សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

លោកស្រី ទ្រី ដាណា និងស្វាមី នាំយកអំណោយសរុបជាង១ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចំនួនអ្នកទស្សនា: Views

 

អំណោយដែលលោកស្រី និងស្វាមី យកមកប្រគល់ជូន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះ ដោយទឹកជំនន់ នាពេលនេះរួមមាន អង្ករ ចំនួន១០តោន, ត្រីខកំប៉ុង ចំនួ ន៥០កេសធំ, ទឹកស៊ីអ៊ីវ ចំនួន៥០០យួរ, មី ចំនួន៦០កេសធំ សរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ។

ជាមួយគ្នានោះ លោកស្រី និងស្វាមី ក៏បានចូលរួមជាថវិកា ៥លានរៀល ជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ចព្រមទាំងប្រជាជន នៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។

បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា បង្ហាញក្តីសង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ និងសូមអរគុណ ដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអរគុណដល់សប្បុរសជន នៅតែបន្តចូលរួមឧបត្ថម្ភ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង៕


ថវិកាដល់រាជធានី-ខេត្តចំនួន៦ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងមួយរាជធានី-ខេត្ត ១០ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ

ចំនួនអ្នកទស្សនា: Views

 


បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលនេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។

ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕


មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ដាក់​បទ​បញ្ជា​ឱ្យ​បណ្តា​អង្គភាព​ចំណុះ​កង​ទ័ព​ជើង​គោក ​រៀប​ចំ​កម្លាំង​​ មធ្យោបាយ ​សម្ភារៈ​ ដើម្បី​ចុះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​

ចំនួនអ្នកទស្សនា: Views




ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការរង​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើ​ងគោ​ក បាន​ដាក់​បទ​បញ្ជា​ឱ្យ​បណ្តា​អង្គភា​ពចំណុះ​កង​ទ័ព​ជើង​គោក​ ត្រៀម​លក្ខណៈ​កម្លាំង ​មធ្យោបាយ​ និង​សម្ភារៈ​ ដើម្បី​ចូល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា​។​​

ជាក់ស្ដែងនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ​បណ្ដា​អង្គភាព​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ ដែល​ទទួលរ​ង​នូវ​ជំនន់​ទឹកភ្លៀង​រួម​មាន៖​ ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភា​គទី​ ៥​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​ ៥១​, ៥២, ៥៣​ កង​ពល​តូច​អន្ត​រាគមន៍​លេខ ១៤​ តំបន់​ប្រតិបត្តិការ​សឹក​រ​ងបាត់​ដំបង​, ពោធិ៍សាត់​,​ ប៉ៃលិន​, ​កង​ការពា​រព្រំ​ដែន​លេខ ​៥០២ និង​លេខ​ ៥០៣​ បាន​ចុះ​ជួយ​ប្រជាពល​រដ្ឋ​នៅ​ក្នុ​ង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​,​ ប៉ៃលិន​, បាត់​ដំបង​ និងពោធិ៍​សាត់​ ដោយ​ប្រើ​កម្លាំង ​មធ្យោបាយ​សម្ភារៈ​ និង​រថយន្ត​យោធា​ថ្មី​ ដែល​សម្តេច​តេជោ ​បាន​ផ្តល់​ជូន​តាមបណ្តា​អង្គភាព​ទ័ព​ ដើម្បី​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ ​បាន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​ទាន់​ពេល​វេលា​។

នៅ​ក្នុង​នោះផ​ង​ដែរ​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ឱ្យ​កម្លាំង​អន្ត​រាគមន៍​របស់​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​ ៩១១​ បញ្ជូន​អូប័រ ​កាណូត ចំ​នួន ២០​គ្រឿង ​និង​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​ ៩០​ រថយន្ត​ជាង ៣០​ គ្រឿង ​ដើម្បី​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​គោល​ដៅដែល​ទទួល​រង​នូវ​ជំន​ន់ទឹក​ភ្លៀង​នេះ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​។​

ឯកឧត្តម​ ក៏​បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើរ​ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​នៅ​តាម​បណ្តា​អង្គភាព​ចំណុះ​យោធ​ភូមិ​ភាគ​ទី ៥​ ដែល​រួម​មាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍​សាត់​ បាត់​ដំបង បន្ទាយ​មាន​ជ័យ​ កង​ព​លតូច​ថ្មើរជើង​លេខ​ ៥១ ៥២ ៥៣​ និង​កង​ពល​តូច​អន្តរាគមន៍​លេខ ​១៤​ ដែល​បាន​ចាត់​កម្លាំង​មធ្យោបាយ ​និង​សម្ភា​រៈចុះជួយ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ឯកឧត្តម​ ក៏​បាន​អំពាវ​នាវ​ឲ្យប្រជាព​ល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​កូន​ចៅកុ​មារ​តូច​ៗ​ និង​ថែរក្សាការ​ពារ​សុខភាព​ពីជំ​ងឺ​ផ្សេង​ៗ​។

 សូមបញ្ជាក់​ជូន​ផង​ដែរ​ថា​៖ ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​នៅ​ពេល​នេះ មិន​ទាន់​បញ្ចប់​ត្រឹម​ប៉ុណ្ណឹងនោះ​ទេ​ ដ៏រាប​ណាភ្លៀ​ង​នៅតែ​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ ប្រជា​ពលរដ្ឋ​នៅ​តែ​មាន​ការ​ប្រឈមនឹ​ង​គ្រោះ​ថ្នា​ក់ កង​ទ័ព​គឺនៅតែ​រួម​សុខ​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​ ដោយ​មិន​រុញរា ​ដើម្បីរួម​គ្នា​ជួយ​សង្គ្រោះ ​គឺ​មិន​ទុក​ឲ្យ​ប្រជាពល​រដ្ឋ​ណាម្នាក់​រង​គ្រោះ​ដោយ​គ្មាន​អ្ន​ក​ជួយ​ជា​ដាច់​ខាត​ ៕


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សា លើ ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥

ចំនួនអ្នកទស្សនា: Views


AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មា ធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សា លើ “ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥ (Industrial Development Policy – IDP)” និងការរៀបចំនូវ “សូចនាករ គន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ” សម្រាប់ការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជានេះ ។ កិច្ចប្រជុំ មាន ការអញ្ជើញ ចូលរួម ពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ត្រី, ឯកឧត្តម រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់ រាជរដ្ឋាភិបាល ។

រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្របខណ្ឌតាមដាន និងវាយតម្លៃ ការអនុវត្ត IDP នេះ មាន គោលបំណង៖ ១. រៀបចំ ឱ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមាន លក្ខណៈ គ្រប់ ជ្រុងជ្រោយ, ២. កំណត់អំពីដំណើរការ, វិធីសាស្រ្ត, យន្តការ និងស្ថាប័នទទួលខុស ត្រូវក្នុង ការរាយការណ៍, គ្រប់គ្រង និងវិភាគ ទិន្នន័យ និងការរៀបចំរបាយការណ៍តាមដាន និងវាយតម្លៃ និង ៣. កំណត់ពីបញ្ហាប្រឈម និងហានិភ័យ ក្នុង ការតាមដាន និងវាយតម្លៃ ។ ក្នុងន័យនេះ, ការតាមដាន និងវាយតម្លៃការអនុវត្ត IDP បានចែកចេញជា ៣ កម្រិត គឺ៖

• កម្រិតយុទ្ធសាស្ត្រ ឬកម្រិតម៉ាក្រូ ផ្តោតលើចក្ខុវិស័យ រួមទាំងគោលបំណង និងគោលដៅ ជា លទ្ធផល ចុងក្រោយ ឬរយៈពេលវែង (Final Outcome) ដែលជាបច្ច័យចូលរួមក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម,
• កម្រិតវិស័យ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រ ជាលទ្ធផលបន្ទាប់ ឬ រយៈពេលមធ្យម (Immediate Outcome) នៃគោលនយោបាយ, និង
• កម្រិតប្រតិបត្តិ ផ្តោតលើវិធានការគន្លឹះបួនជាក់ស្ដែង និងវិធានការគោលនយោបាយ និងផែនការ សកម្មភាព ជាលទ្ធផលដំបូង ឬ រយៈពេលខ្លី (Outputs)។

ជារួម, អង្គប្រជុំ បានឯកភាពថា ក្របខណ្ឌតាមដាន និងវាយតម្លៃនេះ នឹងដើរតួជាត្រីវិស័យ ក្នុង ការរៀបចំ និងអនុវត្តប្រព័ន្ធ តាមដាន និងវាយតម្លៃការអនុវត្ត IDP ដ៏ពេញលេញមួយដែលមានលក្ខណៈ គ្រប់ ជ្រុងជ្រោយ, មានតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយមានកំណត់ នូវ សូចនាករ និង គោលដៅ ថ្មី បន្ថែម ទៀត ដែលអាចវាស់វែងបាន ហើយឆ្លើយតបទៅនឹងអាទិភាពនៃតម្រូវ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ។ ទោះបីជាយ៉ាងនេះក្តី, សូចនាករសរុប មានចំនួនច្រើន ដែលទាមទារ ការពិនិត្យឡើងវិញ ផ្អែក លើ ទិដ្ឋភាព ទិន្នន័យ និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹង គោលបំណងគោលនយោបាយដែលបានកំណត់ក្នុង IDP៕


សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរំឮកដល់កងទ័ព និងអាជ្ញាធរមូលដ្ឋាន ចូលរួមឱ្យបានម៉ឺងម៉ាត់ ជួយសង្រ្គោះពលរដ្ឋ ក្នុងគ្រាជួបគ្រោះទឹកជំនន់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖
 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីីក្រសួងការពារជាតិ បានក្រើនរំឮកដល់កងយោធពលខេមរភូមិន្ទ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងគ្រាជួបគ្រោះទឹកជំនន់។

ការក្រើនរំឮកបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្រោយបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា បានទទួលរងគ្រោះដោយសារតែទឹកជំនន់ជន់ឡើង ធ្វើឱ្យខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ បាត់បង់ទីជម្រក និងបំផ្លិចបំផ្លាចទ្រព្យសម្បត្តិអស់ជាច្រើនផងដេរ។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងគ្រាដែលយើងកំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់នៅតាមបណ្តាខេត្តមួយចំនួន។ កងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋយើង ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា»។

ទន្ទឹមនឹងការអំពាវនាវរបស់ប្រមុខកងទ័ពនេះដែរ គេឃើញមានការបញ្ចេញកម្លាំងកងទ័ពនៅតាមបណ្តាលភូមិភាគមួយចំនួន ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ គេឃើញមានវត្តមានរបស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង និងបញ្ជាឱ្យក្រុមការងារបច្ចេកទេស សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction បើកទ្វារទឹក៤ នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិ៍សាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ ហើយទម្លាក់ចូលទៅបឹងទន្លេសាប។

នេះជាការឆ្លើយតប តាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួន៕


ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃទី៩ហើយ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ។ ពោលដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ដើម្បីបម្រើការដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គ.ជ.ប បានរៀបចំការិយាល័យផ្តល់សេវានៅតាមសាលាឃុំ សង្កាត់ទាំង ១.៦៤៦នៅទូទាំងប្រទេស។

ដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។ បើមិនទាន់មានអត្តសញ្ញាណបណ្ណទេ ត្រូវទៅកាន់សាលាឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

សូមរំលឹកថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ទេ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ គ.ជ.ប បានឱ្យដឹងថា ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ត្រឹមឆ្នាំ២០១៩ មានប្រជាពលរដ្ឋចុះបញ្ជីបោះឆ្នោត ចំនួន ៨,៦២៩,៣៥៧នាក់។

សម្រាប់ឆ្នាំ២០២០នេះ ដោយយោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០,៣៩០នាក់៕


រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់បម្រើឱ្យផលប្រយោជន៍ផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់ បម្រើឱ្យផលប្រយោជន៍ផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងឱកាស សម្ពោធនោះ អគ្គស្នងការនគរបាលជាតិ ក៏បានស្នើសុំឱ្យសមត្ថកិច្ចតាមដាន និងទប់ស្កាត់ បទល្មើសក្រុមឧទ្ទាមក្រៅច្បាប់ ដែលនៅតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈពង្រឹងការងារឱ្យបាន ច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។​

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចចំពោះក្រុមឧទ្ទាម ដែលជា ចំណុចដ៏ធំ ព្រោះមកដល់ពេលនេះក្រុមឧទ្ទាម ពួកក្បត់ជាតិ ឧក្រិដ្ឋជន មិនបោះបង់ចោល ឧបាយកលរបស់ពួកគេនៅទេ ហើយនៅតែបន្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
​ឯកឧត្ដមបន្តថា កម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវ គោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋជាង ១៦លាននាក់ ដោយកុំឱ្យអ្នកណាមកបំផ្លាញសេចក្តីសុខ សុខសន្តិភាពរបស់យើងនោះទេ។ យើងត្រូវមានមោទនភាពយើងត្រូវការពារឱ្យបានដាច់ខាត អីចឹងព្យាករណ៍ទី១ ឧបាយកល ពួកអមិត្ត ឧបាយកលពួកឧទ្ទាម មិនបោះបង់ចោលការបំផ្លាញយើងនោះទេត្រូវចាំ ត្រូវប្រឹង ប្រែងរួមគ្នាធ្វើកិច្ចការ ហើយគណៈបញ្ជាការឯកភាពភ្នំពេញជាមួយខ្ញុំ ជាមួយឯកឧត្ដម សៅ សុខា គឺសហការគ្នាបានល្អណាស់ ជាបទពិសោធន៍របស់យើង យើងត្រូវពង្រឹងបន្តទៀតគ្រប់ សមត្ថកិច្ចទាំងអស់។ សូមអរគុណ និងសូមផ្តាំផ្ញើពិសេស អស់លោក លោកស្រី ជាអភិបាល ខណ្ឌទាំងអស់ សូមជួយជ្រោមជ្រែងដឹកនាំកងកម្លាំង បញ្ជាការពារថែមទៀត»។

​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពួក ប្រឆាំង និងពួកឧទ្ទាមក្រៅច្បាប់នៅតែបន្តសកម្មភាព ប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំ ធ្វើរដ្ឋប្រហារ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរាជានិយមនៅកម្ពុជា តាមរយៈការប្រើប្រាស់សិទ្ធិដោយបំពានហួសព្រំដែនសេរីភាពសាធារណៈ។
​ឯកឧត្ដមបានឱ្យដឹងថា សកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គមទាំងនោះ មាន ដូចជា ការយកបញ្ហាកម្មករ កម្មការិនី បញ្ហាព្រំដែន និងគម្រោងអភិវឌ្ឍនានា ដើម្បីមក បំភ័ន្តនូវសាធារណៈមតិ ការលើកយកបញ្ហាការចាប់ខ្លួនអ្នកនយោបាយអតីតគណបក្ស ប្រឆាំង ការបង្កើតសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា និងការដាក់ញត្តិនៅតាមស្ថានទូតនានា ក្នុងចេតនាបង្កើតឱ្យមានការប៉ះទង្គិចរវាងក្រុមបាតុករ និងអាជ្ញាធរសាធារណៈ។

​ឯកឧត្ដមបានបញ្ជាក់ថា ទោះបី រាជធានីភ្នំពេញជួបប្រទះបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ យ៉ាងណាក្តី ប៉ុន្តែជាសំណាងខ្ពស់យើងមាននគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដ៏ស្មោះត្រង់ មានស្មារតី ឆន្ទៈស្នេហាជាតិ និងមានមគ្គុទ្ទេសក៍ដឹកនាំដល់ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ទប់ស្កាត់បញ្ហាប្រឈមនានាបានយ៉ាងមានប្រសិទ្ធភាព មិនឱ្យក្រុមអមិត្តបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ៕


ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រួតពិនិត្យតាមដានវឌ្ឍនភាព

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program - PFM) ដើម្បីពិភាក្សាអំពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្រចាំត្រីមាសទី ១ និងទី ២ ឆ្នាំ២០២០។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល, ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២០, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ សម្រេចបានដូចខាងក្រោម៖

* «ភាពជឿទុកចិត្តនៃថវិកា» គិតត្រឹមត្រីមាសទី២, ការអនុវត្តចំណូលសម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំប្រមាណ១១,៩៣១ប៊ីលានរៀល ខណៈចំណាយថវិកាជាតិ សម្រេចបាន៤០.១% ក្នុងទំហំ៩,៧២៧ប៊ីលានរៀល។

ទន្ទឹមនេះ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ក្នុងនោះក្រសួង- ស្ថាប័ន បានបើកបៀវត្សតាមប្រព័ន្ធធនាគារ២ដង ក្នុង១ខែ បានទាន់ពេលវេលា រីឯការគ្រប់គ្រងសាច់ប្រាក់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺ មិនមានការកកើតឡើងវិញ នៃបំណុលកកស្ទះឡើយ (គិតត្រឹម ៦០ ថ្ងៃ) ។

* «គណនេយ្យភាពហិរញ្ញវត្ថុ» ត្រឹមឆ្នាំ ២០២០, ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (Financial Management Information System - FMIS) ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនៅ អគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារទាំង ២៥ រាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២៥ រាជធានី-ខេត្ត, និងគ្រប់ក្រសួង-ស្ថាប័នទាំង ៣៧។

ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥ ទទួលបានការអនុម័ត។ ជាមួយគ្នានេះ, ចំណាត់ថ្នាក់ថវិកាទាំង ៧ (សេដ្ឋកិច្ច, កម្មវិធី, រដ្ឋបាល, ប្រភពមូលនិធិ, ភូមិសាស្រ្ត, មុខងារ និងគម្រោង) ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS។

* «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ និងកំណត់ការផ្លាស់ប្ដូរប្រព័ន្ធថវិកាកម្ពុជា ឲ្យក្លាយជាឧបករណ៍ សម្រាប់ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ, គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២០, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត ចំនួន២៤ ត្រូវបានដាក់ឲ្យអនុវត្តថវិកា កម្មវិធី ចំណែកឯរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវអនុវត្តនៅឆ្នាំ២០២១។

* «ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់» និង «គណនេយ្យភាពសមិទ្ធកម្ម», ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន និងកំពុងត្រួតពិនិត្យ និងរៀបចំច្បាប់ស្ដីពីប្រព័ន្ធ ហិរញ្ញវត្ថថ្មី, កែសម្រួលអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្ដីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្ដីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ និងរៀបចំក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម»។

ជាមួយសមិទ្ធផលសម្រេចបានទាំងនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ, គ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ សម្រេចតាមគោលដៅដែលបានគ្រោងទុក៕



 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes