សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ផ្តល់អំណោយដល់ជនក្រីក្រពីរគ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖
 លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា បានផ្តល់អំណោយគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនពលរដ្ឋចាស់ជរា និងមានជីវភាពខ្វះខាតពីរគ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។

អំណោយនេះត្រូវបានក្រុមការងារមនុស្សធម៌របស់លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដឹកនាំដោយលោក ជិន ប៊ុនធឿន រួមជាមួយអាជ្ញាធរដែនដីយកប្រគល់ដល់គ្រួសារទាំងពីរនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

គ្រួសារដែលទទួលបានអំណោយនេះ ទី១៖ លោកយាយ អុឹម ឡាត់ មានអាយុ ១០១ឆ្នាំរស់នៅជាមួយចៅកំព្រាម្នាក់ និងចៅទួតតូចៗចំនួន ០២នាក់ក្នុងបន្ទុក គ្មានទីពឹងនៅក្នុងផ្ទះខ្ទមចាស់មួយខ្នងក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខខេត្តបន្ទាយមានជ័យ។ ចៅស្រីលោកយាយ ជាស្ត្រីមេម៉ាយ មានមុខរបរបន្តិចបន្តួចគ្រាន់ចិញ្ចឹមលោកយាយ។

អំណោយដែលបានផ្តល់ជូនគ្រួសារលោកយាយរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានឱ្យក្រុមការងារផ្ទះទេវតាសិក្សាទីតាំងក្នុងការសាងសង់ផ្ទះទេវតាជូន ដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គ្រួសារដ៏សែនកម្សត់មួយនេះផងដែរ។

សព្វថ្ងៃនេះ យាយ អុឺម ឡាត់ មានសុខភាពកាន់តែទ្រុឌទ្រោមពុំអាចធ្វើការងារអ្វីបានឡើយដោយរស់នៅជាមួយចៅស្រីមេម៉ាយ ឈ្មោះ តឿម សេរី មានមុខរបរដាក់អង្គប់ចាប់សត្វកណ្តុរព្រៃយកទៅលក់នៅរដូវប្រាំង និងរដូវវស្សាដេីរដាក់បង្កៃត្រី អាចរកប្រាក់បាន បន្តិចតួចប៉ុណ្ណោះ ដើម្បីចិញ្ចឹមគ្រួសារ ទើបអ្នកជិតខាងរស់ នៅក្នុងមូលដ្ឋានក្បែរគ្នាមានចិត្តអាណិអាសូរ ជួយចិញ្ចឹមឱ្យបាយទឹកហូបប្រចាំថ្ងៃ ។

គ្រួសារទី២ គឺលោក យ៉ាន់ ហេង អាយុ៥៨ឆ្នាំ រស់នៅតែម្នាក់ឯង លេីដីភូមិចាស់ ស្ថិតនៅភូមិខ្សោយ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ជាច្រើនសម្រាប់ និង សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ ព្រមទាំងបានជួសជុលផ្ទះ តសំយ៉ាប និងចាក់សាបស៊ីម៉ង់ជុំវិញផ្ទះ លើសពីនេះក្រុមការងារបានធ្វើជើងសិប្បនិម្មិតជូនលោកពូដើម្បីសំរួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។

លោក យ៉ាន់ ហេង ជាអតីតយោធិន ត្រូវជំលៀសទៅរស់នៅក្នុងជំរុំឯប្រទេសថៃ ហើយទទួលរងគ្រោះថ្នាក់ដោយជាន់មីន បាត់បង់ជើងម្ខាង ព្រមទាំងធ្វើអោយគាត់វង្វេងបាត់បង់ស្មារតី តែគាត់មិន ដែលបង្ករការភ័យខ្លាច រឺរំខានការរស់នៅអ្នកដទៃនោះទេ។ សព្វថ្ងៃគាត់រស់នៅក្នុងផ្ទះតូចមួយក្នុងភូមិក្បែរផ្ទះប្អូនស្រីរបស់គាត់ ហើយញាតិ្ត មិត្ត និងអ្នកជិតខាងមានក្តីអាណិតអាសូរ តែងតែយកអាសាគាត់ ដោយផ្តល់ជាចំណី អាហារអោយគាត់ហូបដោយការស្រលាញ់រាប់អាន៕

TOP NEWS: ក្រសួងសុខាភិបាលរកឃើញពលករខ្មែរមកពីប្រទេសថៃចំនួន ១០នាក់ថែមទៀតឆ្លងកូវីដ១៩ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

ចំនួនអ្នកទស្សនា: Views

 

ពលករខ្មែរទាំង១០នាក់ដែលឆ្លងជំងឺកូវីដ១៩ រួមមាន៖

១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៥៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

៦៖ ស្ត្រីជនជាតិខ្មែរអាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

៧៖ បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ០៧រូបខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

៨៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

៩៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

១០៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិនបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់ស្ត្រីទាំង ០៣រូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សម្រាប់ករណីជាសះស្បើយម្នាក់ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៣៦នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៣៨២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៥៤នាក់៕

សម្តេចតេជោ ហ៊ុន សែន ការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឡើងដោយមិនគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត (Video inside)

ចំនួនអ្នកទស្សនា: Views


  



(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលចិនចំនួន ១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលនឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម។

សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩។

មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់ បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

សម្តេចតេជោ បានបន្ថែមថា «យើងមិនអាចបន្តរង់ចាំបន្តទៀតបានទេ ដោយសារភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃនេះ ម្សិលមិញនេះមានការឆ្លងរហូតដល់ ១៥នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់ ១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះ សម្រាប់ការការពារ»។

បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែក។ បើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំបានដឹងថា មេដឹកនាំចិន បានចាក់តាំងពីខែតុលាឯណោះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «រហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាហ្វ្រិក។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ៕




ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ផ្តល់ឱកាសឱ្យកងយោធពលខេមរភូមិន្ទកសាងសមត្ថភាព

ចំនួនអ្នកទស្សនា: Views

 

ការថ្លែងបែបនេះរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផល បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះ មានអគារស្នាក់នៅរបស់សិក្ខាកាម និងអគារអាហារដ្ឋាន រួមទាំងអគារសំណង់បច្ចេកទេសឆត្រយោង ដែលទើបត្រូបានបញ្ចុះបឋមសិលាសាងសង់នេះ គឺជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅ​ជាកន្លែងហ្វឹក​ហ្វឺន ក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែលអង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការ​ដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេស​សម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។

ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេង ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះ គឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្មជាដើម។

លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយ។ ស្ថានភាពទូទៅក្នុងពិភពលោកបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះកងទ័ពមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។

លោកបានបន្តថា កងទ័ពត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាល​នៅក្នុង​អង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅ​ការងារ​របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ។

លោកឧត្តមសេនីយ៍ឯក ក៏បានអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោកអរគុណចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលបានជ្រោមជ្រែងក្នុងកិច្ចការកសាង​សមត្ថភាពកងទ័ពលើគ្រប់ផ្នែក ទាំងការកសាងហេដ្ឋាចរនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ។ ទាំងអស់នេះបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថិរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិក»៕


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ចំនួនអ្នកទស្សនា: Views



សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ 2021-01-15 11:19am (ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់​ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ ​ សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា​៖​ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើន​ជន្មាយុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជា​ប​ឋម ខ្ញុំ និងសហការី នៃកាក​​បាទ​​​ក្រហមកម្ពុជា សូមចូលរួមសម្តែងនូវ​​​អំណរ​សាទរប្រកបដោយក្តីសោមនស្ស​រីក​រាយ​ និងសូមជូននូវ​សព្ទ​សា​ធុ​កា​រ​ពរជ័យសិរីវឌ្ឍនមង្គល វិបុល​សុខមហា​ប្រសើរគ្រប់​ប្រការ ជូន​ សម្ដេច​ក្រឡាហោម ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី សូម​បាន​​ប្រកប​ដោយ​សុខភាព​ល្អបរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺថ្លា​វាងវៃ ចម្រើនជន្មាយុ​យឺន​យូរ ដើម្បីរួមចំណែក​ក្នុងការដឹកនាំសង្គមជាតិ មាតុភូមិ ឲ្យទទួល​បាន​នូវ​​​វឌ្ឍនភាព​ថ្មីៗ គួរជាទីមោទកភាព​បន្ត​បន្ទាប់​បន្ថែម​​​​​​​​ទៀត»។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ «ខ្ញុំសូមគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះ​វីរភាព​ឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ​ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី ដែល​ជានិច្ចកាល សម្តេចតែងបានបំពេញ​បេស​ក​កម្ម​​ចម្ប​ង​ៗ​ប្រកប​ដោយ​សក្តានុ​ព​ល លះបង់​​កម្លាំង​កាយ ចិត្ដ ឆន្ទៈ មនសិការ និងបទពិសោធន៍ ​​ក្នុងការដឹកនាំ​ស្ថាប័ន​ក្រសួ​ង​មហាផ្ទៃ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់ប្រភេទ ជា​ពិសេ​ស​​​​ទប់​ស្កា​ត់​បានឧបាយកលទុច្ចរិតដើម្បីផ្តួ​លរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ រួមទាំងអនុវត្តនីតិរដ្ឋ លិទ្ធិ​ប្រជា​ធិប​តេយ្យ រក្សា​បាន​សុវត្ថិភាពសង្គម របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ ទទួលបានជោគជ័យ​ត្រចះ​ត្រចង់​ជា​បន្តបន្ទាប់ ធានា​​​​​​​បាន​នូវមូលដ្ឋានសន្តិភាព ស្ថិរភាព ជាតិរឹងមាំ ក្រោម​ម្លប់ដ៏ត្រជាក់ នៃ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នា​​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា»។ ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

គ.ជ.ប៖ គ្មានភាគីណាមួយធ្វើឱ្យ គ.ជ.ប បោះបង់អំពើល្អ និងយុត្តិធម៌បំផុតចំពោះម្ចាស់ឆ្នោតបានទេ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ

ចំនួនអ្នកទស្សនា: Views

 


បើតាមលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានលើកឡើងថា បទពិសោធន៍របស់ គ.ជ.ប បានបង្ហាញឱ្យឃើញពីការពង្រឹងកិច្ចសហការល្អរវាង គ.ជ.ប និងភាគីពាក់ព័ន្ធ ដែលជាកត្តាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការរីកចម្រើន ព្រមទាំងការអភិវឌ្ឍ។

លោកបានបន្ថែមថា ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធអំពីការពិតជាក់ស្តែងដែលកើតមានក្នុងដំណើរការបោះឆ្នោត និងរបៀបនៃការគិតដើម្បីជៀសវាងឱ្យបានដាច់ខាតនូវការប្រកួតប្រជែងគ្នាដោយមិនស្មោះត្រង់ ដែលនាំឱ្យមានការបែកបាក់ជាតិ ការស្អប់ខ្ពើម និងការបំផ្លាញជាតិសាសន៍ខ្លួនឯងនៅក្នុងសង្គមខ្មែរទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតរៀងទៅ។

ទន្ទឹមនឹងនេះដែរ លោក សោម សូរីដា ក៏បានអះអាងថា ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប ក៏តែងតែបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការងារអប់រំអ្នកបោះឆ្នោត ពិសេសចំពោះយុវជនខ្មែរទូទាំងប្រទេស ឱ្យចេះគិតពិចារណាប្រកបដោយហេតុផលច្បាស់លាស់ អំពីសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោត សំដៅកសាងនូវអនាគតល្អ ដើម្បី សម្រេចជោគជ័យក្នុងគោលដៅរួម ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។

ក្នុងនាមជាអាជ្ញាកណ្ដាល គ.ជ.ប តែងតែបង្ហាញអំពីការបើកទឹកចិត្តយ៉ាងទូលំទូលាយបង្ហាញពីឆន្ទៈពិតប្រាកដ សម្រាប់អនាគតប្រទេសជាតិ ហើយការលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក៏គ្មានពណ៌សម្បុរនយោបាយក្នុងនោះដែរ គឺសុទ្ធតែគំនិត និងមេរៀនដើម្បីបំភ្លឺសាធារណមតិ ពិសេសសម្រាប់គ្រប់ភាគីពាក់ព័ន្ធប្រកាន់យក សំដៅកសាងប្រទេសឱ្យបានចៀសចាកផុតពីការស្អប់ខ្ពើមជាតិសាសន៍ឯង ដោយយកគ្នាជាសត្រូវស្លាប់រស់ ដែលខ្មែរធ្លាប់ភ្លក់រសជាតិរាប់ទសវត្សរ៍រួចមកហើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes