សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រុមការងារខេត្តក្រចេះប្រជុំពិនិត្យសភាពការណ៍ការងារឆ្នាំ២០២០ និងលើកទិសដៅបន្ត សំដៅចូលរួមចំណែកយ៉ាងសកម្មអនុវត្តភារកិច្ចនយោបាយសម្រាប់ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views




(ក្រចេះ)៖ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ បានជួបប្រជុំគ្នាដើម្បីត្រួតពិនិត្យ វាយតម្លៃសភាពការណ៍ការងារឆ្នាំ២០២០ និងលើកទិសដៅបន្តអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២១ សំដៅរួមចំណែកយ៉ាងសកម្មជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងសម័យកាលនៃការរាតត្បាតកូវីដ១៩។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តនាថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកព្រឹទ្ធសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាអនុប្រធានក្រុមការងារខេត្ត ប្រធាន អនុប្រធានក្រុមការងារស្រុក ក្រុង ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ក្រុងទាំង៦ តំណាងយុវជន ព្រមទាំងមន្ត្រីមូលដ្ឋានជាមេឃុំ ចៅសង្កាត់ទាំង៤៧ សរុបមានអ្នកចូលរួមចំនួនប្រមាណ ៣០០នាក់។

អង្គប្រជុំបានពិនិត្យពិភាក្សាសភាពការណ៍ទូទៅ និងវាយតម្លៃខ្ពស់ចំពោះកំលាំងសាមគ្គី និងលទ្ធផលការងាររបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តក្រចេះសម្រេចបានកន្លងមក ដែលបានចូលរួមចំណែកនៅក្នុងសមិទ្ធផលជាស្នាដៃកសាងអភិវឌ្ឍសង្គមជាតិនៅទូទាំងប្រទេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០២០។

ចុងបញ្ចប់ អង្គប្រជុំបានឯកភាពខ្ពស់សំរួចឆន្ទះមោះមុតអនុវត្តភារកិច្ចនយោបាយឆ្នាំ២០២១ ដោយពុះពារជំនះរាល់ឧបសគ្គ ការលំបាក ពិសេសផលប៉ះពាល់ជាវិបត្តិបង្កឡើងដោយជម្ងឺកូវីដ១៩ សំដៅបន្តចូលរួមយ៉ាងសកម្មជម្រុញការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសុខសន្តិភាពរឹងមាំសម្រាប់ការអភិវឌ្ឍន៍ សម្រាប់វិបុលភាព និងសុខុមាលភាព របស់ប្រទេសជាតិ និងប្រជាជនកម្ពុជាយូរអង្វែងតរៀងទៅ៕

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖
 លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ដែលទើបតែបញ្ចប់ទៅនេះ អង្គភាពស៊ីម៉ាក់បានធ្វើការរំដោះផ្ទៃដីចាំការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩,២០០ហិចតា ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៣៩.២៤៩គ្រាប់។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២០ អង្គភាពស៊ីម៉ាក់ បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន ១៧ ៣៦៣លើក ស្មើនឹង៥៥៦ ២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១ ១៧៦ ៣១២នាក់។ ជាមួយគ្នានេះ ស៊ីម៉ាក់ បានគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម និងបញ្ចូលក្រមខណ្ឌ និងដាក់មន្ត្រីអង្គភាពឱ្យចូលនិវត្តន៍ចំនួន៤៩២នាក់។

លោក ហេង រតនា បានបញ្ជាក់ពីផែនការ ក្នុងឆ្នាំ២០២១ របស់អង្គភាពស៊ីម៉ាក់ នឹងរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនប្រមាណ ១១ ៣០០ ហិចតា និង រុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ ៤០ ០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥ ០០០ករណី។

លោកបន្តថា ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើក ផ្អែកលើផែនការយុទ្ធសាស្រ្ដរបស់អង្គភាពផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្រ្ដថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅ ក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។

ដើម្បីឆ្លើយតបតំរូវការប្រតិបតិ្តការ អង្គភាពស៊ីម៉ាក់នចាំបាច់ត្រូវធ្វើកំណែទំរង់ សំដៅពង្រឹងសមត្ថភាពក្រុម សម្ភារបំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្រ្ដចម្ការមីន/គ្រាប់ផងដែរ។ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីប្រតិបតិ្កការ អង្គភាពស៊ីម៉ាក់ប្រកាន់ទស្សនវិស័យជាមូលដ្ឋានចំនួន២ គឺ ស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតំរូវការខាងសេដ្ឋកិច្ចសង្គម នៃសហគមន៍រងការគំរាមកំហែង ដោយសារគ្រាប់មីន៕

កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារ ពីការនាំចេញស្រូវជិត៣លានតោន និងអង្ករជិត៧០ម៉ឺនតោន នៅឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ បើតាមទិន្នន័យរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា នៅឆ្នាំ២០២០ ដែលទើបកន្លងផុតទៅនេះ កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារ អាមេរិកពីការនាំចេញស្រូវជិត៣លានតោន និងអង្ករជិត៧០ម៉ឺនតោន។

លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១.៤០% ធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ ៨៤៦ ៦២០ដុល្លារអាមេរិក។ ដោយឡែកបរិមាណ នៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន គិតតម្លៃសរុបនៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក។

អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅគោលដៅចំនួន ៦០ ប្រទេស ក្នុងនោះប្រទេសចិនចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១.៩០% នៃការនាំចេញអង្ករសរុប, សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩.៥០% នៃការនាំចេញអង្ករសរុប, បណ្តាប្រទេសអាស៊ាន (៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២.៥៨% នៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត (២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង១៦.០២% នៃការនាំចេញអង្ករសរុប។ ចំណែកក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុមហ៊ុន។

សូមជម្រាបថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន ៣ ៤០៤ ១៣១ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ចំនួន ៣ ២៦៨ ៩៦៨ ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣,៣៤៥ តោន/ហិកតា។ បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន ១០ ៩៣៥ ៦១៨ តោន អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករ ចំនួន ៣ ៧៩០ ១៦៨ តោន៕

សាកលវិទ្យាល័យធនធានមនុស្ស បង្កើតប្រព័ន្ធចុះឈ្មោះចូលរៀនតាមអនឡាញ ដើម្បីផ្តល់ងាយស្រួលសម្រាប់សិស្ស និស្សិត

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត ក្នុងការចុះឈ្មោះចូលរៀន សាកលវិទ្យាល័យធនធានមនុស្ស បានបង្កើតប្រព័ន្ធចុះឈ្មោះចូលរៀន តាមអនឡាញ ឬតាមទូរស័ព្ទដៃ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្អូនៗនិស្សិតនិងអ្នកសិក្សា ដោយគ្រាន់តែបំពេញព័ត៌មានខ្លីៗងាយៗ តាមរយៈ https://register.hru.edu.kh ។

សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សាជួរមុខ មានសក្តានុពល និងកិត្យានុភាពល្បីល្បាញ បទពិសោធន៍បណ្តុះបណ្តាលជាង២២ឆ្នាំ ដោយផ្តោតលើ សមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ។

លក្ខណៈពិសេសរបស់សាកលវិទ្យាល័យរួមមាន អគារផ្ទាល់ខ្លួនធំស្កឹមស្កៃ ចំកណ្តាលរាជធានីភ្នំពេញ ប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចល្អ សាស្រ្តាចារ្យមានសមត្ថភាព វិជ្ជាជីវៈខ្ពស់ បង្រៀនតាមកម្មវិធីសិក្សាទំនើប(ប្អូនៗអាចជ្រើសរើសសិក្សាផ្ទាល់ និងតាមអនឡាញ) សម្ភាររូបវន្តនិងបរិក្ខា ទាន់សម័យ ប្រព័ន្ធធានាគុណភាព អប់រំច្បាស់លាស់ ផ្តល់សេវាសិក្សាល្អ និងឱកាសរកការងារដល់និស្សិត មានដៃគូអន្តរជាតិជាង១០០សាកលវិទ្យាល័យ។

និស្សិតសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស មានឱកាសទទួលបាន ការអប់រំប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព ការផ្លាស់ប្តូរអភិវឌ្ឍឥរិយាបថ និងបុគ្គលិកលក្ខណៈសម្បត្តិ ប្រកបដោយការទទួលខុសត្រូវ និងមានឧត្តមភាព សម្រាប់ទទួលយកឱកាសការងារ និងមុខរបរ ដោយជោគជ័យ។ អត្រានិស្សិតមានការងារធ្វើ៩៣%។

សូមទៅទស្សនា និងទទួលយកការប្រឹក្សាយោបល់ អំពីការជ្រើសរើសជំនាញ និងចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញឯកទេសដូចជា៖ គណនេយ្យ (Accounting) គ្រប់គ្រង(Management) ម៉ាឃិតធីង(Marketing) ធនាគារនិងហិរញ្ញវត្ថុ (Banking and Finance) សណ្ឋាគារនិងទេសចរណ៍(Hotel and Tourism) អប់រំភាសាអង់គ្លេស(Teaching English as a Foreign Language) ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង(English for Professional Communication) និងជំនាញច្រើនទៀត នៅសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហាមន្រ្តី ចាប់ពីថ្ងៃនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ ឬទូរស័ព្ទលេខ៖ ០៦៩ ៩២០ ០៩២ ០១២ ៩៧១ ៧១៦ និង ០៩៧ ៧៧ ៣៣ ៣៣៩។

ចូលរៀន៖ ឆ្នាំទី១ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១, សិក្សាបន្តឆ្នាំទី៣ ចូលរៀនថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១, បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ៕

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៃបញ្ហាការដ្ឋានអង្គរក្ស នៅបញ្ជាការដ្ឋានវឹកហ្វឺនអង្គរក្សភ្នំស្រង់ និងកងកម្លាំងទាំង៣ នៅតំបន់ប្រតិបត្តិការសឹករងខេត្ត

ចំនួនអ្នកទស្សនា: Views



(កំពង់ស្ពឺ)៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៅបញ្ជាការដ្ឋានវឹកហ្វឺនអង្គរក្សភ្នំស្រង់ និងកងកម្លាំងទាំង៣ នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៃបញ្ហាការដ្ឋានអង្គរក្សទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។

លោកអភិបាលក៏បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាតែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់។

នាឱកាសនោះផងដែរក្រុមការងារក៏បានដឹកនាំ យកសម្ភារមួយចំនួនជូនដល់ នាយទាហាន ពលទាហាន កម្មសិក្សាការី យោចារ្យ នៅបញ្ជាការដ្ឋានកងអង្គរក្ស រួមមាន៖ អង្ករ ៥តោន សាច់ជ្រូក២ក្បាល ស្មើនឹង២៣៥គក្រ ឆៃថាវ ៤០ គីឡូក្រាម ត្រសក់២០គីឡូក្រោម សណ្តែក១០គីឡូក្រាម ត្រប់១០គីឡូក្រាម ត្រឡាច១០គីឡូក្រាម ស្ពៃក្រញ៉ាញ់៣០គីឡូក្រាម មី១០០កេស ត្រីខ៥កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ អាវ១០០អាវ និងភួយ១០០។

នៅតំបន់ប្រតិបត្តិការសឹងរងខេត្តរួមមាន៖ មី១០០កេស ត្រីខ៥កេស ទឹកត្រី២០យួរទឹកស៊ីអ៊ីវ២០យួរ អាវ១០០អាវ និងភួយ១០០៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes