-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម រដ្ឋមន្រ្ដីក្រសួងអប់រំ ចុះពិនិត្យសាលាមត្តេយ្យក្រុងបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី០១ ខកក្កដា ឆ្នាំ២០២១ នៅរសៀលថ្ងៃ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្កមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យសាលាមត្តេយ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនេះ ឯកឧត្តម Mikami MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្កមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យដំណើរការរៀន និង បង្រៀនតាមប្រព័ន្ធអនឡាញ ជូនដល់កុមារា កុមារី ដែលកំពុងរៀនពីផ្ទះក្នុងបរិបទថ្មី នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

សូមបញ្ជាក់ថា សាលាមត្តេយ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអគារមត្តេយ្យសិក្សាធនធាន ស្ថិតនៅក្នុងគម្រោងសាលាមត្តេយ្យសិក្សាធនធានគំរូ ផ្តោតលើបណ្ណាល័យក្នុង ខេត្តបាត់ដំបង ដែលជាអំណោយរបស់ប្រជាជនជប៉ុន និង វិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង ៕

 (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes