សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពរនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ចំនួនអ្នកទស្សនា: Views

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ ប្រកបដោយក្ដីសោមនស្សរីករាយ ឥតឧបមា ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍ គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលត្រូវប្រារព្ធពិធី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ស្ថិតក្នុង បរិយាកាសដ៏សែនមនោរម្យនេះ ខ្ញុំសូមសាកសួរសុខទុក្ខ និងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយ ទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល ព្រមទាំងក្រុមគ្រួសារ សូមទទួលនូវការស្រឡាញ់ រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងអស់។
នាយទាហាន នាយទាហានរង និងពលទាហាន ជាទីស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ កងវរសេនាតូចលេខ២៤៦ បានបង្កើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ បានវិវត្តន៍ខ្លួនជាលំដាប់លំដោយ រហូតបង្កើតបានជាបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩។
អង្គភាពនេះស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយឯកឲត្តម នាយខេត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយខត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានចូលរួមចំណែកបម្រើសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដូចជា លី លើកច្រក ដឹកជញ្ជូន ដល់គោលដៅបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានលទ្ធផល ដ៏ត្រចះត្រចង់។ «ទីណាប្រជាជនមានការលំបាក និងទុក្ខព្រួយ ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយភ្លាមៗ»
ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកទត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង ឯកឧត្តម នាយខេត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង លោកជំទាវ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ព្រមទាំងក្រុមគ្រួសារ សូមជួប ប្រទះនូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ»៕

អ្នកឧកញ៉ា លាង ម៉េង ដឹកនាំកិច្ចប្រជុំសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ដើម្បីជំរុញការបង្កើនផលិតភាព និងគុណភាពស៊ីម៉ងតិ៍ខ្មែរ

ចំនួនអ្នកទស្សនា: Views

លោក ពុត ចន្តារិទ្ឋ អគ្គលេខាធិការ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស៉ីម៉ងតិ៍ចំនួន៥ រួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។
ក្នុងនាមជាប្រធានសមាគម អ្នកឧកញ៉ា លាង ម៉េង បានថ្លែងអំណរគុណ និងកោតសរសើរដល់ ក្រុមហ៊ុនស៉ីម៉ងតិ៍ ដែលជាសមាជិកសមាគមទាំងអស់ ដែលបានខិតខំផលិត និងបង្កើតគុណភាពស៊ីម៉ងតិ៍របស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទូយវិស័យសំណង់នៅកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានផ្តួមផ្តើមឱ្យសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ខិតខំស្វែងរកវត្ថុធាតុដើមបន្ថែម ដើម្បីបង្កើតជាផ្សំឱ្យស៊ីម៉ងតិ៍កម្ពុជា កាន់តែមានគុណភាពពិសេសថែមទៀត ដើម្បីពង្រីកទីផ្សារ និងចូលរួមចំណែកលើកកម្ពស់គុណភាពសំណង់នៅកម្ពុជា កាន់តែល្អប្រសើរឡើង។
ជាថ្មីម្ដងទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេស បាន នឹង កំពុងសាងសង់ហេដ្ឋារចនាសម្ពន្ឋ ដូច ជាផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ក៏ដូចជាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
ជាមួយគ្នានេះ សមាគមក៏បានគោរព និងកោតសរសើរ ជាមួយនឹងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាវិធានការនានា ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ៕

លោក ខៀវ កាញារីទ្ធ និងលោក គី តិច ជួបគ្នាជជែកពីការងារដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views

គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានរួមមាន៖ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាប្រធាន និងមានអនុប្រធានចំនួន ៤រូប ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍ ១រូប គឺលោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក៏មាន សមាជិកចំនួន ១៨រូប ក្នុងនោះដែរក៏មានសមាជិកមកពីស្ថាប័ន សារព័ត៌មានចំនួន៤ រួមមាន៖ ក្លឹបអ្នកកាសែតកម្ពុជា, សហភាពសហព័ន្ធអ្នកកាសែតកម្ពុជា, សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព និងសមាគមកម្ពុជាការពារអ្នកកាសែត។
លោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផល នៃការទទួលពាក្យបណ្តឹងចាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានបណ្ដឹងជាលាយលក្ខអក្សរឆ្លងតាមក្រសួង-ស្ថាប័នចំនួន ៥ករណី និងបានដោះស្រាយរួចរាល់ចំនួន ៤ករណី។
បណ្ដឹងជាលាយលក្ខណ៍អក្សរ ឆ្លងតាមអង្គភាពចំនួន ៣ករណី បានដោះស្រាយរួចរាល់, បណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ ចំនួន១ករណី បានដោះស្រាយរួចរាល់, បណ្ដឹងផ្ទាល់មាត់ចំនួន ៦ករណី បានដោះស្រាយរួចរាល់។ ចុងក្រោយនេះ កាលពីថ្ងៃទី០១ ខែកញ្ញា លោក ហ៊ុយ វណ្ណ: ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យមកក្រសួងព័ត៌មាន ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអ្នកកាសែតមួយនៅខេត្តកំពង់ឆ្នាំង។ ករណីនេះ នាយកដ្ឋាននីតិកម្មកម្ពុជាពិនិត្យ។
លោក គី តិច បានលើកឡើងថា ចាប់តាំងពីការគណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនទាន់ទទួលការការពារចំពោះអ្នកសារព័ត៌មាន ដែលមានកំហុសនៅឡើយទេ។ ប៉ុន្តែគ្រាន់តែមានចំណុចខ្លះ បានផ្លាស់ប្តូរយោបល់គ្នាជាមួយក្រុមការងារក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន ដែលមាន បញ្ហា ដោយមិនគោរពតាមក្រមសីលធម៏វិជ្ជាជីវៈត្រឹមត្រូវ។
គណៈកម្មការមានភារកិច្ចសម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធ ក្នុងពេលបំពេញវិជ្ជាជីវៈ។ ទទួលពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំសម្រេច។
ជាមួយគ្នានេះគណៈកម្មការ ធ្វើការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាកទងនឹងបញ្ហារសើប។ សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន មានវិជ្ជាជីវ: ទៅក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន។ គណ:កម្មការនេះ ក៏តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗ តាំងពីដើមរហូតបញ្ចប់ និងធ្វើរបាយការណ៍ជាទៀតទាត់ដល់ថ្នាក់ដឹកនាំ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងរយះពេល ៦ខែម្តង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួល ដោះស្រាយវិវាទអ្នកសារព័ត៌មាន។ តាមរយៈកិច្ចការងារនេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានទទួលពាក្យបណ្តឹងមួយចំនួន ទាក់ទងនិងអ្នកសារព័ត៌មាន ហើយរាល់ពាក្យបណ្តឹងទាំងអស់នោះ ខាងនាយកដ្ឋាន នីតិកម្ម ក្រសួងព័ត៌មាន បានធ្វើការពិនិត្យជាមុនសិន បើជាកំហុសរបស់កាសែត ដែលរញ៉េរញ៉ៃ គឺមិនដាក់ជូនក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ធ្វើការដោះស្រាយនោះទេ ដោយសារអ្នកកាសែតឥឡូវមាន ច្រើនបែបណាស់ ក្នុងការកំណត់ឱ្យបានច្បាស់លាស់។ ដូច្នេះរាល់សំណើ ដែលក្រសួងពិនិត្យឃើញថា មានភាពសមស្រប ដើម្បីឱ្យមានការជួយពីមេធាវី ទើបក្រសួងបញ្ជូនទៅពិនិត្យ និងជួយដោះស្រាយការពារអ្នកសារព័ត៌មាន ដែលធ្វើកិច្ចការងារប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ៕

លោកស្រី ម៉ែន សំអន អំពាវនាវឲ្យប្រជាពុទ្ធបរិស័ទ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

ពិធីប្រារព្ធកាន់បិណ្ឌ ត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទដែលសន្មតទុកថាជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុសស្រី ក្មេងចាស់នៅទូទាំងប្រទេសកម្ពុជា នាំគ្នាទៅធ្វើបុណ្យនៅវត្ត ដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញ ទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ ល្អៗ ថ្មីៗយ៉ាងប្រណីត។
ថ្ងៃនេះ នៅគ្រប់វត្តទូទាំងប្រទេសមានឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឲ្យបរិយាកាស នៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំពីរោះ ត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឲ្យរំភើបរីករាយពន់ប្រមាណ។
កម្មវិធីសំខាន់បំផុតនាថ្ងៃនេះ គឺវេរប្រគេនយាគូ ឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ ចំពោះព្រះសង្ឃ ទន្ទឹមនឹងពិធីរាប់បាតជាទ្រង់ទ្រាយធំ។ ព្រះសង្ឃស្វាធ្យាយធម៌បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធអតីតបុព្វបុរស ជីដូន ជីតា ញាតិការ ទាំងប្រាំពីរសន្តាន និងសូមប្រសិទ្ធពរស័ព្ទសាធុការ សុខចម្រើន មកកូនចៅឯក្រោយវិញ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះដែរ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺដ៏កាចសាហាវមួយនេះ៕

រដ្ឋមន្ត្រីក្រសួងការងារ ផ្ដាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សានៅអូស្ត្រាលី និងណូវែលសេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ

ចំនួនអ្នកទស្សនា: Views

កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។
លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។
លោក ទៀប សុត្ថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។
នាឱកាសនោះ លោក អ៉ិត សំហេង បានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជាជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។
លោក អ៉ិត សំហេង បានបន្តថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្សយកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឲ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិឲ្យមានការអភិវឌ្ឍតទៅមុខទៀត។
លោករដ្ឋមន្ត្រីបានរំលឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើប្រទេសកម្ពុជា នាសម័យអ៊ុនតាក់ និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទន្ទឹមនោះ អូស្ត្រាលីជាប្រទេសមុនគេមួយដែរ ដែលចូលមកជួយកម្ពុជាក្នុងសម័យផ្ដួលរំលំរបបខ្មែរក្រហម។ ពិសេសរដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្នបានក្លាយជាធនធានដ៏មានតម្លៃមួយសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។
ជាការដាស់តឿនរបស់លោករដ្ឋមន្ត្រីនោះគឺគ្រប់និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវមានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឲ្យទៅរៀន យ៉ាងណាក៏ត្រូវតបស្នងវិញខ្លះដែរ ធ្វើម៉េចឲ្យបានលទ្ធផលពិតប្រាកដយកមកជួយជាតិវិញ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំបាច់ណាស់ ព្រោះឥលូវយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បីអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។
លោកក៏បានលើកឡើងប្រាប់ក្រុមនិស្សិតអំពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលក្រសួងបានខិតខំកន្លងមក និងបន្តខិតខំសម្រាប់អនាគតទៅមុខទៀតផងដែរ៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes