-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ព្រឹកថ្ងៃនេះនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

សេចក្តីប្រកាសព័ត៌មាន ស្តីពីការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ: ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២   សេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាមេរិក
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយស សូមជម្រាបជូនសាធារណជនជ្រាបថា សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថានក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយ អនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្ដីពីការ ដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាស៊ានក្រុងញូវយ៉ក។


ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា៖ ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលា ណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។


លោកជំទាវបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា “សម្បត្តិ វប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្រ របស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម និងអសន្តិសុខ កន្លងមក។ ដោយសារពោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរដែលបាន បាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ"។


ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ បណ្ឌិតសភាចារ្យបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថានក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងត្រសួង ស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក/ Bradley J. Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ចូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការនិងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មក ប្រទេសកំណើតវិញ។


មន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យកសិករច្នៃប្រឌិតទំនិញថ្មីៗបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារ

ចំនួនអ្នកទស្សនា: Views

    

(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើលើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នៅក្នុងខេត្តសៀមរាប។ ក្នុងឱកាសនោះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់កសិករ ផលិតករ និងសហគ្រាសធុនតូច និងមធ្យម ត្រូវបង្កើនគំនិតច្នៃប្រឌិតបន្ថែមទៀត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។


លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម ត្រូវខិតខំបង្កើននូវគំនិតច្នៃប្រឌិតទំនិញថ្មីៗបន្ថែមទៀត ដោយធ្វើការវេចខ្ចប់ឱ្យកាន់តែមានសោភ័ណភាព អនាម័យ ក្នុងន័យដើម្បីទាក់ទាញសម្រាប់បម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែល្អប្រសើរ។

ចំពោះយុទ្ធនាការទិញផលិតផលខ្មែរ លោក ឈួន ដារ៉ា យល់ថា វាជាផ្នែកមួយសំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងពញ្ញាក់ស្មារតីប្រជាជនទូទៅ ឱ្យងាកមកចូលរួម គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានឱ្យដឹងថា ពិព័រណ៍នៅឆ្នាំនេះ ធ្វើនៅពាក់កណ្ដាលឆ្នាំ គឺលឿនបន្ដិចធៀបនឹងឆ្នាំមុនៗដែលធ្វើនៅចុងឆ្នាំ។

 លោកថា ការរៀបចំនេះដោយសារបារម្ភចំពោះបញ្ហាកូវីដ១៩ តែប្រសិនបើឆ្នាំនេះធ្វើទៅល្អប្រសើរជាប្រក្រតី កម្មវិធីឆ្នាំក្រោយៗ នឹងរៀបចំនៅចុងឆ្នាំឡើងវិញ។

លោកបន្តថា ឆ្នាំនេះមានស្ដង់ពិព័រណ៍សរុប ១២៥ស្ដង់ ដោយមានបន្លែ ផ្លែឈើ សិប្បកម្ម ផលិតផលកែច្នៃ សំលៀកបំពាក់ និងមានផលិតផលខ្លះមកពីបណ្ដាខេត្តផ្សេងៗចូលរួមដែរ ក្នុងនោះសៀមរាបមានប្រមាណ ៥០ស្ដង់។ អ្វីដែលពិសេសសម្រាប់ឆ្នាំនេះ គឺការផលិតស្រាស ដែលសហគមន៍ផលិតបានល្អ ក្នុងកម្រិត ៥០ដឺក្រេ។

 លោក គឹមលី បន្តទៀតថា៖ «ឆ្នាំនេះបានសាកល្បងការងារបីទៀត ទី១អង្កររបស់សហគមន៍ កន្លងមកគ្មានទេ មានតែការធ្វើម្ហូប ដែលឆ្នាំនេះនៅរក្សាដដែល បន្ថែមអង្ករ ស្ពៃជ្រក់ និងទឹកជ្រលក់ យើងមានគម្រោងប្រកួតប្រជែងនៅឆ្នាំក្រោយ។ ជាកិច្ចការសាកល្បងឆ្នាំនេះ ដើម្បីយកទៅអាប់ដែតឆ្នាំក្រោយ»។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ នៅខេត្តសៀមរាប រៀបចំរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅបរិវេណសួនច្បារព្រះរាជដំណាក់៕



















គណប្រតិភូក្រសួងមហាផ្ទៃ ស្ថានទូតអាល្លឺម៉ង់ និង អូស្រ្តាលីស្វែងយល់ពីការអនុវត្តន៍ការងារគណនេយ្យភាពសង្គមខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង ៖ គណប្រតិក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគណនេយ្យសង្គម សហការជាមួយស្ថានទូតអាល្លឺម៉ង់ និង ស្ថានទូត អូស្រ្តាលី នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ស្តីពីការអនុវត្តន៍ ការងារគណនេយ្យភាព សង្គម របស់ខេត្តកំពង់ឆ្នាំង ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក លោកស្រី មន្រ្តីសាលាខេត្ត និង អាជ្ញាធរ ក្រុង ស្រុកនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។


លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើការអនុវត្តគណនេយ្យភាពសង្គម ក្នុងដំណាក់កាលទី១នៅឆ្នាំ២០១៧ មានចំនួន២ស្រុក គឺស្រុកបរិបូរណ៍និងស្រុករលាប្អៀរ បានអនុវត្តលើវិស័យ៣ គឺ សេវារដ្ឋបាល ឃុំសង្កាត់ មណ្ឌលសុខភាព និង សាលាបឋមសិក្សា ។ ជាលទ្ធផលទទួលបាននូវបទពិសោធន៍ ល្អៗបង្កើតជាសក្តានុពល នាំឱ្យ ថ្នាក់ជាតិពង្រីកវិសាលភាពបន្ថែម។ បន្ទាប់មក គ.ជ.អ.ប បានផ្តល់ការណែនាំដល់ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តទាំង២៥ ដើម្បីអនុវត្ត I-SAFT ដំណាក់កាលទី២ឆ្នាំ២០០១៩ ដល់ឆ្នាំ២០២៣។


ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តន៍ ផែនការយុទ្ធសាស្រ្ត គណនេយ្យសង្គម (គ.គ.អ.ស) បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាឱកាសនេះ គឺដើម្បីផ្ដល់ឱកាសឱ្យសមាជិក គ.គ.អ.ស និងដៃគូអភិវឌ្ឍន៍នានា បានសិក្សាស្វែងយល់រៀនសូត្រ ដំណើការអនុវត្តន៍សកម្មភាព គណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការជាក់ស្ដែងនៅមូលដ្ឋានបន្ថែមទៀត។


ឯកឧត្តម បានបញ្ជាក់ទៀតថា គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹង អភិបាលកិច្ច នៅមូលដ្ឋាន។ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រជាពលរដ្ឋនិង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះ រាល់ការធ្វើសេចក្តីសម្រេចចិត្ត និង ការអនុវត្តន៍សកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ៕


សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធចំនួន៦ចំណុចធំៗ ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។

ការអំពាវនាវនេះ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។


តាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្ដេចសូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធសូមចូលរួម៖


១៖ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅ បន្តទៅការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។


២៖ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារពេញមួយជីវិត។


៣៖ បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទ ទិវាជាតិនេះ បានលើកឡើងថា «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។


៤៖ បន្តចាក់វ៉ាក់សាំងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គ្រប់ប្រភេទ។


៥៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារៈសំខាន់នៃវិស័យនេះ ជូនសាធារណជន។


៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និង

ភាពប្រកួតប្រជែងខ្ពស់» នេះ ឲ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា។


សូមបញ្ជាក់ថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។


សូមជម្រាបថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥នេះ រៀបចំធ្វើឡើង នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដោយបើកឲ្យចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ៕
















ផ្លូវ៤ខ្សែមានប្រវែងជិត២០០គីឡូម៉ែត្រ ត្រូវបានជួសជុល និងថែទាំដោយមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views


ខេត្តព្រះវិហារ៖ ផ្លូវជាតិ និងផ្លូវខេត្ត ៤ខ្សែ មានប្រវែងជិត ២០០គីឡូម៉ែត្រ ដែលរងការខូចខាតជាអន្លើៗ ដោយសារចម្រោះ ទឹកភ្លៀងក្នុងរដូវវស្សានេះ ត្រូវបានធ្វើការជួសជុល ថែទាំ និងកាត់សម្អាតរុក្ខជាតិនៅតាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី១២មិថុនាឆ្នាំ២០២២ នៅក្នុងស្រុក ៣ នៃខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ បានចុះទៅកាន់ស្រុក៣ ក្នុងខេត្ត ដើម្បីបន្តធ្វើការថែទាំផ្លូវ ដែលរងការខូចខាតជាអន្លើៗ ដោយសារទឹកភ្លៀងនារដូវវស្សានេះ ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក៏ដូចសាធារណជនទូទៅផងដែរ។

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅមជ្ឈមណ្ឌលពិពរ័ណ៍ជ្រោយចង្វារ ។

លោក ថោង ខុន ប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍និងតាំងគោក ក្រោយការបោះឆ្នោតឃុំ និងដាក់ចេញផែនការបន្តអភិវឌ្ឍមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍ (នៅពេលព្រឹក) និងនៅស្រុកតាំងគោក (នៅពេលរសៀល) បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥បានកន្លងផុតទៅ ព្រមទាំងដើម្បីដាក់ចុះផែនការចុះជួយមូលដ្ឋានភូមិ ឃុំបន្តទៀត។

អាជ្ញាធរខេត្តកណ្តាល និង ក្រុមការងារអង្គការ JICA ជួបពិភាក្សា ពីគម្រោងការពារទឹកជំនន់

ចំនួនអ្នកទស្សនា: Views

 

 (កណ្តាល): ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការ JICA ដើម្បីទទួលបានព័ត៌មាន និងទិន្នន័យថ្មីៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល សម្រាប់ការសិក្សាលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ឱ្យមានភាពប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះ លោក នុត ពុធដារ៉ា បានថ្លែងនូវការគាំទ្រលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញរបស់អង្គការ JICA ពីព្រោះខេត្តកណ្តាល និងរាជធានីភ្នំពេញ គឺជាអ្នកដែលរងផលប៉ះពាល់ជនលិចដូចគ្នា នៅពេលដែលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ ។ គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ចៀសនូវការជនលិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់នូវរាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើ ទទួលបានលទ្ធផលល្អ។

សូមជម្រាបថា ជាជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមសិក្សាគម្រោង JICA បាននិងកំពុងសិក្សា ពិនិត្យពីលទ្ធភាពក្នុងការអនុវត្ត គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និង មានភាពប្រសើរឡើង ឱ្យបានរួចរាល់ជាមុនសិន មុននឹងបន្តអនុវត្តន៍គម្រោងជាបន្តបន្ទាប់ទៀត នៅខេត្តកណ្តាល៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes