សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋមន្រ្តីសុខាភិបាល សម្ពោធអគារពិនិត្យ និងពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាសមិទ្ធផលថ្មីបន្ថែម ក្នុងការចូលរួមចំណែកបម្រើសេវាជូនប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិគ្រឹះក្រុងតាខ្មៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។

អង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ហេង រតនា បានថ្លែងថា សូមបានស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដើម្បីចូលរួមកម្ទេចសំណល់សពខ្មាំងឈ្លានពាន(សំណល់យុទ្ធភណ្ឌសង្គ្រាម) នេះជាសម្ភារបច្ចេកទេសដើម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។ 

ក្រសួងវប្បធម៌ ទាត់ចោលការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកម្ចាស់ទីតាំងមានជនបរទេសស្នាក់នៅ អនុវត្តកាតព្វកិច្ចរាយការណ៍ ជូនសមត្ថកិច្ច

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្ត ការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ។

ការរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមអនុក្រឹត្យលេខ ០៣ ចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦នេះ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបាន បំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០ ០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។

បើតាមអនុក្រឹត្យដដែល ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ភ្ជាប់នឹងការរម្លឹកដាស់តឿននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុក ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ជាការបង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ជាស្មារតីសាមគ្គីភាព និងជាការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើប ដែលអូសទាញមនុស្ស ឱ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជនបរទេសដែលស្នាក់នៅតាមទីតាំងនានាដោយពុំបានរាយការណ៍ទៅសមត្ថកិច្ចពីសំណាក់ម្ចាស់ទីតាំង ស្ថិតក្នុងចំណោមជនបរទេសដែលអាចសំងំប្រព្រឹត្តបទល្មើស។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា ឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើស រីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ដែលជាគោលដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដែលបាន និងកំពុងអនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ និងបន្តបន្ទាប់។

គួររម្លឹកថាក្នុងឆ្នាំ២០២៥កន្លងទៅនេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាប ករណីជួញដូរមនុស្ស បានសរុបចំនួន ៧៩ករណី លើ២៨ករណី (បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺកើនឡើងបីដង) ក្នុងនោះឃាត់ខ្លួនសង្ស័យសរុបបានចំនួន ១៣០នាក់ និងបង្ក្រាបបទល្មើសធ្វើអាជីវកម្មផ្លូវភេទ បាន១០១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់។ នេះបើតាមរបាយការណ៍ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពី អំពើជួញដូរមនុស្ស ដែលបាន និងកំពុងក្លាយជាឧបសគ្គដ៏ធំ ក្នុងការកសាងនូវសន្តិសុខ សុវត្ថិភាពក្នុងតំបន់ និងក្នុងសកលលោក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធនធានមនុស្ស ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍជាតិនៃបណ្តាប្រទេស ក្នុងតំបន់ និងក្នុងសកលលោក។

ប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការចូលរួមសហការ និងស្មារតីលះបង់ខ្ពស់ ស្របពេលដែលពិភពលោក បាននិងកំពុងប្រឈមនឹងវិបត្តិដ៏ស្មុគស្មាញជាបន្តបន្ទាប់ ដូចជា បញ្ហាកូវីដ-១៩ គ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដែលបង្កឱ្យមានការខ្វះខាតស្បៀង ទីជម្រក និងសុវត្ថិភាព ព្រមទាំងបញ្ហាជម្លោះប្រដាប់អាវុធ ការបំផ្លាញទឹកដី និងបរិស្ថានកាន់តែធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាកែច្នៃ បំប្លែងរូបភាព សំឡេងដែលបង្កឱ្យមានការភ័ន្តច្រឡំនិងបំពុលព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ

អគ្គនាយក ARDB ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ-កំពង់ចាម)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តដឹកនាំសហការី ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំ ព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕

Bottom ads banner
Bottom ads banner
Bottom ads banner
Footer Ads

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយ លោក Thomas Lam ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។

អគ្គនាយកដ្ឋានធនធានមនុស្ស បង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ។

មានពលរដ្ឋជាងកន្លះលាននាក់ បានទទួលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទូទាំងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនៅការកោតសសើរចំពោះ កងទព័អាវស(មន្ត្រីសុខាភិបាល)ជាទូទៅបានជួយការពារព្យាបាលយុទ្ធជនរបស់យើងក្នុងសមភូមិមុខ និងប្រជាពលរដ្ឋភាសិកនៅតាមបន្ទាត់ព្រំដែន ។ ការការពារពីសំណាក់កងទព័អាវសរបស់យើងគឺសុខភាព ជំងឺឆ្លងដែលធ្វើឲ្យជីវិតរស់នៅប្រកបដោយសុខដុមរម្យនា ព្រមទាំងការការពារបូរណៈទឹកដី នេះជាការរួមចំណែកដ៏ធំធេងរបស់មន្ត្រីសុខាភិបាល។

អត្តពលិកជាង ១២,០០០នាក់ រត់អបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» នៅព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» នៅខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes