សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចែកអំណោយដល់អ្នករស់នៅជាមួយមេ រោគ​អេដស៍

ចំនួនអ្នកទស្សនា: Views

  


បន្ទាយមានជ័យ : ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៩៤ នាក់នៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានទទួលអំណោយមនុស្សធម៌របស់សា ខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបានមួយចំណែកដល់ជី វភាពរស់នៅក្នុងគ្រួសារដែលកំពុងមានការជួបលំ​បាក នៅក្នុងដំណាក់ការនៃវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនេះ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបា ទក្រហមកម្ពុជាខេត្ត រួមនឹងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងក្រុងសិរីសោភ័ណ ចំនួន៩៤នាក់ កាលពីរសៀលថ្ងៃ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទទី០៨ខែកុម្ភៈ ឆ្នាំ២០២១នៅសាខាកាកបាទក្រហមកម្ពុជា ខេត្ត ​ដោយក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ៣ដប,ស្ករស ២គីឡូក្រាម, ទឹកដោះគោខាប់២កំប៉ុង, ប្រេងកូឡា២ប្រអប់ ,សាប៊ូដុំប្រូធិច២ដុំ, អាវយឺត២, ក្រមា១ និងថវិកា ចំនួន ២ម៉ឺន រៀល។

នៅក្នុងឱកាសសំណេះសំណាលនេះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ​ ក្តីនឹករឭក​ អាណិត​ ស្រឡាញ់​ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពី​ ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជាអ្នក ដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជានិងជាប្រ ធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ និងបានឱ្យក្រុមការងារនាំមកជូននូវ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន ស្បៀងសម្ភារ និងថវិកាមួយចំនួន ដែលទទួលបានពី​សទ្ធាជ្រះថ្លារបស់សប្បុរសជនជាតិ និងអន្តរជាតិ មកចែក​ជូនបងប្អូននា ពេលនេះ។

ឯកឧត្តម បានក្រើនរម្លឹកដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ត្រូវចេះថែរក្សា​ សុខភាពរបស់ខ្លួនដោយមានអនាម័យត្រឹមត្រូវ ហើយសូមទៅពិនិត្យ​សុខភាព និង លេបថ្នាំ ពន្យាជីវិតឱ្យបានទៀងទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។ ឯកឧត្តមក៏បានដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនសូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ នៅក្នុង សង្គម។ ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវឱ្យប្រជា​ពលរដ្ឋត្រូវចូលរួមទាំង អស់គ្នា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺ កូវីដ-១៩៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ

ចំនួនអ្នកទស្សនា: Views

 



ពិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះ បានធ្វើព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យ៉ាងច្រើនផងដែរ។

សូបញ្ជាក់ថា សម្តេចក្រឡាហោ ស ខេង បានសម្រេចកែសម្រួលសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន២១រូប ផងដែរ។

សូមជម្រាបថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ដែលមានភារកិច្ចសំខាន់ៗរួមមាន៖

*ទី១៖ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។

*ទី២៖ ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

*ទី៣៖ សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។

*ទី៤៖ កសាងផែនការត្រៀមបម្រុងទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។

និងទី៥៖ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕

គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះបង្ក្រាបល្បែងស៉ីសង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៣នាក់ និងដកហូតវត្ថុតាងមួយចំនួន

ចំនួនអ្នកទស្សនា: Views




 (ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ បានប្រើវិធានការក្ដៅ ក្នុងការបន្តចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំទៀត។

ប្រតិបត្តិការក្នុងការបន្តចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ មួយកន្លែងនេះ មានការចូលរួមដោយលោកអភិបាលរងខណ្ឌទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, ចៅសង្កាត់, មេភូមិ, កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ-ប៉ុស្ដិ៍, ប្រជាការពារខណ្ឌ-សង្កាត់, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុវត្តឡើង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១។

បើតាមការលើកឡើង របស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅក្នុងទំហ៊ំនៃប្រតិបត្តិការឡោមព័ទ្ធបន្តបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនធំនេះ គឺបានធ្វើឡើង ក្រោយបញ្ចប់ការស្រាវជ្រាវកន្លងមកតាមសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសចោរកម្មនានា ដូចជា អំពើលួច ឆក់ ប្លន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា នៅក្នុងទំហ៊ំប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៉ីសង (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) ក្រៅពីឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ស្រី០៥នាក់) គឺដកហូតវត្ថុតាងមានដូចជា៖ ម៉ូនីទ័រចំនួន ២០គ្រឿង, CPUចំនួន ១៤គ្រឿង, ថវិកាចំនួន ១,០៤៤ដុល្លា និង ៥,៥៣៥,០០០រៀល , តុឈេីមូល ៣គ្រឿង, កៅអីជ័រ និងដែក ២៦គ្រឿង, ម៉ាសុីនព្រីនធ័រ ២គ្រឿង, ទូរទស្សន៍ ៤គ្រឿង, ម៉ូតូ ៤គ្រឿង និងកង់១គ្រឿងផងដែរ។

យ៉ាងណាក៏ដោយ ចំពោះវត្ថុតាង និងមនុស្សប្រុសស្រី សរុប១៣នាក់ នៅក្នុងទីតាំងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធើណែត) ដែលកម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ ចុះឡោមព័ទ្ធបង្ក្រាបនេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការបន្តអនុត្តតាមនិតិវិធី៕

មេក្លោងជួញដូរថ្នាំញៀនជាង១០០គីឡូក្រាមជនជាតិចិនម្នាក់ រត់គេចខ្លួនបាត់ពេលមន្ត្រីពន្ធនាគារ ដឹកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

ចំនួនអ្នកទស្សនា: Views

 

មេក្លោងជួញដូរគ្រឿងញៀននេះ មានឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន បានថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

គោលដៅទាំង២រួមមាន៖

* ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
* ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

លទ្ធផលនៃការប្រតិបត្តិការនេះរួមមាន៖

* ឃាត់ខ្លួនជនសង្ស័យ៤នាក់៖
១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី ១៦ ខែមិថុនា ១៩៦៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។
៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

* ចាប់យកវត្ថតាងសរុបរួមមាន៖
១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖
- កេតាមីន(Ketamine) ជាង៥គីឡូក្រាម
- ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
- ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
- អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ៖
- សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
- សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes