-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំផ្សព្វផ្សាយសារាចណែនាំលេខ០១៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

 



(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងស្រែង នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសលេខ០១៥ សហវ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ុម សារឿន បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺជាកាត្វកិច្ចដ៏សំខាន់មួយ សម្រាប់ការពង្រឹងសមត្ថភាពការយល់ដឹង ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញ។

ជាពិសេសមន្ត្រីទទួលបន្ទុកទទួលបន្ទុកហិរញ្ញវត្ថុ, រជ្ជទេយ្យបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រេជ្ជទេ្យករចំណូលរង, ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួសឲ្យមានសមត្ថភាពគ្រប់គ្រាន់ សាកសមនឹងទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្តថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺជាការឆ្លើយតបទាន់តាមពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងសម្រេចតាមគោលដៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes