កែប៖នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក រស់ ឧត្ដុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានដឹកនាំកិច្ចប្រជុំ ស្ដីពី វឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដោយ មានការចូលរួមពី លោក អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យទាំង៥ លោក លោកស្រី មន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកែប។
ក្នុងកិច្ចប្រជុំនេះ លោក ប្រធានមន្ទីរ ក៏បានដាក់ចេញនូវ របៀបវារៈចំនួន៤ ដូចខាង ក្រោម÷
១- ពិនិត្យ ពិភាក្សា និងឆ្លងរបាយការណ៍ ៩ខែ ដើមឆ្នាំ និងរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត
២- ពិនិត្យ ពិភាក្សា និងឆ្លងរបាយការណ៍សមិទ្ធផលរយៈពេល ៥ឆ្នាំ(២០១៧-២០២១)
៣- ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ និង
៤- បញ្ហាផ្សេងៗ៕
ប្រភព៖មន្ទីព័ត៌មានខេត្តកែប









Saturday, September 18, 2021
mcntvonline

Posted in:
0 Comments:
Post a Comment