សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ”ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា យើងតែងបានលឺពាក្យមួយឃ្លាពោលថា៖ “ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណរៀងរាល់ឆ្នាំជាប្រចំារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាពដ៏ពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះ ហើយសូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងនៅមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកបញ្ជាក់ដែរថា ពេលនេះកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប មានករណីជាសះស្បើយយ៉ាងច្រើន មិនទាន់មានករណីស្លាប់ក្នុងប្រទេស ហើយក៏មិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩នៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតទូទាំងពិភពលោកនេះនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាកងឯកភាពទ័ព និងក្រសួង ស្ថាប័ននានា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាចំពោះការរីករាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិដោយបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា៕

ដោយ៖ កន ចំណាន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណទីបញ្ជាការរាជធានីភ្នំពេញ និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ជាបន្តបន្ទាប់។

ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាការប្រុងប្រយ័ត្នបន្ថែមពីលើវិធានការផ្សេងៗជាច្រើនទៀត តាមការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការរួមគ្នាប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១២នាក់៕



ថ្នាក់ដឹកនាំអាស៊ាន អរគុណមិត្តជប៉ុន ដែលគាំទ្រយ៉ាងសកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ថ្លែងអំណរគុណមិត្តជប៉ុន ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការបង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ»។

ការអរគុណនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៣ នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០។

ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល «អាស៊ាន-ជប៉ុន លើកទី ២៣» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News បាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈការគាំទ្រដល់បណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពក្នុងកម្រិតប្រទេស និងតំបន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើអាយុជីវិត និងលំនឹងជីវភាពរស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ដល់ប្រទេសជប៉ុនចំពោះ «គំនិតផ្តួចផ្តើមសុខាភិបាលជប៉ុន-អាស៊ាន» និង «គំនិតផ្តួចផ្តើមសុខភាព និងសុខុមាលភាពអាស៊ី» ព្រមទាំង បានថ្លែងអំណរគុណដល់មិត្តជប៉ុន ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការបង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ»។

ជាមួយគ្នានេះ, អង្គប្រជុំក៏បានពិភាក្សាអំពីអត្ថប្រយោជន៍ដ៏ធំធេង នៃគំនិតផ្តួចផ្តើមស្តីពី «ការពង្រីកភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព និងផលវិជ្ជមានទៅលើរបៀបវារៈអភិវឌ្ឍន៍តំបន់» ដែលនឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើម សំខាន់ផ្សេងៗទៀតរបស់អាស៊ាន-ជប៉ុន ជាអាទិ៍ ដូចជា «ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥» និង «ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)» ជាដើម ។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ផងដែរអំពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកា និងយន្តការអាស៊ាន រួមទាំងនៅក្នុងក្របខណ្ឌអាស៊ាន បូកបី (APT), ការចុះហត្ថលេខាលើ «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)», ការជួយគាំទ្រដល់ការរៀបចំផែនការការងារទី ៤ នៃ «គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ឆ្នាំ ២០២១-២០២៥ (IAI Work Plan IV)» ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលរួមមាន ដូចជា៖ «មូលនិធិជប៉ុនសម្រាប់សមាហរណកម្ម អាស៊ាន», «កិច្ចសន្ទនាអាស៊ាន-ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤» និង «បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASEAN Smart Cities Network- ASCN)» ជាដើម ។

ជាលទ្ធផល, ថ្នាក់ដឹកនាំបានធ្វើការកត់សម្គាល់អំពីសមិទ្ធផលធំធេង និង វឌ្ឍនភាពជាសារវ័ន្ត ដែលអាស៊ាន និងមិត្តជប៉ុន បានសម្រេចរួមគ្នា ដែលបានផ្តល់វិបុលភាពជូនប្រជាជននៃតំបន់ទាំងពីរ ។

កិច្ចប្រជុំកំពូលនេះ បានគាំទ្រ និងអនុម័តលើ៖

*ទី១៖ ការបើកដំណើរការ និងបន្តគាំទ្រមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ
*ទី២៖ ការប្តេជ្ញាគាំទ្រមជ្ឈភាព (ASEAN Centrality)និងអព្យាក្រឹតភាពរបស់អាស៊ាន
*ទី៣៖ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៣ ស្តីពីកិច្ចសហប្រតិបត្តិការលើចក្ខុវិស័យ អាស៊ាន ស្តីពីឥណ្ឌូ- ប៉ាស៊ីហ្វិក៕


