-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកឧត្ដម គួច ចំរើន ចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨

ចំនួនអ្នកទស្សនា: Views

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្តប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រួតពិនិត្យមើលអំពីស្ថានភាពបច្ចុប្បន្ន របស់រដ្ឋបាលខេត្ត និងវាយតម្លៃ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨) ដើម្បីឱ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្ត គឺដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ និងដើម្បីកែតម្រូវ នូវចំណុចខ្វះខាត និងដាក់បញ្ចូលនូវធាតុចូលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសក្តានុពលរបស់ខេត្ត។

ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមការងារកសាងផែនការខេត្តសូមបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធ និងស៊ីជម្រៅ ជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីធានាបានថា រាល់ទិន្នន័យ ស្ថិតិ និងគម្រោង ដែលបានស្នើឡើង ក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨) ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស មុននឹងសម្រេចដាក់ចេញជាផ្លូវការ។ គ្រប់ស្ថាប័ន មន្ទីរអង្គភាពទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា ខេត្តកណ្តាល មានផែនការវិនិយោគមួយដ៏រឹងមាំ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រកបដោយចីរភាព។

ឯកឧត្តមបន្តថា សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនៅក្នុងដៃរបស់ លោក លោកស្រីនាពេលនេះ បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន និងសក្តានុពលលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាត្រីវិស័យសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពនានារបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់របស់យើង៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes