AKP ព្រះសីហនុ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០–ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយផ្លូវលេខ ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។



Thursday, November 26, 2020
mcntvonline

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង មានប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យ អតីយុទ្ធជនក្នុងនោះមានជនបរទេសជាដើម បើកអាជីវកម្មផ្សេងៗ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារ ណ: ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។ ក្នុងគម្រោងផែនការរបស់រដ្ឋបាលខេត្តផ្លូវលេខ ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំធ្វើការពង្រីក និងកែលម្អសោភណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តមបន្តថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យរដ្ឋបាលខេត្តសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភណ ភាព ដើម្បីបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ។ មន្ទីរពេទ្យមានអត្ថប្រយោជន៍ ក្នុងបុព្វហេតុបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ខេត្តព្រះសីហនុរបស់យើង ។
Posted in:
0 Comments:
Post a Comment