ចំនួនអ្នកទស្សនា: Views

 

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែវិច្ឆិកាសម្រាប់២សប្តាហ៍លើកទី១ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ»។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕

 

ក្រសួង​អប់រំ​នៅតែ​បន្ត​រកឃើញ​អង្គភាព​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​១១ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​ចំនួន​២៤​គឺ​÷ គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៩ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០៤ និង​ក្លឹប​ហាត់​កីឡា​ចំនួន​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​អង្គភាព​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន​រយ​:​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង​គោលដៅ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។​

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០២០៖
២៤. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៩÷ សិស្ស​២​នាក់​បាន​ជួប​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
២៣. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៨÷ សិស្ស​២​នាក់​បាន​ជួប​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
២២. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៧÷ សិស្ស​៥​នាក់​បាន​ជួប​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
២១. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​៤÷ បុគ្គលិក​១​រូប​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
២០. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​៣÷ បុគ្គលិក​១​រូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០២០÷
១៩. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៦÷ សមាជិក​១​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៨. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​១​រូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៧. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៦. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៣÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៥. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

១៤. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​១÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១០÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០២០÷
១២. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
១១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៩÷ សិស្ស​៣​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០÷
១០. ក្លឹប​ហាត់​កីឡា​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​÷ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៩. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១÷ បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៨. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៨÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៧. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៧÷ សិស្ស​១​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០÷
៦. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៦÷ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៥. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៥÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០÷
៤. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៤÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៣÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​
២. គ្រឹះស្ថានសិក្សា​ឯកជន​ទី​២÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១÷ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា ប្រកបដោយ​សុក្រឹតភាព​៕ ដោយ​៖ គង់ សិរី​រ័ត្ន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


អាជ្ញាធរ​ខេត្តសៀមរាប​ជំ​រុញឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរ​ឱ្យបាន​ល្អ ខណៈ​ទីតាំង​មណ្ឌល​កម្សាន្ត​នានា​ក្នុង​ខេត្តសៀមរាប​ត្រូវបាន​បិទ​បណ្តោះអាសន្ន

ចំនួនអ្នកទស្សនា: Views


AKP សៀមរាប ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០–

​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ទាំងអស់​នៅក្នុង​ខេត្តសៀមរាប មក​ណែនាំ​បន្ថែម អំពី​ការបិទជា​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែងថា កី​វិដ​-១៩​នៅតែ​តាម​យាយី​និង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​។ នៅក្នុង​ព្រឹត្តិ ការណ៍ ០៣ វិច្ឆិកា បានធ្វើឱ្យ​ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ឆ្លង​កូ​វីដ​-១៩ ដែល​ត្រូវឱ្យ​យើងទាំងអស់គ្នា​ចូល​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩ ជាពិសេស​គឺ​ការ​រាលដាល​ចូលក្នុង​សហគមន៍​។ នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ អាជ្ញាធរខេត្ត​បានសម្រេច​បន្ត​បិទ​ជា​បណ្តោះអាសន្ន​អាជីវកម្ម KTV ក្លិប​កម្សាន្ត​ខារ៉ាអូខេ រង្គសាល ឌី​ស្តូ​តែ​ក និង​បៀរហ្គាឌិន តាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល ហើយ​បើ​ម្ចាស់​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​មួយណា​មិន​គោរ​តាម នឹងត្រូវ​អនុវត្តន៍​តា​ម​ច្បាប់​។ ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន គឺ​មិនទាន់​ត្រូវបាន​បិទ​ទេ តែ​លោក​បាន​ជំ​រុញឱ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់ ត្រូវ​បន្ត​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរ ដែល​រួមមាន​៖ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ អាល់កុល​ជាប្រចាំ ,​ការរក្សា​គម្លាត​សុវត្ថិភាព​, ត្រូវ​វាស់​កម្តៅ​រាល់​អ្នកចេញ​-​ចូល​របស់​ភ្ញៀវ បុគ្គលិក​ត្រូវ​ពាក់​ម៉ាស និង​វិធាន​ការណែនាំ​សំខាន់ៗ​មួយចំនួនទៀត​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​ដែលមាន​មន្ទីរ​ទេសចរណ៍ មន្ទីរ​សុខាភិបាល រួមជាមួយ​មន្ត្រីនគរបាល​ជាដើម គឺ​នឹង​ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​ម​ជ្ឈ មណ្ឌល​កម្សាន្ត ដើម្បី​បានដឹងថា បាន​បិទ​ហើយ​ឬ នៅ ចំណែក​នៅ​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ សណ្ឋាគារ ក៏​មន្ត្រី​ជំនាញ​តាមដាន​ផងដែរ​ថា តើ​បាន​អនុវត្តន៍​វិធានការ​សុវត្ថិភាព​ទេសចរ​បាន​ត្រឹមត្រូវ ឬ​អត់​? ៕ ដោយ​៖ ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​ 

​

រាជរដ្ឋាភិបាល​ផ្តល់​ស្រូវពូជ ១០​តោន ជូន​ដល់​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់

ចំនួនអ្នកទស្សនា: Views



AKP សៀមរាប ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ពូជស្រូវ​សែន​ក្រអូប និង​OM៥៤.៥១ ចំនួន​១០​តោន ត្រូវបាន​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​អាជ្ញាធរ​ដែនដី បាន​ដឹក​យកទៅ​ចែកជូន​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០០​គ្រួសារ មកពី​៣​ឃុំ ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ទីតាំង​ចែក​ពូជស្រូវ​នោះ​ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាលាឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ១០០​គីឡូក្រាម​។​

​ក្នុង​ពិធី​ចែក​ស្រូវពូជ​នោះ ឯកឧត្តម នាក់ ណេ​រ៉ុ​ន បាន​មានប្រសាសន៍ថា ស្រូវពូជ​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​សម្ដែង​ការព្រួយបារម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងអស់​។​ឯក​ឧ​ត្ត ម​បាន​បញ្ជាក់ថា កន្លែង​ខ្លះ​សម្ដេច​បាន​ចុះទៅ​ផ្ទាល់ និង​កន្លែង​ខ្លះទៀត​សម្ដេច​បាន​ចាត់តាំង​ឱ្យ​ក្រុមការងារ​របស់​សម្ដេច និង​ឱ្យ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ជួយសង្គ្រោះ​និង​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះទឹកជំនន់ ថែមទាំង​បានផ្ដល់​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំបាន​ដឹងឮ​ពី​អាជ្ញាធរ​នោះឡើយ​។

​ឯកឧត្តម នាក់ ណេ​រ៉ុ​ន ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​សន្តិសុខ​ស្បៀងអាហារ ជូន​ប្រជាជន​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់​ផងដែរ​។
​ឯកឧត្តម​ក៏បាន​សំណូមពរ និង​ណែនាំ​ដល់​ប្រជាកសិករ​ទាំងអស់ សូម​យក​ពូជស្រូវ​ទាំងនេះ​ទៅ​បង្កបង្កើនផល​ក្នុងការ​ស្តារឡើងវិញ និង​សូម​បងប្អូន​ត្រូវ​មានការ​អធ្យាស្រ័យ​ឱ្យ​គ្នា ក្នុងការ​ចែករំលែក​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​បងប្អូន​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា ការខូចខាត​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់​នេះ មាន​ចំនួន​៤​ឃុំ ស្មើ​៩​ភូមិ មាន​២៥៦​គ្រួសារ លើ​ផ្ទៃដី​២១០​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន​២០​ហិកតា​។ លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅ​ទូទាំង​ខេត្តសៀមរាប​មាន​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ចំនួន ១៨៦.៣០០​ហិកតា ក្នុងនោះ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​សរុប ១២.៨៨៣​ហិកតា លើ​៩​ក្រុង​.​ស្រុក មាន​ប្រជាកសិករ​រងគ្រោះ ១១.១៣១​គ្រួសារ និង​ខូចខាត​ស្រូវប្រាំង​សរុប​២០៣​ហិកតា ស្មើ​៤១៤​គ្រួសារ​៕ ដោយ​៖​ហង្ស សៀក សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


​

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes