សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131
ចំនួនអ្នកទស្សនា: Views

 


តាមរយ:បណ្តាញសង្គម Facebook លោក ហ៊ុន ម៉ាណែត បានអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។

លោកបានបញ្ជាក់ដែរថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។

សូមជម្រាបថា នៅគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕

ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទស្ដីពី ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅទីស្ដីការក្រសួងសុខាភិបាល។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជេីញចូលរួមដោយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ។

ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលមាន ០៦ជំពូក និង១៨មាត្រា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៣៩នាក់ និងជាសះស្បើយ ៤នាក់ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៩នាក់ និងមានអ្នកជាសះស្បើយ ៤នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១២៦៤ករណី ក្នុងនោះអ្នកជំងឺ៦២៣នាក់ បានជាសះស្បើយ។ 

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧៥១នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៥នាក់ផងដែរ៕


ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា ប្រកាសបរិច្ចាគថវិកា១០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លី ហៀករតនា បានប្រកាសសូមបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ៕

ជូនដំណឹង! បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែមីនាសម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃទី១៥ ខែមីនាតទៅ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែមីនា សម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១តទៅ»។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕


សម្តេចតេជោ បញ្ជាឱ្យរៀបចំសណ្ឋាគារចំនួន​​២ទៀតក្នុងភ្នំពេញ​​និងត្រៀមគ្រូពេទ្យកង​​ទ័ពសម្រាប់​ព្យបាលអ្នកជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកង​​ទ័ព​​ជើង​គោក និងភាគីពាក់ព័ន្ធមួយចំនួន ត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទី​​រពេទ្យ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

 តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកជំងឺកូវីដ-១៩ថ្មីបានឆ្លងជាបន្តបន្ទាប់ ដែលរាជ រដ្ឋាភិបាលបាន​​រៀប​ចំសណ្ឋាគារអាំងទែរកុងទីណង់តាល់មួយកន្លែងដែលកំពុងគ្រប់គ្រងដោយផ្នែកស៊ីវិល និងការរៀបចំដោយកម្លាំងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធ ។ សម្ដេចតេជោ បន្ដទៀតថា ដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត សម្តេចតេជោ​បាន​ បញ្ជាឱ្យសាលារាជធានីភ្នំពេញ យកសណ្ឋាគារ២កន្លែងរៀបចំជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងបាន​​ពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ

 បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ ដើម្បីបញ្ចេញក្រុម​​គ្រូពេទ្យ​​របស់កងទ័ព ក្នុងការអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។ សំឡេង« ខ្ញុំបានចេញបទបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោករៀបចំនូវមន្ទីរពេទ្យ២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមាន ប្រមាណជាង២០០បន្ទប់ ឬអាច លើសនេះ ។ ដោយសារស្ថានភាពបែបនេះខ្ញុំបានពិភាក្សាជាមួយសម្តេចពិជ័យសេនាទៀបាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់​​កងទ័ពអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ។ ខាងសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានឱ្យដឹងថា បានរៀបចំ៣០ក្រុម នៃ

ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យ ដើម្បីមកជួយខាងផ្នែកស៊ីវិល ។ ដូច្នេះខ្ញុំសូមឱ្យសម្តេចពិជ័យសេនាទៀ បាញ់ ក៏ដូចជាឯកឧត្តម ម៉ម ប៊ុនហេងធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះ យោបល់របស់ខ្ញុំគឺសម្រាប់ ពេទ្យ២កន្លែង​​ដែលរៀបចំនៅទីក្រុងភ្នំពេញនេះ ប្រសិនបើវាបានកើតឡើង ត្រូវបង្កើតឡើង គឺត្រូវប្រគល់ឱ្​​យកងទ័ពរៀបចំនឹង​គ្រប់គ្រងតែម្តង ប្រើប្រាស់វេជ្ជបណ្ឌិតនិងគ្រូពេទ្យពីកងទ័ពដើម្បីគ្រប់គ្រងកន្លែងនោះតែម្តង» ៕

ខេត្តកំពង់ធំ ទទួលពលករខ្មែរត្រឡប់មកពីថៃជាង ៤០០នាក់ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវរួចហើយ

ចំនួនអ្នកទស្សនា: Views




 (កំពង់ធំ)៖ នៅវេលាម៉ោង៥៖៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកនានា នៃខេត្តបន្ទាយមានជ័យ ដែលរស់នៅតាមបណ្ដាស្រុកក្រុងមួយចំនួនក្នុងខេត្តកំពង់ធំ ចំនួន៤២២នាក់ ស្រីចំនួន១៥៤នាក់ បានធ្វើដំណើរមកដល់មណ្ឌលធ្វើចត្តាឡីស័ក ខេត្តកំពង់ធំំហើយ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ពលករជាង ៤០០នាក់នេះ ត្រូវបានរដ្ឋបាលខេត្តចាត់តាំងលោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តកំពង់ធំ ទៅទទួលទិសខេត្តបន្ទាយមានជ័យ តាមរថយន្តកងយោពលខេមរភូមិន្ទ ចំនួន ២៤គ្រឿង។

លោកបានលើកឡើងថា ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តកំពង់ធំ បានបង្កើតក្រុមការងារ ដើម្បីដឹកនាំបងប្អូនពលករដែលមកពីប្រទេសថៃ ក្នុងគោលបំណងឱ្យ បងប្អូនពលករ ទៅធ្វើចត្តាឡីស័កនៅមូលដ្ឋានខេត្តកំពង់ធំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់អាជ្ញាធរពិសេស ជួយសម្រួលការលំបាករបស់ពលករឱ្យបានជិតទីតាំងរស់នៅរបស់ពលករផង។

ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះ ឱ្យបានទទួលជោគជ័យលោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះលោក សុខ លូ បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ ដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍ និងយកចិត្តដាក់ខ្ពស់បំផុតអំពីការរស់ការស្នាក់នៅបានសមរម្យ។

សូមបញ្ជាក់ថា ពលករដែលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តកំពង់ធំ ដែលចេញដំណើរពីមណ្ឌលចត្តាឡីស័ក ទាំង១២មណ្ឌល ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មានចំនួន៤២២នាក់ ស្រី១៥៤នាក់ ក្នុងនោះស្រុកស្ទោង ចំនួន២១៥នាក់ ស្រី៨១នាក់, ស្រុកប្រាសាទបល្ល័ង្ក ចំនួន៧៥នាក់ ស្រី២៥នាក់, ស្រុកប្រាសាទសំបូរ ចំនួន១៨នាក់ ស្រី៥នាក់, ស្រុកសណ្ដាន់ ចំនួន១៥នាក់ ស្រី៥នាក់, ស្រុកកំពុងស្វាយ ចំនួន៣៣នាក់ ស្រី១៣នាក់, ក្រុងស្ទឹងសែន ចំនួន០៤នាក់ ស្រី០៣នាក់, ស្រុកសន្ទុក ចំនួន០៧នាក់ ស្រី០៤នាក់, ស្រុកបារាយណ៍ ចំនួន២៧នាក់ ស្រី១១នាក់ និងស្រុកតាំងគោក ចំនួន១៨នាក់ ស្រី៧នាក់៕

អាជ្ញាធរខេត្តស្វាយរៀង ត្រៀមទីតាំង ៣កន្លែងទុកព្យាបាលអ្នកជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

  


ខេត្តស្វាយរៀង:  លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានឱ្យដឹងថា រដ្ឋបាលខេត្ត បានត្រៀមទីតាំងចំនួន ៣កន្លែង សម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ-១៩។

  លោកបានបញ្ជាក់ថា ទីតាំងទាំង៣នោះមាន៖ សណ្ឋាគារឯកជនមួយកន្លែង មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះ​ឡើងនូវជំងកូវីដ-១៩នៅក្នុងខេត្ត។

   លោកបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីដ-១៩ ចំនួន២នាក់ហើយ កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅនេះ ហើយក្នុងករណីដែលមានអ្នកជំងឺច្រើនពេញ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីត១៩ ហើយបើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត។

   សូមបញ្ជាក់ថា កាលពីម្សិលមិញ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់ត្រៀមបម្រុងទុកជាកន្លែងព្យាបាលទី៣។ ក្រុមការងារក៏បានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបម្រុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ៕

  

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes