វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦-១១-២០២០




រាជរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហាកកស្ទះទំនិញនៅព្រំដែនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ការព្រមព្រៀងគ្នានេះ ធ្វើឡើងបន្ទាប់ពីបានប្រជុំពិភាក្សាគ្នារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយភាគីវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទំនិញឆ្លងកាត់ព្រំដែនមួយចំនួន ត្រូវបានជាប់គាំង និងបញ្ជូនក្នុងចរន្តយឺតយ៉ាវ ដោយសារការបំពេញបែបបទរដ្ឋបាល។
តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយកិច្ចប្រជុំនេះ បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ គឺភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការ
ងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា បាននិងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដម បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕



Thursday, November 26, 2020
mcntvonline


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង មានប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យ អតីយុទ្ធជនក្នុងនោះមានជនបរទេសជាដើម បើកអាជីវកម្មផ្សេងៗ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារ ណ: ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។ ក្នុងគម្រោងផែនការរបស់រដ្ឋបាលខេត្តផ្លូវលេខ ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំធ្វើការពង្រីក និងកែលម្អសោភណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តមបន្តថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យរដ្ឋបាលខេត្តសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភណ ភាព ដើម្បីបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ។ មន្ទីរពេទ្យមានអត្ថប្រយោជន៍ ក្នុងបុព្វហេតុបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ខេត្តព្រះសីហនុរបស់យើង ។
Posted in: 







ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញ។ ព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសនៅក្នុងខេត្តរងការជន់លិច ឱ្យបង្កើនការយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ។ ជាពិសេសសំណូមពរដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញឱ្យបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យបានប្រសើរឡើង។



