សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចតេជោ ចូលរួមអបអរសាទរខួបទី១៧ នៃការដាក់ “របាំព្រះរាជទ្រព្យ” ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ចំនួនអ្នកទស្សនា: Views

APP ភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួបទី១៧ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

សម្តេចតេជោបានលើកឡើងថា ថ្ងៃទី៧ ខែវិច្ឆិកានេះ គឺជាខួបទី១៧ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ”គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។

គួរម្លឹកផងដែរថា “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។

របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។

របាំនេះ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ៕ដោយ៖ កន ចំណាន

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២»

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០»។

សិក្ខាសាលាថ្នាក់ជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលប្រមាណជាង២០០រូបផងដែរ។

គួរជម្រាបថា សិក្ខាសាលាថ្នាក់ជាតិស្ដីពី ការពិគ្រោះយោបល់លើសេចក្ដីព្រាង «ឯកសារទស្សនទាន» សម្រាប់កំណត់អំពីចក្ខុវិស័យនានាពាក់ព័ន្ធនឹង កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)៕


ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន៖

* គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថារដ្ឋមន្ត្រីការបទេសហុងគ្រី មានឆ្លងកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។

ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

* គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។

* បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ ថ្ងៃ សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល

* គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន៕


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ស្ថិត​ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ជាពិសេស​លើវិស័យកម្មសិទ្ធិបញ្ញា

ចំនួនអ្នកទស្សនា: Views

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងកម្ពុជា និងសិង្ហបុរី ស្ថិតនៅ​ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ជាពិសេស​ផ្នែកឧស្សាហ​កម្ម​ និងលើវិស័យកម្មសិទ្ធិបញ្ញាទាក់ទងនឹងកិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកប្រកាសនីយ​បត្រ​តក្ក​កម្ម (Patent Cooperation) ដែលជាជំហ៊ានដំបូង អាចឱ្យ​កម្ពុជាទទួលការចាប់​អារម្មណ៍ពី​បណ្តា​​ប្រទេសធំៗជាបន្តបន្ទាប់។ ការលើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតនេះ ក្នុង​ជំនួបជាមួយឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដើម្បី​សម្តែង​ការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិការទូត រយៈពេល០៤ ឆ្នាំ នៅកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ​ក្រសួង​ឧស្សាហកម្ម។
​
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និង វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Tan Keng Siong នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទំនាក់​ទំនងជាមួយក្រសួងឧស្សាហកម្ម ជាពិសេស​លើវិស័យកម្មសិទ្ធិបញ្ញា ទាក់ទងកិច្ចសហប្រតិ​បត្តិ​ការ​ផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) អាចឱ្យ​កម្ពុជាទទួលការចាប់អារម្មណ៍ពីបណ្តា​ប្រទេសធំៗ​ជាបន្ត​បន្ទាប់ ហើយឈានទៅចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់​គ្នារួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ សហគមន៍អឺរ៉ុប និងថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ។
​
ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលទើប​ចប់អាណត្តិបានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មកាទូត​ដ៏ជោគជ័យ​នៅកម្ពុជា និងលទ្ធផលផ្លែផ្កានៃទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះការប្តូរ​ឈ្មោះ​ក្រសួងឧស្សាហកម្ម ដោយបានបន្ថែមមុខងារនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុងនោះ ដែលជាវិស័យដ៏មានសារៈសំខាន់ ក្នុងបរិបទនៃបដិវត្តន៍​ឧស្សាហ​កម្ម​ជំនាន់ទី៤។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម សេដ្ឋកិច្ចនៃ​ប្រទេសទាំងពីរ​កម្ពុជា និងសិង្ហបុរី កំពុងមានដំណើរការល្អប្រសើរ បើទោះបីកំពុង​ជួប​វិបត្តិកូវីដ១៩ ក៏ដោយ ព្រមទាំង​បាន​បង្ហាញនូវជំហរសហការគាំទ្រ និងជំរុញការអភិវឌ្ឍ​បន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យទើបបញ្ចូល​ថ្មីរបស់ក្រសួង៕

ដោយ ឡុង ស៊ីវ៉ាន់

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ជំ​រុញឱ្យ​ក្រុមការងារ​ផ្នែក​វិស័យ​វាស់វែង​ដីធ្លី​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views



AKP កំពង់ឆ្នាំង ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០–
​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​៤​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកផុស រៀបចំ​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​
​ពិធី​នេះ​ក្រោម​វត្តមាន​លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត និង​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលស្រុក និង​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ដី ជាច្រើន​នាក់​ទៀត​។​

​លោក លី សុភា បានឱ្យដឹងថា ក្រោយពី​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការប្រកាស​តំបន់​វិនិច្ឆ័យ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ​តាំងក្រសាំង រួចមក មន្ទីរ​បាន​បង្កើត​ក្រុមការងារ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចុះ​ធ្វើការ​វាស់វែង និង​បំពេញ​ទម្រង់​បែបបទ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​
​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការ​សាក សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​លោក​តែងតែ​គិតគូរ​ពី សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង និន្នាការ​នយោបាយ​ឡើយ ។​
​
​លោក​បាន​មានប្រសាសន៍​បន្តថា ការបិទ​ផ្សាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ពេលនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ឱ្យ​បងប្អូន​ធ្វើការ​ផ្ទៀងផ្ទាត់​នូវ​ឈ្មោះ រូបរាង​បញ្ជី​ក្បាលដី ហើយ​ការបិទ​ផ្សាយ​ពេលនេះ​មាន​រយៈពេល​១៥​ថ្ងៃ ដោយ​មិន​គិតពី​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ​ឡើយ ។ ដើម្បីឱ្យ​ដំណើរការ​ពិនិត្យ​ទិន្នន័យ​កាន់តែ​លឿន​សូម​បងប្អូន​យក​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ដូចជា ប័ណ្ណ​សម្គាល់​ក្បាលដី​ចេញ​ដោយ​ក្រុម​គ្រប់គ្រង​នៅ​តំបន់​វិនិច្ឆ័យ អត្ត​សញ្ញា ណ​ប័ណ្ណ និង​សៀវភៅ​គ្រួសារ​មកជា​មួយ ប្រសិនបើ​ការពិនិត្យ​ទៅ​មាន​ការខុស​ឈ្មោះ ឬ​រូបរាង​ក្បាលដី អាចមាន​សិទ្ធិ​ប្តឹងតវ៉ា កែតម្រូវ​ក្នុង​រយៈពេល​នៃ​ការបិទ​ផ្សាយ​របស់​ក្រុមការងារ​ដែល​នៅ​ប្រចាំការ​ទីនោះ​ស្រាប់ ។
​លោក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ និង​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ កុំឱ្យ​កើត​ក្នុង​គ្រួសារ និង នៅក្នុង​សហគមន៍​របស់​យើង​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ពី​ការគ្រប់គ្រង​តំបន់​វិនិច្ឆ័យ ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​តាំងក្រសាំង ដោយបាន​កំណត់​ព្រំ និង​វិនិច្ឆ័យ​ភូមិ សរុប​មាន​ចំនួន ១.៥៣៤ ក្បាលដី ក្នុងនោះ​ដី​កសិកម្ម​ចំនួន ១.៤២២​ក្បាលដី ដី​លំនៅឋាន​ចំនួន ១០៩​ក្បាលដី ក្រៅពីនោះ​មាន​ទីតាំង​លើកលែង​ដូចជា ដី​ទួល​កប់ខ្មោច ដី​ទួល​អ្នកតា និង​ដី​សាលាឆទាន ជាដើម​៕ ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


កិច្ចប្រជុំ​បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​

ចំនួនអ្នកទស្សនា: Views

AKP សៀមរាប ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០–

​នៅ​រសៀល​ថ្ងៃ​៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ របស់​ធនាគារពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម ងី ច័​ន្ទ្រ ផល រដ្ឋលេខា​ធិ​ក​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​ថ្នាក់ជាតិ​។​

​កិច្ច​ប្រ​ប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​នាយក​គម្រោង​លាភ​ក្រសួងមហាផ្ទៃ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក លោកស្រី​តំណាង​ក្រុមការងារ​ធនាគារពិភពលោក តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ព្រមទាំង​មន្ត្រី​អនុវត្តន៍​គម្រោង​លាភ​គ្រប់​សមាសភាគ​ផងដែរ​។
​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជម្រាប​ដល់​ក្រុមការងារ​របស់​ធនាគា​រ​ពិភពលោក អំពី​គម្រោង​លាភ​បាន​អនុវត្តន៍​ការងារ​ស្របទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​សមាជិក​របស់​គ​ម្រោ​ង​នៅតាម​មូលដ្ឋាន​បាន​ខិតខំ​ក្នុងការ​អនុវត្ត​ទៅតាម​ការបង្ហាត់បង្រៀន​របស់​មន្ត្រី​ជំនាញ​របស់​គម្រោង​។ ជាមួយនឹង​លទ្ធផល​ទាំងនេះ យើង​ក៏​ជួប​នូវ​ផល​លំបាក​ផងដែរ អំពី​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​គម្រោង​យើង​អនុ​វត្តមាន​ភាពយឺតយ៉ាវ​បន្តិច​។​

​ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជំរុញ​ដល់​ក្រុមការងារ ត្រូវ​បន្ត​អនុវត្តន៍​ការងារ​របស់​គម្រោង​លាភ ឱ្យបាន​ទៅតាម​ផែន​ការដែល​គ្រោងទុក ។ ព្រោះថា គម្រោង​លាភ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​។ ម្យ៉ាងវិញទៀត ក្រុមការងារ​ទាំងអស់​ត្រូវ​ជំរុញ​ដល់​ប្រជាពលរដ្ឋ ដែលជា​សមាជិក​របស់​គម្រោង​ត្រូវ​បន្ត​អនុវត្តន៍​ការងារ​ដែល​យើង​បាន​បណ្តុះបណ្តាល​បន្តទៀត ទោះបីជា​គម្រោង​យើង​ចប់​ក៏ដោយ ចៀសវាង​គម្រោង​លាភ​ចប់ ប្រជាពលរដ្ឋ​ក៏​រំសាយ​តាម​គម្រោង​ដែរ​នោះទេ​។ ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជំរុញ​ដល់​ក្រុមការងារ​ទាំងអស់​ត្រូវ ជំរុញ​ល្បឿន​ការងារ​ឱ្យបាន​លឿន​ជាង​មុន ត្រូវ​ចុះទៅ​ពិនិត្យមើល​ដល់ទី​តាំង​និ ង​គោលដៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង និង​ច្បាស់លាស់​មិនអាច​ធ្វេសប្រហែស​បានឡើយ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ជួបប្រទះ​នៅ​វិបត្តិ​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​ផងដែរ​៕​ដោយ​៖​

 


សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​កម្ពុជា​ផ្តល់​អំណោយ ជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កណ្តាលស្ទឹង​

ចំនួនអ្នកទស្សនា: Views


(​កណ្តាលស្ទឹង​)៖ សមាគម​សម្ព​ន្ធ័​ចិន នៅ​កម្ពុជា ដឹកនាំ​ដោយ លោក​ឧកញ៉ា ដួង​តិច អនុប្រធាន​សមាគម និង​ជា​ប្រធាន​ក្រុមយុវជន របស់​សមាគម​សម្ព​ន្ធ័​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​នាំ​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៥០០​គ្រួសារ មកពី​១៨​ឃុំ ក្នុងស្រុក​កណ្ដាលស្ទឹង ដែល​បានរៀបចំ​ធ្វើឡើង នៅ​បរិវេណ អាហា​រដ្ឋា​ន​ភូមិ​ត្នោត ស្ថិតនៅ​ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង កាលពី​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​នេះ ក្រោម​វត្តមាន​ឯកឧត្តម នៃ​ចារី អភិបាលរង ខេត្តកណ្តាល​។

​លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្ដាលស្ទឹង បានឱ្យដឹងថា​៖ ជំនន់​លិច​នេះ ខេត្តកណ្តាល ទទួល​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ពី​ស្ថានីយ៍​ពាម​ឃ្លៃ និង​ទំនប់​រលាំង​ជ្រៃ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ហេតុនេះហើយ ទើប​ធ្វើអោយ​កំពស់​ទឹក​ទំនប់​៧​មករា ក្នុង​ខេត្តកណ្ដាល ឡើង​ហួស​ពី​កម្រិត​ប្រកាស​អ​សន្ន ស្ថានភាព​នេះ​បណ្ដាលអោយ​ទំនប់​សណ្ដរ​ប៉ែក​ខាងត្បូង​បណ្ដោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ស្ពានថ្ម នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​ទ្រទ្រង់​ក្នុង កម្រិត​កំពស់​នេះ​បាន ទើប​បណ្ដាលអោយ ជន់​លិច​ប៉ះពាល់​ក្រុង ស្រុក ចំនួន​០៣ រួមមាន​ស្រុក​កណ្ដាលស្ទឹង ស្រុក​អង្ក​ស្នួល និង​ក្រុង​តាខ្មៅ ។ មានប្រសាសន៍​នា​កាស​នោះ លោក ឧកញ៉ា ដួង តិច​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ទឹក​ស្រក ត្រូវអនុវត្ត វិធាន របស់​ក្រសួងសុខាភិបាល ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ ស្អាត ផឹក​ស្អាត ហូប​ស្អាត​ប្រកបដោយ​អនាម័យ ជាពិសេស​ការហូប​ទឹកស្អាត ឬ​ផឹកទឹក​ដាំ​ពុះ​ដើម្បី​គេច​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​

​អំណោយ​ដែល​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​នាពេលនេះ មាន​ចំនួន​៥០០​គ្រួសារ ដែល​គ្រួសារ​និ​មួយៗ ទទួលបាន អង្ករ​២៥ គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ អំបិល​២​កញ្ចប់ ទឹក​សុទ្ធ​១​កេស កន្ទេល​១ ខ្នើយ​២ មុង​១ ភួយ​២ ក្រ​ម៉ា​១​និង​ថវិកា មួយចំនួន​។ ដោយឡែក​លោក ជុន វណ្ណ​នុត និង​លោកស្រី វុ​ធ សុជា​តី ម្ចាស់​អាហា​រដ្ឋា​ន​ភូមិ​ត្នោត បានផ្ដល់​ទីតាំង និង​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​៥.០០០ ០០០៛ សម្រាប់​ឧបត្ថម្ភ​ជូន​គ្រួសា​រងគ្រោះ​ចំនួន ៥០០​គ្រួសារ នេះ​ផងដែរ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

   


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ប្រទេសហុងគ្រី អញ្ជេីញជាអធិបតី ពិធីសម្ពោធជាផ្លូវការការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម ភីធ័រ ហ្សីជីតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី អញ្ជេីញជា​អធិបតី ក្នុងពិធី​សម្ពោធជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ខណៈឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី អញ្ជើញមក​ទស្សនកិច្ចផ្លូវការរយៈពេល០១ថ្ងៃ នៅកម្ពុជា។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes