សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលក្រុង Seongnam របស់កូរ៉េ ពិចារណាចងសម្ព័ន្ធភាពរវាងខេត្តសង់ណាំ និងខេត្តណាមួយរបស់កម្ពុជា និងជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជា

ចំនួនអ្នកទស្សនា: Views



(កូរ៉េ)៖ លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា អភិបាលក្រុង Seongnam លោកស្រី Eun Su-mi ពិចារណាសម្ព័ន្ធមេត្រីភាព រវាងខេត្តសង់ណាំ ជាមួយខេត្តណាមួយរបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធលូបង្ហូរជាដើម។

បើតាមលោកការឱ្យដឹងថា របស់លោក ឡង់ ឌីម៉ង អភិបាលក្រុង Seongnam លោកស្រី Eun Su-mi គឺជាស្ត្រីជើងខ្លាំងមួយរូបដែលធ្លាប់ជាអ្នកតំណាងរាស្ត្រ និងជាស្ត្រីទីមួយដែលកាន់តំណែងជាអភិបាលក្រុងដំបូងគេ ដោយមានប្រវត្តិជាសកម្មជនតស៊ូដើម្បីសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិស្ត្រី សិទ្ធិជនអន្តោប្រវេសន៍ ព្រមទាំងមានជំនាញជាអ្នករៀបចំគោលនយោបាយសង្គមកិច្ច។

លោកស្រីនឹងខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីខ្មែរយើង ជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជាដែលនឹងសហការជាមួយមជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៌សង់ណាំ ក្នុងការជួយបង្ហាត់បង្រៀនស្រ្តីខ្មែរពីសីលធម៌ និងវិធីធ្វើម្ហូបខ្មែរ បង្រៀនភាសាខ្មែរដល់កូនខ្មែរកាត់កូរ៉េ។

លោកស្រី Eun Su-mi គឺជាស្ត្រីដែលមានភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ និងទន់ភ្លន់សុភាពរាបសារ បានអង្គុយស្ដាប់លោកបរិយាយពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ រវាងប្រជាជនយើងទាំងពីរ និងទទួលស្ដាប់នូវបញ្ហាប្រឈមផ្សេងទៀតដែលប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ រៀនសូត្រនៅកូរ៉េនេះជួបប្រទះ ដើម្បីរកដំណោះស្រាយឱ្យមានលក្ខណៈល្អប្រសើរឡើង យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាគ្មានសល់ចន្លោះ។

លោក ឡុង ឌីម៉ង បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងពីរនាក់បានឯកភាពទៅលើចំណុចពិភាក្សាទាំងអម្បាលម៉ានដែលខ្ញុំបានលើក ហើយលោកស្រីពិចារណាដោះស្រាយឆ្លើយតបក្នុងពេលឆាប់ៗ។

ទីក្រុងសង់ណាំ ជាក្រុងមួយដែលមានប្រជាជនមួយលាននាក់ ជាប់ទីក្រុងសេអ៊ូល និងសំបូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនរួមមាន Naver ជាដើម។ លោកស្រីបានឆ្លើយតបនឹងសំណើរបស់ខ្ញុំ ដោយសុំឱ្យនិស្សិតខ្មែរយើងបានចូលរួមធ្វើកម្មសិក្សាក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះ»៕

បញ្ជូនយោធាផ្កាយមួយ ដកកាំភ្លើងវាយក្បាលសន្ដិសុខបែកក្បាល នៅស្រុកអង្គស្នូល ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយត្រៀមបញ្ជូនទៅតុលាការនៅរសៀលនេះ

ចំនួនអ្នកទស្សនា: Views

 


(កណ្ដាល)៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកហូរឈាម ត្រូវបានបញ្ជូនពីអធិការដ្ឋាន នគរបាលស្រុកអង្គស្នូល ទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។

ភ្នាក់ងារ Fresh News ប្រចាំនៅខេត្តកណ្ដាល បានរាយការណ៍ឲ្យដឹងថា មន្ដ្រីយោធាផ្កាយមួយនោះ បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់។

គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។

តាមដំណើររឿង នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង។ នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរ ជនរងគ្រោះថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣០០០រៀល ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។

ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។

បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែឆ្នាំដដែល វេលាម៉ោង ១០ព្រឹកជនសង្ស័យបានណាត់ ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។

រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិចវិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមក វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។

ជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។

យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕

អភិបាលខេត្តពោធិ៍សាត់៖ ក្នុងអាណត្តិនេះ ផ្លូវទាំងអស់ក្នុងឃុំអូរសោម ស្រុកវាលវែង នឹងត្រូវស្ថាបនាដោយក្រាលកៅស៊ូ

ចំនួនអ្នកទស្សនា: Views

 

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំភូមិ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីណែនាំនិងដាក់ផែនការជុំវិញការងារដឹកនាំ ការងារបង្ការ និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ម៉ៅ ធនិន បានថ្លែងទៀតថា ស្របពេលដែលផ្លូវជាតិលេខ១០ ជាចំណងដៃដ៏អាមតៈរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កាជូន ប្រជាពលរដ្ឋក្នុងឃុំអូរសោម តាមរយៈផ្លូវដែលតភ្ជាប់ពីចំណុចអក្សរ T ក្នុងស្រុកសំឡូត ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅដល់ខេត្តកោះកុងនោះ លោកនឹងផ្តល់ជូនកាដូបន្ថែមថ្មីមួយទៀត ដោយស្ថាបនាតភ្ជាប់ផ្លូវពីទីប្រជុំជនឃុំអូរសោម ទៅបណ្តាភូមិនីមួយៗ ដែលមានចម្ងាយមិន លើសពី២៥គីឡូម៉ែត្រ។

លោក ម៉ៅ ធនិន បានឱ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋ មិនចូលរួមការពារថែរក្សាព្រៃធម្មជាតិទាំងនោះទេ នោះនឹងមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ជុំវិញសក្តានុពលធម្មជាតិ ដែលដូនតាបន្សល់ទុកមក។ ក្នុងន័យនេះក្នុងនាមជាអាជ្ញាធរ ត្រូវពិនិត្យ និងផ្តល់លទ្ធភាពជាក់ស្តែងលើដីដែលប្រជាពលរដ្ឋអាស្រ័យផល យូរណាស់មកហើយ ដោយឡែកដីដែលកាប់រានថ្មី ត្រូវរឹបអូសយកមកវិញទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

ជាមួយគ្នានោះ អាជ្ញាធរ ត្រូវពិនិត្យ និងកំណត់អត្តសញ្ញាណឱ្យច្បាស់ ចំពោះជនចំណាកស្រុកដែលចូលមកកាប់ទន្ទ្រានដីព្រៃ ក្នុងដែនសមត្ថកិច្ចការពារបរិស្ថាន ហើយប្រសិនបើមានប្រជាពលរដ្ឋក្នុងឃុំអូរសោម ចូលរួមក្នុងសកម្មភាពល្មើសច្បាប់ខាងលើសូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ បើពុំដូច្នោះទេនឹងប្រឈមមុខ ចំពោះផ្លូវច្បាប់។ ស្របពេលគ្នានោះអភិបាលខេត្តពោធិ៍សាត់ ក៏បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹង និងអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រីជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។

នៅក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន រួមដំណើរដោយលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងប្រតិភូផ្សេងទៀត បានបន្តចុះពិនិត្យការងារបង្កបង្កើនផលបន្លែសរីរាង្គ នៅកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព របស់ក្រុមហ៊ុន ឃុត ថាន់ដា ដែលមានផ្ទៃដីប្រមាណ ២០ហិកតា ស្ថិតក្នុងភូមិស្ទឹងតាចាន់លើ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

 

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នឹងត្រៀមចេញដំណើរនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករាខាងមុខនេះ»។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកស្រីបានគូសបញ្ជាក់ថា ដោយបច្ចុប្បន្ននេះ ប្រទេសនេប៉ាល់ កំពុងតែប្រឈមមុខខ្ពស់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះសម្ភារបរិក្ខាររបស់កម្ពុជាយើង នឹងចូលរួចចំណែកក្នុងការទប់ស្កាត់បានមួយចំណែកផងដែរ។

លោកស្រីបានបន្ដថា «សម្រាប់កម្ពុជា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្ដេចតេជោ ប្រទេសយើងបានគ្រប់គ្រងបានយ៉ាងទាន់ពេលវេលា ក្នុងការទប់ការស្កាត់រីករាលដាលទ្រង់ទ្រាធំ ក៏ប៉ុន្ដែ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង បន្ដគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារនានារបស់ក្រសួងសុខាភិបាល ខណៈដែលប្រទេសថៃ កំពុងតែមានការករណីឆ្លងថ្មីកាន់តែច្រើន។

សូមជម្រាបថា ជំនួយម៉ាស និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ គឺតំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

សូមរំលឹកថា នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជា បានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន។

ជំនួយសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

កម្ពុជាទទួលចំណូលជាង៤៨០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views

 

ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារអាមេរិក។

បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%។

ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន៣.១៣តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕


សម្តេចតេជោ ហ៊ុន សែន ចេញវាយកូនគោល ក្រោយខកខានជាងមួយខែ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារថា ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១នេះ សម្តេចបានចេញហាត់ប្រាណវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាងមួយខែមកហើយនោះ។

បើតាមសម្តេចតេជោ ការខកខានវាយកូនគោលជាងមួយខែ ព្រោះតែការមមាញឹកនឹងការងារ ជាពិសេសការគ្រប់គ្រងស្ថានការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ជាលើកដំបូង២៨វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខកខានវាយកូនគោលជាងមួយខែ ធ្វើឱ្យសម្តេចឡើងគីឡូ ៥គីឡូក្រាម គឺពី ៧៧គីឡូ ដល់៨២គីឡូ។

សូមបញ្ជាក់ថា សម្តេចតេជោ ជាមេដឹកនាំដែលចូលចិត្តកីឡាជាទីបំផុត។ បច្ចុប្បន្នកីឡាដែលសម្តេចចូលចិត្តបំផុត គឺការលេងកូនគោល។ ការលេងកីឡា បានធ្វើឱ្យសុខភាពសម្តេចនៅតែរឹងមាំទោះឈានចូលដល់វ័យជិត ៧០ឆ្នាំហើយក្តី។ ក្រៅតែពីជួយសុខភាពឱ្យរឹងមាំ ក៏បានជួយរំសាយនូវទម្ងន់ផ្លូវអារម្មណ៍ព្រោះការមមាញឹកនឹងការងារបម្រើជាតិប្រចាំថ្ងៃផងដែរ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes