សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តព្រះវិហារ និងលោកស្រី នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចែកជូនប្រជាពលភៀសសឹកស្នាក់នៅបណ្តោះអាសន្ន នៅស្រុកគូលែន

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីមរិទ្ធី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ពិសេសស្ត្រីមានផ្តៃពោះ ទើបសម្រាលកូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងស្នាក់នៅភូមិតាកឹងសែនជ័យ ឃុំថ្មី ស្រុកគូលែន។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្នក្នុងភូមិតាកឹងសែនជ័យនេះ។ លោកបានពន្យល់ពលរដ្ឋភៀសសឹក អំពីនិយមន័យ នៃ «តំបន់ក្រហម» និង «តំបន់លឿង» ដើម្បីឲ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់។ លោកបញ្ជាក់ថា «តំបន់ក្រហម» គឺជាតំបន់ដែលមានហានិភ័យខ្ពស់ ដែលប្រជាពលរដ្ឋមិនអាចវិលត្រឡប់ ទៅរស់នៅវិញបាន ចំណែក «តំបន់លឿង» ជាតំបន់ដែលមានហានិភ័យមធ្យម ហើយប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅវិញបាននៅពេលស្ថានភាពមានសុវត្ថិភាព។

លោកអភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា កន្លងមកអាជ្ញាធរ បានរៀបចំផ្តល់ទីលំនៅជូនប្រជាពលរដ្ឋដោយផ្តោតអាទិភាពលើអ្នករស់នៅតំបន់ភ្នំ និងគ្រួសារងាយរងគ្រោះ ជាពិសេសគ្រួសារដែលបានបាត់បង់សមាជិកដោយសារសង្គ្រាម។ ជាមួយគ្នានេះ លោកស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយគ្រួសារទាំងនោះ ព្រោះពួកគេបានលះបង់ដ៏ធំធេងសម្រាប់ជាតិ។

ពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែន លោក គីម រិទ្ធី បានលើកឡើងថា ស្រុកជាំក្សាន្ត មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង១២៩គីឡូម៉ែត្រ ហើយទោះជាតំបន់ក្រហម តំបន់លឿង ឬតំបន់សក៏ដោយ ប្រសិនបើមានការផ្ទុះអាវុធ ប្រជាពលរដ្ឋត្រូវផ្លាស់ទីទៅកាន់ទីមានសុវត្ថិភាពដូចគ្នា។ លោក គីម រិទ្ធី បានប្រាប់ពលរដ្ឋថា «កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីរំលោភយកទឹកដីឡើយ»។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តការចរចាដោយសន្តិវិធី ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានផ្ទះទាំង៦០០ខ្នង ក្នុងភូមិតាកឹងបៃតង ឲ្យត្រៀមចិត្តទទួលសាច់ញាតិ មិត្តភក្តិ ឬបងប្អូនដែលគ្មានទីស្នាក់នៅ ប្រសិនបើមានការជម្លៀសប្រជាពលរដ្ឋម្តងទៀត។ លោកបញ្ជាក់ថា ផ្ទះមួយខ្នងអាចស្នាក់នៅបានពី ៤ ទៅ៥គ្រួសារ និងមានបន្ទប់ទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលអាចជួយកាត់បន្ថយការលំបាកបានមួយកម្រិត។

ក្នុងឱកាសនោះ លោក គីម រិទ្ធី និងស្រី សុខ គងពិសី ជាភរិយា និងបុត្រា បុត្រី រួមជាមួយក្រុមការងារ បានចែកអំណោយជូនប្រជាពលរដ្ឋ ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីជួយសម្រាលការលំបាក ជាការលើកទឹកចិត្តដល់ក្រុមគ្រួសារដែលកំពុងស្នាក់នៅក្នុងទីតាំងបណ្តោះអាសន្ននេះ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes