សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131
Showing posts with label សហការី: សន្តិសុខសង្គម. Show all posts
Showing posts with label សហការី: សន្តិសុខសង្គម. Show all posts

BREAKING: អគ្គិភ័យកំពុងឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង, សមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះ (Video inside)

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ ព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានអគ្គិភ័យកំពុងឆេះភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នៅពេលនេះ កម្លាំងសមត្ថកិច្ចចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕


UPDATE: អគ្គិភ័យឆេះផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ រលត់ទាំងស្រុងហើយ, តូបលក់ដូររបស់អាជីវករខូចខាតស្ទើរទាំងស្រុង !

ចំនួនអ្នកទស្សនា: Views

(តាកែវ)៖ គិតត្រឹមម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យដែលឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុងហើយ ដោយមិនបណ្តោយឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតផ្សារឡើយ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ប្រាប់បណ្តាញព័ត៌មាន Fresh News។

ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាត និងមូលហេតុនៃការឆេះផ្សារសំរោងយ៉ោងនៅឡើយនោះទេ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះដែរ គេឃើញវត្តមានលោក អ៊ួច ភា អភិបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២២គ្រឿង មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អគ្គស្នងការដ្ឋាននគរបាលជាតិ កងពលតូចលេខ៧០ កសិដ្ឋានសូម៉ា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបអាចគ្រប់គ្រងគ្រោះអគ្គិភ័យដ៏សាហាវនេះបាន។

លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ជាជំហ៊ានដំបូងថា តូបអាវីវករចំនួន២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានអគ្គិភ័យលេបត្របាក់។

សូមជម្រាបថា គ្រោះអគ្គិភ័យឆេះផ្សារសំរោងយ៉ោងនេះ បានកើតឡើយនៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ)។ សូមរង់ចាំព័ត៌មានលម្អិតបន្ថែមទៀត៕


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes