សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្ត

ចំនួនអ្នកទស្សនា: Views

នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រចាំខេត្តតាកែវ” ។

ពិធីជាប្រវត្តិសាស្ត្រ និងជាសមិទ្ធផលថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងសមរម្យនៅទីតាំងដីចំពោះមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសមាជិក សមាជិកា សមាគមអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

ការផ្តួចផ្តើមសាងសង់អគារសមាគមថ្មីនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការបម្រើជាតិមាតុភូមិ ដើម្បសម្រេចបាននូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។ អគារថ្មីនេះនឹងក្លាយជាកន្លែងបម្រើការងារ ជួបជុំ និងសម្របសម្រួលកិច្ចការងារនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជនក្នុងខេត្តតាកែវឲ្យកាន់តែប្រសើរឡើង៕អត្ថបទដោយ Nou Seyha

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes