហោចណាស់១លានដូស ក្នុងមួយខែ និងអាចធ្វើបានច្រើនជាងនេះ»៕

ខាងក្រោមនេះជាការពន្យល់របស់លោកស្រី ឱ វណ្ណឌីន៖



ពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ នៅចំនួន៣ ក្នុងស្រុកដងទង ខេត្តកំពត ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្ត

ចំនួនអ្នកទស្សនា: Views

 


(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះផ្តល់អំណោយកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតប្រមាណ៥០គ្រួសារ នៅឃុំមានរិទ្ធ ឃុំល្អាង និងឃុំអង្គរមាស ស្រុកដងទង ខេត្តកំពត ដែលធ្វើឡើងនៅវត្តល្អាងទឹកជប់ ស្ថិតក្នុងឃុំល្អាង ស្រុកដងទង់។

លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ ដោយមិនមានការ ដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់ពលរដ្ឋបានមួយគ្រាផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ខេត្តកំពតបានរកឃើញ អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់ មកពីរាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នត្រូវបានក្រសួងយកទៅព្យាបាលនៅសណ្ឋាគា Great Duck នៅភ្នំពេញ។ ដូច្នេះខេត្តកំពតមិនមានអ្នកផ្ទុកជំងឺកូវីដ១៩ នោះទេ។

លោក ជាវ តាយ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងវិធានការ ៣ការពារ (ពាក់ម៉ាសនៅទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

សូមបញ្ជាក់ដែរថា អំណោយកាកបាទក្រហម ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារខាងលើ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ស្ករស ១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៦ម៉ឺនរៀលផងដែរ៕


ព្រឹកនេះគណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើជនគោលដៅជាង ៧៤ម៉ឺននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះមានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រី បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរការចាក់រាប់សិបលាននាក់រួចមកហើយ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ជនគោលដៅដែលបានកំណត់ចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕

 

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes