សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលចប់បេសកកម្មកាទូត

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តមពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានបន្ថែមទៀតថា ឯកឧត្តមពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ត ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមកន្លងមកនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕ ដោយ៖ កន ចំណាន

កងទ័ពមួកខៀវកម្ពុជា ៤២នាក់ ជាកងទ័ពចុងក្រោយនៅប្រទេសម៉ាលី ធ្វើមាតុភូមិមកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្ម

ចំនួនអ្នកទស្សនា: Views

 

ពិធីទទួលកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ត្រូវបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

នៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ-១៩ ជាសកលនេះ មានកងទ័ពមួកខៀវកម្ពុជា ចំនួន៣០០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនក្រោមឆត្រអង្គការសហប្រជាជាតិ ពីប្រទេសម៉ាលី ចំនួន០៣លើក និងប្រទេសស៊ូដង់ខាងត្បូងចំនួន ១លើក ដែលបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព។

បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងកម្ទេចគ្រឿងផ្ទុះ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធាន សុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ ជូនដល់កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ២៣១ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទាំង ៤២នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិនឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះ គឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូច្នេះ សូមកងទ័ពដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យដែលកំពុងតែប្រចាំការនៅកន្លែងធ្វើចត្តាឡីស័ក នៅទៅនោះជាដើម។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ៤។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ៧,១២៣នាក់ ក្នុងនោះមានស្រ្តីចំនួនជិត ៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕


ទោះវិស័យទេសចរណ៍ជួបបញ្ហាដោយសារកូវីដ១៩, សណ្ឋាគារលំដាប់ផ្កាយ៣ កម្ពស់១២ជាន់ដ៏ប្រណីតថ្មីមួយ បើកដំណើរនៅទីក្រុងកោះពេជ្រ !

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សណ្ឋាគារ CA & SA ដែលជាសណ្ឋាគារលំដាប់ផ្កាយ៣ដ៏ប្រណីតថ្មីមួយ បានបើកដំណើរនៅទីក្រុងកោះពេជ្រ ទីក្រុងដ៏ស៊ីវិល័យជាមួយនឹងសេវាកម្មចម្រុះ និងសម្បូរបែបសំរាប់អតិថិជនជាតិ និងអន្តរជាតិ។

លោក លី ឈុនឡុង នាយកប្រតិបត្តិក្រុមហ៊ុន ចៅជី គ្រុប ដែលបានវិនិយោគសណ្ឋាគារនេះ បានថ្លែងឲ្យដឹងថា សណ្ឋាគារនេះមានកម្ពស់១២ជាន់ និងមាន១៥០បន្ទប់ មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សណ្ឋាគារនេះ បានបើកសម្ពោធ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងមានបញ្ចុះតម្លៃ៤០ភាគរយ និងមានអាហារពេលព្រឹក ដោយឥតគិតថ្លៃដល់អតិថិជន។

ចំណុចពិសេសរបស់សណ្ឋាគារនេះ គឺមានទីតាំងស្ថិតនៅលើផ្លូវ អេលីត ថោន កែងជាមួយផ្លូវ La Seine និងផ្លូវសុភមង្គល នៅកណ្តាលទីក្រុងកោះពេជ្រ ហើយជាទីតាំងមួយព័ទ្ធជុំវិញដោយទឹក ដែលផ្តល់បរិយាកាសល្អសំរាប់ការកំសាន្ត និងលំហែរ ជាមួយគ្នានេះ អ្នកវិនិយោគក៏បានគិតគូរពីចំណតរថយន្ត ដែលសណ្ឋាគារនេះ មានចំណតយានយន្តគ្រប់គ្រាន់ទាំងលើដី និងក្រោមដី។

សណ្ឋាគារមានប្រភេទបន្ទប់ Studio បន្ទប់គេងគ្រែ១ បន្ទាប់គេងគ្រែ២ និងបន្ទប់ Delux King ដែលមានទំហំធំ និងការតុបតែងខាងមានលក្ខណៈពិសេស សម្រាប់អ្នកស្នាក់នៅ។

លោក លី ឈុនឡុង បានបន្តឲ្យដឹងទៀតថា «យើងគិតថា សណ្ឋាគាររបស់យើងជា សណ្ឋាគារដែលមានការសម្រិតសម្រាំង ការឌីហ្សាញ ការតុបតែងថ្មី សម្ភារថ្មី និងផ្តល់សេវាកម្មល្អដល់អ្នកស្នាក់នៅ និងអាហារ ដែលចម្អិនដោយចុងភៅដ៏ល្បីឈ្មោះ មកពីប្រទេសចិន ហើយអាហារពេលបែបចិន មានដូចជាទឹកសណ្តែក នំបាវ មីសាច់ មីខគោ បបរ និងបបរពងទាខ្មៅជាដើម ដែលទាំងនេះជាអាហារសុខភាព ហើយយើងនឹងមាន Manu សម្រាប់ភ្ញៀវជ្រើសរើស»។

លោកបានឱ្យដឹងថា តម្លៃស្នាក់នៅជាតម្លៃដែលពិសេស សម្រាប់អគារមានទីតាំងនៅកោះពេជ្រ ហើយយើងបានបញ្ចុះតម្លៃ៤០ភាគរយជូនអតិថិជន ហើយបន្ទាប់ពីបញ្ចុះតម្លៃរួច តម្លៃស្នាក់នៅត្រឹមតែ៣០ដុល្លារឡើងទៅ។

លោកថា «យើងក៏ផ្តល់សេវាកម្មស្នាក់នៅ ដែលមានរយៈពេលចាប់ពី៣ម៉ោង សម្រាប់គូស្នេហ៍ផងដែរ»។

លោក លី ឈុនឡុង បានថ្លែងថា «យើងគិតថាសក្តានុពលនៃកន្លែងស្នាក់នៅ ក្នុងទីក្រុងកោះពេជ្រ គឺទីប្រជុំ និងមានភាពសម្បូរបែប ហើយនៅជុំវិញតំបន់នេះ មានដូចជា AEON កាស៊ីណូ Naga និងភោជនីយដ្ឋានជាច្រើន»៕


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយសាលារាជធានីភ្នំពេញ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ជូនពលរដ្ឋនៅខណ្ឌដង្កោ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសហការជាមួយសាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីសុខភាពរស់ប្រចាំថ្ងៃបន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងចែកឃីត ដល់សហគមន៍ក្រីក្រ ចំនួន១កន្លែង គឺភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សរុប៣២០ខ្នងផ្ទះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន៦៥នាក់ បានចុះអប់រំសុខភាពដូចជា៖ ជំងឺរាគរូស ជំងឺគ្រុនឈាម និងវិធីបង្ការជំងឺផ្សេងៗ ដល់សហគមន៍ក្រីក្រ ក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៣២០កញ្ចប់ និងអង្ករចំនួន ១០គីឡូក្រាម ក្នុងមួយគ្រួសារ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត៕


បង្ក្រាបទីតាំងស្តុកឈើ ២ទីតាំងផ្សេងគ្នា ដកហូតឈើ២១ដុំ ដែលឈ្មួញបម្រុងនាំទៅវៀតណាម នៅស្រុកអណ្តូងមាស ខេត្តរតនគិរី

ចំនួនអ្នកទស្សនា: Views

 


បើតាមកម្លាំងដែលចុះប្រតិបត្តិការ ប្រាប់ឱ្យដឹងថា គំនរឈើទីតាំងទី១ រឹបអូសបានចំនួន១១ដុំ ស្ថិតក្នុងភូមិម៉ុយ និងទីតាំងទី២ រឹបអូសឈើបានចំនួន១០ដុំ ស្ថិតក្នុងភូមិកេត (ឃុំញ៉ាងស្រុកអណ្តូងមាស)។

ប្រភពព័ត៌មានខាងលើបន្តថា ចំនួនឈើសរុប២១ដុំនេះ បានធ្វើការវាស់វែងនៅកន្លែងជាក់ស្តែងមានចំនួន៦.៧២០ម៉ែត្រគូប។

បច្ចុប្បន្នវត្ថុតាងឈើខាងលើនេះត្រូវបានកម្លាំងចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ចែងតាមច្បាប់ស្តីពីព្រៃឈើ។ទោះបីគណបញ្ជាការឯកភាពខេត្តរតនគិរីរឹតបណ្តឹងការដឹកជញ្ជូនឈើខុសច្បាប់គ្រប់រូបភាពយ៉ាងណាក៏ដោយនៅតែមានក្រុមឈ្មួញឈើលបលួចធ្វើសកម្មភាពដោយពុំខ្លាចច្បាប់នោះទេ។

សូមបញ្ជាក់ថាកាល ពីប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្តាញសង្គម Facebook មួយចំនួនយករូបភាពម៉ូតូដឹកឈើដូចហែរកឋិនទៅប្រទេសវៀតណាមនោះ ទើបលោក ថង សាវុន បានបញ្ជាកម្លាំងចុះត្រួតពិនិត្យជាក់ស្តែងក្នុងភូមិសាស្ត្រខាងលើបានធ្វើការរឹបអូសឈើចំនួន២១ដុំ ស្មើនឹង៦.៧២០ម៉ែត្រគូប តែមិនប្រទះឃើញសកម្មភាពដូចបណ្តាញសង្គម Facebook បង្ហោះនោះទេ៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes